ភ្នំពេញ ៖ កម្មករនិយោជិតប្តេជ្ញា ចូលរួមយុទ្ធនាការផ្សព្វផ្សាយ ដើម្បីទប់ស្កាត់ជំងឺ មិនឆ្លងជូនដល់បងប្អូនកម្មករនិយោជិត នៅតាមសហគ្រាស គ្រឹះស្ថាន។ ទន្ទឹមនឹងនេះ កម្មករនិយោជិតអំពាវនាវ ឱ្យកម្មករនៅទូទាំងប្រទេសចូលរួមយុទ្ធនាការ ដ៏មានសារសំខាន់មួយនេះ ជាមួយរាជរដ្ឋាភិបាលដើម្បីសុខភាពខ្លួន គ្រួសារ និងសង្គមជាតិ ។ ការគាំទ្ររបស់កម្មករនេះ បន្ទាប់ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងសុខាភិបាល បានដាក់ចេញនូវយុទ្ធនាការ...
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅរសៀលថ្ងៃទី ៧ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ បានអញ្ជើញបិទ កិច្ចប្រជុំបូកស្រុកលទ្ធផល ការងារប្រចាំឆ្នាំ ២០២៤ និងទិសដៅការងារឆ្នាំ ២០២៥ របស់មន្ទីរសុខាភិបាល រដ្ឋបាលខេត្តកំពង់ចាម ។ ក្នុងឱកាសនោះ លោកអភិបាលខេត្ត...
ភ្នំពេញ៖ លោក Dhan Bahadur Oli ឯកអគ្គរដ្ឋទូតនេប៉ាល់ថ្មី ប្រចាំកម្ពុជា បានប្តេជ្ញា ចិត្ត ជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាថា នឹងជំរុញទំនាក់ទំនង រវាងប្រទេសទាំងពីរ ឱ្យកាន់តែខ្លាំងក្លាថែមទៀត នៅក្នុងអាណត្តិការទូតរបស់ខ្លួន ។ ក្នុងឱកាសសម្ដេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាត...
ភ្នំពេញ ៖ គោរពតាមបទបញ្ជាយ៉ាងម៉ឹងម៉ាត់របស់ នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការ ក្រសួងការពារជាតិ និងជាប្រធានក្រុមការងារ សម្របសម្រួលការត្រៀម រៀបចំឆ្លើយតបការសង្គ្រោះ គ្រោះមហន្តរាយក្រសួងការពារជាតិ និងបទបញ្ជាផ្ទាល់របស់ ឧត្តមសេនីយ៍ឯក ម៉ឹង ពន្លក អគ្គនាយក អគ្គនាយកដ្ឋានភស្តុភារ-ហិរញ្ញវត្ថុក្រសួងការពារជាតិ នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ឧត្តមសេនីយ៍ទោ...
ភ្នំពេញ ៖ រថយន្តដឹកក្រុមសិស្សនិស្សិតកសិកម្មទៅធ្វើកម្មសិក្សានៅមណ្ឌលគិរី បានជួបគ្រោះថ្នាក់នៅចំណោមផ្លូវកោងខ្លាំង ក៏រេទៅបុកជញ្ជាំងភ្នំ បណ្តាលឱ្យរបួសធ្ងន់៣នាក់ ស្រាល ១១នាក់ ក្នុងចំណោមនិស្សិត សរុប៤៦នាក់ នៅម៉ោងជាង៩ព្រឹកថ្ងៃទី៧ កុម្ភៈ នៅសង្កាត់រម្យនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ។ រថយន្តដឹកនិស្សិតនេះ បានចេញដំណើរពីរាជធានីភ្នំពេញទៅ លេងទឹកជ្រោះប៊ូស្រា ៕
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាធ្វើមាតុភូមិនិវត្តន៍ នៅរសៀលថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ បន្ទាប់ពីបានអញ្ជើញ បំពេញទស្សនកិច្ចផ្លូវការរយៈពេល២ថ្ងៃ ទៅកាន់ឡាវ ប្រកបដោយលទ្ធផលជោគជ័យ ជាផ្លែផ្កាយ៉ាងត្រចះត្រចង់ ៕
ស្វាយរៀង ៖ លោក លឹមសៀងហេង អភិបាលក្រុងបាវិត នៅព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥ បានបើកយុទ្ធនាការការ សម្អាតផ្លូវជាតិលេខ១ ក្រោមប្រធានបទ” ផ្លូវជាតិគ្មានសំរាមប្លាស្ទិក” ស្ថិតនៅតាមដងផ្លូវជាតិលេខ១ ។ យុទ្ធនាការនេះមានការចូលរួមពីសំណាក់ លោក ពេជ សាមិត្ត អនុប្រធានមន្ទីរបរិស្ថានខេត្ត និងសហការី លោកអភិបាលរងក្រុង លោកនាយករងរដ្ឋបាល...
ភ្នំពេញ៖ ថ្ងៃទី ៧ ខែកុម្ភៈ ឆ្នាំ ២០២៥ ក្រុមហ៊ុនអាកាសចរណ៍សម័យថ្មី Vietjet របស់វៀតណាមបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយក្រុមហ៊ុន OpenAirlines ដែលជាក្រុមហ៊ុនឈានមុខគេលើពិភពលោកក្នុងការផ្តល់ដំណោះស្រាយដ៏មានប្រសិទ្ធភាពលើការប្រើប្រាស់ប្រេងឥន្ធនៈសម្រាប់យន្តហោះដែលប្រើប្រាស់បញ្ញាសិប្បនិមិត្ត (AI) ដើម្បីបន្តដំណើរបង្កើនប្រសិទ្ធភាពប្រតិបត្តិការហោះហើរ។ Vietjet នឹងក្លាយជាក្រុមហ៊ុនអាកាសចរណ៍ដំបូងគេនៅក្នុងប្រទេសវៀតណាម ដែលប្រើ SkyBreathe® ដែលកម្មវិធីច្នៃប្រឌិតថ្មីដំណើរការដោយឧបករណ៍បញ្ញាសិប្បនិមិត្ត (AI) ក្បួនដោះស្រាយទិន្នន័យធំ និងម៉ាស៊ីនសិក្សា (machine learning) ដើម្បីវិភាគទិន្នន័យហោះហើរ និងបង្កើនប្រសិទ្ធភាពការប្រើប្រាស់ប្រេងឥន្ធនៈ។ ប្រព័ន្ធនេះប្រមូល និងបញ្ចូលព័ត៌មានពីប្រភពនានា រួមទាំងទិន្នន័យយន្តហោះ និងរបាយការណ៍ប្រេងឥន្ធនៈ ទៅក្នុងកម្មវិធីតែមួយ។ ជាមួយនឹងការវិភាគលើជើងហោះហើរជាង ២១ លានកម្មវិធី ពឹងផ្អែកលើមូលដ្ឋានទិន្នន័យប្រសិទ្ធភាពប្រេងឥន្ធនៈដ៏ធំបំផុតរបស់ពិភពលោកសម្រាប់ក្រុមហ៊ុនអាកាសចរណ៍។ SkyBreathe® 360° គឺជាកម្មវិធីជំនួយដល់ហោះហើរអេកូ កំណត់ឱកាសដើម្បីសន្សំសំចៃប្រេងឥន្ធនៈ និងផ្តល់នូវអនុសាសន៍ជាក់លាក់ដែលសមស្របទៅនឹងភាគីពាក់ព័ន្ធនានានៃក្រុមហ៊ុនអាកាសចរណ៍ រួមទាំងអ្នកបើកបរយន្តហោះ និងអ្នកគ្រប់គ្រងប្រតិបត្តិការហោះហើរ សម្រាប់ការសហការប្រកបដោយប្រសិទ្ធភាព ជំរុញវប្បធម៌បៃតង ខណៈពេលដែលបង្កើនផលិតភាពដំណើរការនៃប្រព័ន្ធកម្មវិធីរបស់ខ្លួន។ យោងតាមការវិភាគរបស់ OpenAirlines មានរូបរាងងាយស្រួលប្រើ ហើយការវិភាគលម្អិតទន្ន័យរបស់ SkyBreathe® នឹងផ្តល់សិទ្ធិអំណាចដល់ក្រុមហ៊ុន Vietjet ដើម្បីធ្វើការសម្រេចចិត្តប្រកបដោយការយល់ដឹង កាត់បន្ថយការប្រើប្រាស់ប្រេងឥន្ធនៈរបស់ខ្លួន រហូតដល់...
ភ្នំពេញ៖ តាមរយៈការដាក់ឱ្យប្រើប្រាស់ «បញ្ជរសេវាសាធារណៈចល័តរបស់ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ» នៅតាមគ្រឹះស្ថានអប់រំនានា សិស្ស និស្សិត និងយុវជន មើលឃើញថា គឺជាការបង្ខិតឱកាសការងារ ពិភពការងារសំបូរបែប និងការបណ្ដុះបណ្ដាលវិជ្ជាជីវៈ ព្រមទាំងសេវាសាធារណៈផ្សេងៗរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ មកកាន់តែជិតសាធារណជន ជាពិសេសយុវជន។ កញ្ញា សាក់ ទិវា និស្សិតនៃសាកលវិទ្យាល័យពាណិជ្ជសាស្ត្រ អេស៊ីលីដា បានលើកឡើងថា បន្ទាប់ពីកញ្ញាបានចូលទៅដាក់ពាក្យប្រើប្រាស់...
ពោធិ៍សាត់÷ លោកខូយ រីដា អភិបាល ខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី ៧ ខែ កុម្ភះ ឆ្នាំ ២០២៥ បានដឹកនាំកិច្ចប្រជុំ និង ជំរុញដល់មន្ទីរជំនាញ អោយពន្លឿននីតិវិធី ក្នុងការស្នើរសុំកាត់ឆ្វៀលទីតាំងដី សម្រាប់សាងសង់មន្ទីរពេទ្យបង្អែក ស្រុកវាលវែង CPA2 ដើម្បីមានភាពងាយស្រួលក្នុងការគ្រប់គ្រង ការទទួលខុសត្រូវ ការបញ្ជូន...