បាត់ដំបង ៖ ថ្លែងក្នុងពិធីបិទសន្និបាតបូក សរុបលទ្ធផលការងារ ឆ្នាំ២០២៤ លើកទិសដៅការងារឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តបាត់ដំបង នាថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥ លោកឧបនាយករដ្ឋមន្ត្រី ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំឱ្យរដ្ឋបាលខេត្តបាត់ដំបង សិក្សាអំពីការចាប់ផ្តើមដំណើរ ការផ្លូវថ្មើរជើងរាល់ល្ងាចថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ នៅរាជធានីភ្នំពេញ ។ បើតាម...
ភ្នំពេញ ៖ លោក សុខ សង្វារ រដ្ឋលេខាធិការ ក្រសួង មុខងារសាធារណៈ បានជំរុញឱ្យអគ្គនាយកដ្ឋាន គ្រប់គ្រងមុខងារ សាធារណៈ ពន្លឿនការរៀបចំកម្រងសេវា និងនីតិវិធីនៃការប្រឡងប្រជែង ជ្រើសរើសមន្ត្រីរាជការស៊ីវិល។ ការលើកឡើងរបស់ លោក សុខ សង្វារ រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ នាឱកាសអញ្ជើញជា តំណាង លោក...
ភ្នំពេញ៖ ក្រសួងបរិស្ថាន នាថ្ងៃទី៧ កុម្ភៈ បានចុះអនុស្សរណៈនៃការយោគយល់គ្នា ជាមួយវិទ្យាស្ថានអភិវឌ្ឈន៍បៃតងសកល (GGGI) និងក្រុមហ៊ុន VeryWords ស្តីពីការលើកកម្ពស់ការប្រើប្រាស់ ទោចក្រយាន្តយន្តអគ្គិសនី នៅកម្ពុជា ដើម្បី រួមចំណែកកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ និងការសាយភាយឧស្ម័នពុលក្នុងបរិយាកាស ។ ក្នុងឱកាសអញ្ជើញអធិបតីភាពក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នានេះ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តិក្រសួងបរិស្ថាន បានថ្លែងថា...
ភ្នំពេញ៖ នៅថ្ងៃទី ៧ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រសួងបរិស្ថាន និងរាជបណ្ឌិត្យសភាកម្ពុជាបានប្រារព្ធេ ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា MOU ស្តីពី កិច្ចសហប្រតិបត្តិការពារធនធានធម្មជាតិ ក្នុងដែនឧទ្យានតេជោសែនឫស្សីត្រឹប ខេត្តព្រះវិហារ ដើម្បីសហការអនុវត្តលើការរៀបចំឧទ្យាន នៃរាជបណ្ឌិតសភាកម្ពុជាទៅជាឧទ្យាន អព្យាក្រឹតកាបូននាពេលឆាប់ៗខាងមុខនេះ ហើយក៏ជាការងារសាកល្បងរួមគ្នា ឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០ អនុលោមតាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧នៃរដ្ឋសភា។ លោកបណ្ឌិតសភាចារ្យ សុខ...
ភ្នំពេញ៖ បញ្ហាការលែងលះមិនដាច់ស្រេច បានធ្វើឲ្យបុរសម្នាក់ហ៊ានលើកដៃបាញ់ប្រហារសម្លាប់ប្រពន្ធ ឪពុក-ម្តាយក្មេកនិងបាញ់ខ្លួនឯងតាមក្រោយ បណ្តាលឲ្យឪពុក-ម្តាយក្មេកស្លាប់ភ្លាម និងខ្លួនឯងស្លាប់ ខណៈ ប្រពន្ធរងរបួសធ្ងន់។ ហេតុការណ៍នេះ កើតឡើងនៅព្រលប់ថ្ងៃទី៧ កុម្ភៈ ២០២៥ ក្នុងភូមិអំពុក ឃុំក្រែក ស្រុកពញា ក្រែក ខេត្តត្បូងឃ្មុំ ៕
ភ្នំពេញ៖ អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានី ភ្នំពេញ បានឲ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ សម វិបុលមន្រ្តីគណបក្សកម្លាំងជាតិ គឺពាក់ព័ន្ធករណីញុះញង់បង្កឲ្យមានភាពវឹកវរប៉ះពាល់ធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងប្រមាថមន្ត្រីរាជការសាធារណៈ ដែលមានចេតនាញុះញង់នាំឲ្យមាន ការរើសអើងថ្នាក់ដឹកនាំ និងធ្វើឲ្យប៉ះពាល់ដល់សន្តិសុខជាតិ មិនជាប់ពាក់ព័ន្ធរឿងនយោបាយទេ។ បើតាមសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យស្នងការភ្នំពេញនៅថ្ងៃទី៧ ខែកុម្ភៈ លោកសម វិបុល អាយុ៥៨ឆ្នាំ បច្ចុប្បន្នរស់នៅភូមិបេង ឃុំថ្មពួក ស្រុកកញ្ជៀត...
ភ្នំពេញ៖ អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន (អាជ្ញាធរមីន) បានបញ្ជាក់ថា ថវិកាដែលផ្ដល់ដោយអាមរិក ក្នុងសកម្មភាពដោះមីននៅកម្ពុជា មិនមែនតាមរយៈ USAID ហើយក៏មិនបានផ្ដល់ផ្ទាល់ មករាជរដ្ឋាភិបាលកម្ពុជានោះទេ។ ការចេញមកបញ្ជាក់នេះ ធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាលសហរដ្ឋអាមេរិក បានប្រកាសផ្អាកផ្ដល់ជំនួយទាំងឡាយ ក្នុងក្របខណ្ឌទូទាំងពិភពលោក រយៈពេល៩០ថ្ងៃ ដើម្បីពិនិត្យឡើងវិញ ពីប្រសិទ្ធភាពនៃជំនួយទាំងនោះ ហើយមានមតិសាធារណជនមួយចំនួន បានលើកឡើងពីផលប៉ះពាល់នៃជំនួយទាំងនោះ លើសកម្មភាពមីននៅកម្ពុជា។ តាមរយៈសេចក្តីប្រកាសព័ត៌មានអាជ្ញាធរមីន...
ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា គម្រោងបើកផ្លូវថ្មើជើង ឬ Walk Street នៅតាមបណ្តោយតីរវិថីព្រះស៊ីសុវត្ថិ ចាប់ពីវិថីបក្សីចាំក្រុង (ផ្លូវលេខ៩៤) រហូតដល់មុខព្រះបរមរាជវាំង ជាជំហររបស់រដ្ឋបាលរាជធានីភ្នំពេញ គឺបន្តធ្វើឱ្យកាន់តែល្អ ដើម្បីទាក់ទាញភ្ញៀវជាតិ-អន្តរជាតិ ដោយពីមួយសប្តាហ៍ទៅមួយសប្តាហ៍ គឺបានគិតគូររកគន្លឹះនៃការទាក់ទាញ ។ ខាងលើនេះជាការបញ្ជាក់របស់លោក ឃួង...
បាត់ដំបង៖ លោក ឧបនាយករដ្ឋមន្រ្ដី ស សុខា រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងមានសមត្ថកិច្ចនានា និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានគ្រប់លំដាប់ថ្នាក់ នៃខេត្តបាត់ដំបង បានខិតខំប្រឹងប្រែងរួមគ្នាយ៉ាងសកម្ម ក្នុងការបំពេញតួនាទីភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីសម្រេចបាននូវសមិទ្ធផល ក្នុងការធានាថែរក្សាសុខសន្តិភាព និងសណ្តាប់ធ្នាប់សាធារណៈ។ ការលើកឡើងរបស់ លោក ឧបនាយករដ្ឋមន្រ្ដី ស សុខា...
ភ្នំពេញ ៖ ព្រះករុណាព្រះបាទសម្ដេច ព្រះមរបនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ទ្រង់បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ដាក់ឲ្យចូលនិវត្តន៍ នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ ក្របខ័ណ្ឌមន្ដ្រីនគរបាលជាតិក្រសួងមហាផ្ទៃ ចំនួន ២៣រូប ។ ក្នុងព្រះរាជក្រឹត្យ បានឱ្យដឹងថា នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ ដែលត្រូវដាក់ឲ្យចូលនិវត្តន៍នេះ មានឧត្តមសេនីយ៍ឯក ចំនួន៤រូប, ឧត្តមសេនីយ៍ទោ ចំនួន៥រូប...