ភ្នំពេញ៖ លោកបណ្ឌិត អ៊ីន វីរជាតិ រដ្ឋលេខាធិការស្តីទីការគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតជ័យលាភីកម្រិតបរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ សរុបចំនួន ៣.១១៣ នាក់ (នារី ១.៦៤៣នាក់ ស្មើនឹង៥២,៧៨%) ដែលបានបញ្ចប់ការសិក្សា ក្នុងឆ្នាំសិក្សា២០២២-២០២៣ និងឆ្នាំសិក្សា២០២៣-២០២៤នាពេលថ្មីៗកន្លងមកនេះ...
ភ្នំពេញ៖ ដោយអនុវត្តតាមការណែនាំរបស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងក្រោមការដឹកនាំបញ្ជាផ្ទាល់របស់ លោកឧត្តសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្រុមការងារអាវុធហត្ថរាជធានីភ្នំពេញ បានបន្តចុះសហការជាមួយអាជ្ញាធរមូលដ្ឋាន និងនាយក នាយករង លោកគ្រូ អ្នកគ្រូ...
ស្វាយរៀង៖ នៅព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៥នេះ លោកកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអញ្ជើញចុះត្រួតពិនិត្យដោយផ្ទាល់ សកម្មភាព របស់កងកម្លាំងកងពលតូចដឹកជញ្ជូនលេខ៩៩ បូមទឹកដាក់ស្រែប្រាំងប្រជាកសិករនៅតាមបណ្តាឃុំទាំងបី នៃស្រុកចន្ទ្រា ខេត្តស្វាយរៀង។ សូមបញ្ជាក់ថា ក្រោយមានបទបញ្ជារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បទបញ្ជារបស់រដ្ឋមន្រ្តីក្រសួងការពារជាតិ...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា បានអំពាវនាវ ដល់ថ្នាក់ដឹកនាំគ្រប់ផ្នែកទាំងអស់ របស់អង្គការចាត់តាំងយុវជន គណបក្សប្រជាជនកម្ពុជា នៅក្រៅប្រទេស បន្តធ្វើអំពើល្អ ជួយសម្របសម្រួល និងដោះស្រាយ នូវរាល់បញ្ហាប្រឈមនានា ដែលជនរួមជាតិខ្មែររស់នៅក្រៅប្រទេសជួបការលំបាក ។ ការអំពាវនាវរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ខាងលើនេះ ធ្វើឡើងក្នុងឱកាសអញ្ជើញជួបសំណេះសំណាល និងពិសារអាហារសាមគ្គី...
ភ្នំពេញ៖ លោកបណ្ឌិត អ៊ីន វីរជាតិ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រី្ត នឹងអញ្ជើញជាគណៈធិបតីក្នុងពិធី ប្រគល់សញ្ញាបត្រជូនដល់និស្សិតកម្រិតបរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ប្រមាណជាង៣ពាន់នាក់នៃ សាកលវិទ្យាល័យបៀលប្រាយ រាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តបាត់ដំបង ខេត្តព្រះសីហនុ ខេត្តបន្ទាយមានជ័យ ខេត្តតាកែវ ខេត្តស្ទឹងត្រែង ខេត្តរតនគិរី និងខេត្តត្បូងឃ្មុំ ដែលពិធីនេះនឹងធ្វើឡើង នៅថ្ងៃទី៩...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន និង លោក ថងលុន ស៊ីសូលីត ដែលជាមេបក្សកាន់អំណាច កម្ពុជា-ឡាវ បានជំរុញដល់រដ្ឋាភិបាលនៃប្រទេសទាំងពីរ ពន្លឿនជ្រើសរើសទីតាំងសម្រាប់សាងសង់ស្ពាន ឆ្លងកាត់ទន្លេរពៅ (ខេត្តព្រះវិហារ) ទន្លេសេឡាំប៉ាវ (ខេត្តចំប៉ាសាក់) ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ ការជំរុញនេះ ធ្វើឡើងក្នុងជំនួបប្រជុំកំពូលលើកទី១៥ រវាងគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្ដាល នៃគណបក្សប្រជាជនកម្ពុជា...
ភ្នំពេញ៖ សិទ្ធិមនុស្សត្រូវបានសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ផ្តល់ជូនប្រជាជនកម្ពុជាតាំងពីឆ្នាំ១៩៧៩មកម្លេះ នោះគឺការផ្តល់សិទ្ធិរស់រានមានជីវិត ជាមួយនិងការស្វះស្វែងរក ស្បៀងអាហារ ជូនប្រជាពលរដ្ឋបានហូបចុកគ្រប់គ្រាន់ បើទោះបី កាលណោះ បរទេសគេបានហ៊ុំព័ទ្ធសេដ្ឋកិច្ចយ៉ាងណាក៏ដោយ។ នេះបើតាមការលេីកឡេីងរបស់ លោក ឃួង ស្រេង សមាជិក គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការ គណបក្សរាជធានីភ្នំពេញ...
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនបក្សថ្នាក់កណ្តាល នាថ្ងៃសៅរ៍ ទី៨ ខែកុម្ភៈ ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសំណេះសំណាល និអបអរសាទរខួប១០ឆ្នាំ នៃការបង្កើតអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស។ ក្រុមការងារអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេសត្រូវបានបង្កើតឡើងដោយរៀបចំចាប់ពីត្រឹមមនុស្ស ១០នាក់ ចេញធ្វើសកម្មភាពកសាងសមាជិកបក្សពីចំនួនជាង ៥ពាន់នាក់ ដែលមានត្រឹមតែ ៦ប្រទេស ពេលនេះ កើនដល់ជាង...
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋហ្វីលីពីន ចាប់ពីថ្ងៃទី១០-១១ ខែកុម្ភៈ ឆ្នាំ២០២៥ តបតាមការអញ្ជើញរបស់ លោក Ferdinand R. Marcos Jr. ប្រធានាធិបតីនៃ សាធារណរដ្ឋហ្វីលីពីន ។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសខ្មែរ នាថ្ងៃទី៧ កុម្ភៈនេះ...
បាត់ដំបង ៖ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសរសើរ និងលើកទឹកចិត្តដល់ មន្រ្តីនគរបាលប៉ុស្តិ៍រដ្ឋបាលពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង បើទោះបីជាថ្ងៃនេះ ជាថ្ងៃសៅរ៍ ប៉ុន្ដែបានបែងចែកកម្លាំងប្រចាំការ ដើម្បីសម្រួលការផ្ដល់សេវាជូនប្រជាពលរដ្ឋ។ នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ លោកឧបនាយករដ្ឋមន្ត្រី ស សុខា...