ភ្នំពេញ ៖ នៅម៉ោងប្រមាណជា៧និង៣០នាទីព្រឹកថ្ងៃ៦ កុម្ភៈនេះ មាននាវាទេសចរណ៍ឈ្មោះ NOORDAM សញ្ជាតិ NETHERLANDដែលផ្ទុកភ្ញៀវទេសចរណ៍បរទេសជិត២ពាន់នាក់ក្នុងនោះអ្នកទេសចរណ៍អាមេរិកច្រើនជាងគេ បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្នុងគោលបំណងមកទស្សនាកម្ពុជា រយៈពេល១ថ្ងៃ បន្ទាប់ពីចេញដំណើរ មកពីប្រទេសថៃ ។ បើតាមការផ្សព្វផ្សាយរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ នាវាទេសចរណ៍នេះ មានប្រវែងបណ្តោយ ២៨៥.៤៣ ម៉ែត្រ ប្រវែងទទឹង ៣២.២៥ ម៉ែត្រ...
ភ្នំពេញ ៖ ពាក់ព័ន្ធនឹងពាណិជ្ជកម្មធនធានជលផលនេះដែរ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានគូសបញ្ជាក់ថា សហគ្រាសទាំងអស់ ត្រូវចេះថែរក្សាទីផ្សារឱ្យបានល្អ គោរពតាមលក្ខខណ្ឌស្តង់ដាត្រឹមត្រូវ មានគុណភាពល្អ មានអនាម័យខ្ពស់។ ក្នុងពិធីប្រគល់កញ្ចប់ កម្មវិធីហិរញ្ញវត្ថុ គាំទ្រការវិនិយោគ (ISF) និងដាក់ឱ្យដំណើរការជាផ្លូវការ នូវប្រព័ន្ធអង្កេត តាមដានឌីជីផលកម្ពុជា...
ភ្នំពេញ ៖ កំណាត់ចុងក្រោយផ្លូវជាតិលេខ៥ ចាប់ពីសិរីសោភ័ណ-ប៉ោយប៉ែត ក្នុងខេត្តបន្ទាយមានជ័យ ប្រវែង៣៥,១៤គីឡូម៉ែត្រ មានវឌ្ឍនភាពដោយអន្លើៗ ដោយសម្រចបានលទ្ធផលជារួម ២៩% គិតត្រឹមដើមខែកុម្ភៈ ឆ្នាំ២០២៥នេះ ខណៈគម្រោងនៃកំណាត់ចុងក្រោយនឹងបញ្ចប់ ក្នុងអំឡុងឆ្នាំ២០២៦ ខាងមុខ ។ នេះបើតាមហ្វេសប៊ុករបស់លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃ៦ កុម្ភៈ។...
ភ្នំពេញ ៖ ជាង ២០ឆ្នាំហើយ ដែលរាជរដ្ឋាភិបាល ផ្ដល់សិទ្ធិទាំងស្រុងឱ្យពលរដ្ឋជា អ្នកបោះឆ្នោតជ្រើសរើសមេដឹកនាំឃុំ សង្កាត់ ដោយខ្លួនឯង។ ក្នុងចំណោមសិទ្ធិអំណាចដែលថ្នាក់ជាតិបានផ្ទេរទៅឱ្យឃុំ សង្កាត់ ចាត់ចែងអនុវត្តដើម្បីបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ក៏មានដែរ យន្តការច្រកចេញចូកតែមួយ។ រាជរដ្ឋាភិបាល ដឹកនាំដោយ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងជាប្រធានព្រឹទ្ធសភា ដោយមាន...
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី៦ ខែកុម្ភៈឆ្នាំ២០២៥ នេះ បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញទៅដល់សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវប្រកបដោយសុវត្ថិភាព ដើម្បីបំពេញទស្សនកិច្ចរយៈពេល២ថ្ងៃ។ វត្តមាននៃការអញ្ជើញដល់របស់សម្ដេចតេជោ ត្រូវបានទទួលការធ្វើគារវកិច្ចស្វាគមន៍រាក់ទាក់ និងកក់ក្តៅជាទីបំផុត ពីសំណាក់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងថ្នាក់ដឹកនាំសំខាន់ៗជាច្រើនទៀតផងដែរ។ សមាសភាពគណៈប្រតិភូអមដំណើរ សម្តេចតេជោ ក្នុងទស្សនកិច្ច រួមមាន...
ភ្នំពេញ៖ នាថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ ឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការរងកងទ័ពជើងទឹកបានដឹកនាំប្រតិភូកងទ័ពជើងទឹក នៃកងយោធពលខេមរភូមិន្ទ ចូលរួមព្រឹត្តិការណ៍សមយុទ្ធ AMAN-2025 ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៧-១១ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីក្រុងការ៉ាឈី ប្រទេសប៉ាគីស្ថាន ។
ភ្នំពេញ៖ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ដែលពេលខ្លះបានបង្កឲ្យមានមនុស្ស និងរងរបួសផងនោះ នៅព្រឹកថ្ងៃទី ៦ ខែកុម្ភៈ ឆ្នាំ២០២៥ មហាវិថី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន (ផ្លូវ ៦០ម៉ែត្រ)មន្រ្តីនៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បាននិងកំពុងចាប់ផ្តើមតម្លើង របាំងទ្រូងផ្លូវជាបណ្តើរៗហើយ។ សកម្មភាពតម្លើងរបាំងទ្រូងផ្លូវ ៖ ទី១-តម្លើងរបាំងដែកទ្រូងផ្លូវ ចាប់ពីស្ពានអាកាសមរតកតេជោ ដល់ភ្លើងស្តុបប្រសព្វមហាវិថីអ្នកឧកញ៉ា...
ភ្នំពេញ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូរបស់ ទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ដឹកនាំដោយលោកស្រី ឆយ ម៉ូនជុង (Choi Moon Jung) នាយិកាប្រចាំប្រទេសរបស់ KOICA។ ជំនួបដែលធ្វើឡើងនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នារសៀលថ្ងៃពុធ ទី៥...
ភ្នំពេញ៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានគូសបញ្ជាក់ថា ដោយឈរលើគោលការណ៍គ្រឹះ «ទេសចរណ៍ផ្សារភ្ជាប់នឹងទឹកដី» និងដើម្បីរក្សាឧត្តមភាពប្រកួតប្រជែងខ្ពស់ជាងមុន និងរក្សាកេរ្តិ៍ឈ្មោះកម្ពុជា ជាគោលដៅទេសចរណ៍សុវត្ថិភាព ផ្តល់ភាពកក់ក្តៅ ស្អាត និងបៃតង ដោយរក្សាភាពជាខ្មែរ មានការងារអាទិភាពចំនួន៥ ដែលត្រូវយកចិត្តទុកដាក់នាពេលខាងមុខ ។ ការគូសបញ្ជាក់របស់លោក ហួត ហាក់ ត្រូវបានធ្វើឡើងក្នុងឱកាសអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងទេសចរណ៍...