ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ស្ទើតែអស់សំណើច នូវអ្វីដែលក្រុមប្រឆាំង បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា អស់ថវិកាពីរតនាគារជាតិ ខណៈដែលសម្តេចបញ្ជាក់ថា បើអស់មិនមែនមន្ត្រីរាជការ ទទួលបានការតម្លើងថវិកាបៀវត្ស រហូត២ឆ្នាំជាប់គ្នានោះទេ ។ ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងកម្មវិធីបិទសន្និបាត បូកសរុបលទ្ធផលការងារ៥ឆ្នាំ ២០២០-២០២៤ នៃដំណើរឆ្ពោះទៅបរិវត្តកម្មឌីធីថល និងលើកទិសដៅការងារបន្ត របស់ក្រសួងព្រៃសណីយ៍...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានកត់សម្គាល់ឃើញថា បច្ចេកវិទ្យាឌីជីថល បានក្លាយជាផ្នែកមួយ របស់ជីវីតប្រចាំថ្ងៃរបស់យើងទៅហើយ ។ ការលើកឡើងរបស់សម្តេចធិបតី ខាងលើនេះ ធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងកម្មវិធីបិទសន្និបាត បូកសរុបលទ្ធផលការងារ៥ឆ្នាំ ២០២០-២០២៤ នៃដំណើរឆ្ពោះទៅបរិវត្តកម្មឌីធីថល និងលើកទិសដៅការងារបន្ត របស់ក្រសួងព្រៃសណីយ៍ និងទូរគមនាគមន៍ នារសៀលថ្ងៃទី៦ ខែកុម្ភៈ...
ភ្នំពេញ៖ លោក លី ហ្វីលីព អ្នកយកព័ត៌មាននៃមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ដែលបានចូលរួមធ្វើសេចក្តីរាយការណ៍ព័ត៌មាន ពីកិច្ចប្រជុំវេទិកាទេសចរណ៍អាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ទីដែលប្រទេសម៉ាឡេស៊ី ធ្វើជាម្ចាស់ផ្ទះ និងសហភាតរៈនៃអង្គភាពសារព័ត៌មានដទៃទៀត បានទទួលប័ណ្ណសសើរស្ថានទូតម៉ាឡេស៊ី ប្រចាំកម្ពុជា ចំពោះកិច្ចខិតប្រឹងប្រែងរាយការណ៍ព័ត៌មានរបស់ខ្លួន ។ លោក Shaharuddin Onn ឯកអគ្គរាជទូតម៉ាឡេស៊ី បានថ្លែងនៅក្នុងពិធីចែកបណ្ណសរសើរនោះ នាល្ងាចថ្ងៃព្រហស្បត្តិ៍ ទី៦...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នារសៀលថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងកម្មវិធីបិទសន្និបាត បូកសរុបលទ្ធផលការងារ៥ឆ្នាំ ២០២០-២០២៤ នៃដំណើរឆ្ពោះទៅបរិវត្តកម្មឌីធីថល និងលើកទិសដៅការងារបន្ត របស់ក្រសួងព្រៃសណីយ៍ និងទូរគមនាគមន៍ នៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ ។ ក្នុងរយៈពេលពីរទសវត្សកន្លះ ក្រោយទទួលបានសុខសន្តិភាពពេញលេញ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំ...
កណ្ដាល៖ នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ លោក គួច ចំរើន អភិបាលខេត្តកណ្ដាល និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បានដឹកនាំមន្ទីរជំនាញពាក់ព័ន្ធ និងអាជ្ញាធរស្រុកខ្សាច់កណ្ដាល ចុះពិនិត្យការបូមទឹកជួយសង្គ្រោះស្រូវប្រាំងរបស់ប្រជាកសិករ និងបន្តពិនិត្យប្រឡាយទឹកដែលត្រូវស្ដារ នៅឃុំជ័យធំ និងឃុំរកាជន្លឹង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ព្រមទាំងជួបសំណេះសំណាល ជាមួយប្រជាកសិករ ដែលប្រឈមក្នុងការខ្វះខាតទឹក ស្រោចស្រពស្រូវប្រាំងផងដែរ។ ក្នុងឱកាសចុះពិនិត្យនេះដែរ...
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេច តែងតាំងលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាប្រធានក្រុមប្រឹក្សាភិបាលសិក្សា ទីផ្សារនិងផ្សព្វផ្សាយទេសចរណ៍កម្ពុជា ជំនួសលោក សុខ សូកេន ដែលត្រូវបានតែងតាំងជារដ្ឋមន្ត្រី ក្រសួងអធិការកិច្ច។ នេះបើយោងតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល លេខ ១៩ សសរ ចុះថ្ងៃទី៥កុម្ភៈ ឆ្នាំ២០២៥ ។
ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំបេញ បានលើកឡើងថា ប្រទេសគុយបា គឺជាមិត្តចាស់ដ៏ល្អរបស់កម្ពុជា ដែលក្នុងគ្រាលំបាក ប្រទេសគុយបា បានជួយឧបត្ថម្ភគាំទ្រ ដល់ប្រទេសកម្ពុជា ជាពិសេសទៅលើវិស័យសុខាភិបាល ។ ការលើកឡើងរបស់លោក ឃួង ស្រេង ខាងលើនេះ ធ្វើឡើងក្នុងឱកាសដែលលោកស្រី មីឡេនណា ការីដាដ ស្សាលឌីវ៉ារ...
ភ្នំពេញ៖ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងអាងទន្លេ បានគូសបញ្ជាក់ថា ការងារគ្រប់គ្រងអាងទន្លេ នៅជួបបញ្ហាប្រឈមមួយចំនួន ដែលទាមទារឱ្យមានការចូលរួមពីអន្តរក្រសួង និងភាគីពាក់ព័ន្ធពីវិស័យផ្សេងៗ ដើម្បីពិភាក្សា ធ្វើផែនការ និង ស្វែងរកដំណោះស្រាយ ។ ក្នុងឱកាសអញ្ជើញ បើកកិច្ចប្រជុំលើកទី២ របស់សមាជិកនៃគណៈកម្មាធិការជាតិគ្រប់គ្រងអាងទន្លេ នៅទីស្តីការក្រសួង ធនធានទឹក...
ភ្នំពេញ ៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាលបានផ្តាំផ្ញើ ឲ្យក្រុមកម្មករកាត់បន្ថយការពិសារភេសជ្ជៈផ្អែមៗ ដើម្បីបង្ការឲ្យបាននូវការកើតជំងឺទឹកនោមផ្អែម និងលើសសម្ពាធឈាម។ ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងកម្មវិធីបើកយុទ្ធនាការផ្សព្វផ្សាយ ដើម្បីទប់ស្កាត់ជំងឺមិនឆ្លង ដល់កម្មករនិយោជិត នៅតាមសហគ្រាស គ្រឹះស្ថាន នាថ្ងៃ៥ កុម្ភៈ លោកសាស្រ្តាចារ្យ ឈាង រ៉ា បានផ្តាំផ្ញើដល់កម្មករ និងប្រជាពលរដ្ឋទាំងអស់...
ភ្នំពេញ៖ លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានលើកឡើងថា ផ្លូវថ្មើជើង(Walk street) តាមបណ្តោយមាត់ទន្លេ ចាប់មុខប្រៃសណីយ៍កម្ពុជារហូតដល់មុខព្រះបរមរាជវាំង (ផ្លូវលេខ២៤០) នៅរៀងរាល់ល្ងាចថ្ងៃសៅរ៍ និងថ្ងៃអាទិត្យចុងសប្តាហ៍ ពិតជាទទួលបានការគាំទ្រ និងសាទរពីប្រជាពលរដ្ឋ បើទោះបីការបើកសាកល្បងនេះ មិនទាន់គ្រប់ជ្រុងជ្រោយ ខណៈលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ធ្លាប់បានបញ្ជាក់នូវការខិតខំបន្តរៀបចំ...