ភ្នំពេញ ៖ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ (NIB) និងសហភាពសហព័ន្ធយុវជនកម្ពុជាវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងរៀបចំវេទិកាការងារ និងឱកាសកម្មសិក្សាការងារ នៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ ខាងមុខនេះ នៅក្នុងបរិវេណវិទ្យាស្ថានជាតិ ពាណិជ្ជសាស្ត្រ ។...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ព្រមទាំងគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា នាវេលាម៉ោងជាង១១ព្រឹក (ម៉ោងនៅភ្នំពេញ) ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានអញ្ជើញទៅដល់អាកាសយានដ្ឋានយោធា Maharlika, Villamor Air Base សាធារណរដ្ឋហ្វីលីពីន ប្រកបដោយសុវត្តិភាព...
ភ្នំពេញ ៖ និយោជក និងកម្មករនិយោជិត មើលឃើញថា មន្រ្តីអធិការការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលទទួលបាននីតិសម្បទា ជានគរបាលយុត្តិធម៌ នឹងដើរតួនាទីយ៉ាងសំខាន់ ក្នុងការលើកកម្ពស់ លក្ខខណ្ឌការងារ លក្ខខណ្ឌសុវត្ថិភាព និង សុខភាពការងារ ការអនុវត្ត របបសន្តិសុខសង្គម និង ទំនាក់ទំនងវិជ្ជាជីវៈ នៅតាមរោងចក្រ សហគ្រាស...
ភ្នំពេញ ៖ នៅរាជធានីភ្នំពេញ មានសំណង់អគារចាស់បែកបាក់ទ្រុឌទ្រោមចំនួន២១កន្លែង ស្ថិតនៅក្នុងខណ្ឌដូនពេញ ខណ្ឌ៧មករា ខណ្ឌពោធិ៍សែនជ័យ និងខណ្ឌបឹងកេងកង ។ នេះបើតាមរបាយការណ៍របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ ដើម្បីគិតគូពីសុខទុក្ខ និងរកដំណោះស្រាយជូនពលរដ្ឋ រស់នៅក្នុងអគារបែកបាក់នេះ លោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី ក៏បានបើកកិច្ចប្រជុំជាមួយពួកគាត់កាលពីថ្ងៃ៨ កុម្ភៈ ផងដែរ...
ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានគូសបញ្ជាក់ថា សម្រាប់ថ្ងៃទី២ក្នុងសប្តាហ៍ទី២ នារាត្រីថ្ងៃទី៩ កុម្ភៈនេះ តាមការសង្កេត មានភ្ញៀវជាតិ-អន្តរជាតិ និងប្រជាពលរដ្ឋបន្តកើនឡើង ជាងសប្តាហ៍មុនទៅទៀត។ ក្នុងឱកាសអញ្ជើញចុះពិនិត្យវឌ្ឍភាពនៃផ្លូវថ្មើរជើង (Walk Street) កាលពីនារាត្រីថ្ងៃទី៩កុម្ភៈនេះ លោក ឃួង ស្រេង បានបញ្ជាក់ថា ការដាក់ដំណើរការផ្លូវថ្មើរជើង...
ភ្នំពេញ៖ លោកបណ្ឌិត អ៊ាងសុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានឱ្យដឹងថា ថ្នាលបណ្តុះកូនឈើខ្នាតតំបន់ នៅខេត្តមណ្ឌលគីរី គឺបានបង្ហាញពីបេះដូងអ្នកបរិស្ថាន ចូលរួមបណ្តុះ និងចែកកូនឈើដល់ប្រជាពលរដ្ឋដាំ ដើម្បីពង្រីកវិសាលភាពបៃតងនៅកម្ពុជា។ លោកបណ្ឌិត អ៊ាងសុផល្លែត បានថ្លែងបែបនេះក្នុងពេលអញ្ជើញជា អធិបតីក្នុងពិធីសែនក្រុងពាលី បើកការដ្ឋានសាងសង់ ថ្នាលបណ្តុះកូនឈើថ្នាក់តំបន់ទី២ ដែលមានទីតាំង នៅស្នាក់ការកណ្តាលនៃដែនជម្រកសត្វព្រៃកែវសីមា ក្នុងភូមិអូររណា ឃុំស្រែខ្ទុម ស្រុកកែវសីមា...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា និងលោកជំទាវពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត នាព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានដឹកនាំគណៈប្រតិភូ ជាន់ខ្ពស់ អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅទីក្រុងម៉ានីល នៃសាធារណរដ្ឋហ្វីលីពីន ចាប់ពីថ្ងៃទី១០-១១ ខែកុម្ភៈ ឆ្នាំ២០២៥ តបតាមការអញ្ជើញរបស់...
ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានលើកទឹកចិត្តឱ្យយុវជនចូលរួមក្នុងពិព័រណ៍ការសិក្សា និងការងារឆ្នាំ២០២៥ នៃព្រះរាជាណាចក្រថៃ ដើម្បីទទួលយកនូវអត្ថប្រយោជន៍ជាច្រើន ដែលកម្មវិធីផ្តល់ជូន ហើយព្យាយាមចាប់យកឱកាសការសិក្សា និងការងារ ពង្រីកការយល់ដឹង ពង្រឹងបទពិសោធ តាមរយៈការចូលរួមយ៉ាងសកម្មក្នុងវេទិកាកិច្ចពិភាក្សានានា។ ការលើកឡើងរបស់ លោកឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន នាឱកាសអញ្ជើញជាអធិបតីក្នុងពិធីបើក...
ភ្នំពេញ៖លោកបណ្ឌិត អ៊ីន វីរជាតិ រដ្ឋលេខាធិការស្តីទីការគណៈរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា មានតែការវិនិយោគ លើចំណេះវិជ្ជាទេ ដែលទទួលបានការប្រាក់ខ្ពស់បំផុត ហើយក៏ជាកត្តាគន្លឹះដ៏សំខាន់មួយដើម្បីបង្កើនផលិតភាព និងប្រសិទ្ធភាពការងារបច្ចុប្បន្ន ក្នុងគោលដៅធានាជោគជ័យ និងការអភិវឌ្ឍប្រកបដោយចីរភាព ។ ការលើកឡើងរបស់លោកបណ្ឌិត អ៊ីន វីរជាតិ ខាងលើនេះធ្វើឡើង ក្នុងឱកាស អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតជ័យលាភី សាកលវិទ្យាល័យបៀលប្រាយកម្រិតបរិញ្ញាបត្ររង...
ភ្នំពេញ៖ គិតត្រឹមដំណាច់ខែកុម្ភៈ ឆ្នាំ២០២៥នេះ គម្រោងស្ថាបនាស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) សម្រេចបាន១៩ %ហើយ បន្ទាប់ពីសម្ពោធបើកការដ្ឋានសាងសង់នាថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា។ បច្ចុប្បន្នការងារសម្រេចបាន៖...