ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់បន្ថែមលើការបង្ក្រាបក្មេងទំនើង ទៅអប់រំក្នុងពន្ធនាគារ គឺជាកិច្ចការមួយដែលរាជរដ្ឋាភិបាល មិនចង់ប្រើប្រាស់ច្បាប់មកអនុវត្តឡើយ តែដោយសារគ្មានជម្រើស និងដើម្បីសង្គមជាតិ ត្រូវតែចាប់ឱ្យអស់ មិនត្រូវឱ្យមានសកម្មភាពក្មេងទំនើប ចេញមកអុកឡុកក្នុងសង្គមឡើយ ។ ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាល ជាមួយសិស្សនិទ្ទេសA សម្រាប់ការប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ និងការប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣...
ភ្នំពេញ ៖ លោកផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានច្រានចោល ចំពោះករណីបង្ហោះផ្សាយតៗ គ្នាដោយគ្មានប្រភព ដោយបណ្តាញព័ត៌មានក្នុងស្រុក និងក្រុមMMO ពីករណីគ្រោះថ្នាក់រថភ្លើងជាមួយ រថយន្តក្រុងទេសចរណ៍ នៅក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ ។ ដោយលោកអះអាងបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងតាំងពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤មកម្ល៉េះ ហើយចំពោះការផ្សាយតៗគ្នាថានៅយប់ថ្ងៃទី២២ និងព្រឹកថ្ងៃទី២៣ ខែធ្នូ...
កំពង់ស្ពឺ ៖ លោក យឹម ណន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ខេត្តកំពង់ស្ពឺ បានចេញរបាយ៍ ការទិនផលដំណាំស្រូ វរដូវវស្សាឆ្នាំ២០២៤នេះ ។ លោកថាការប្រមូលផល ស្រូវរដូវវស្សាលើផ្ទៃដី សរុបចំនួន១២១,៦៥២ហិកតាស្មើនឹង១០១,៣៣% នៃផែនកាលើផ្ទៃដីប្រមូល ផលវគ្គបញ្ចប់គិតត្រឹម២៣ ខែធ្នូឆ្នាំ២០២៤នេះ១០០% ហើយទិនផលជាមធ្យម៣,៣២៨ តោនក្នុងមួយហិកតា ។ លោកបានបញ្ជាក់ថា...
ភ្នំពេញ ៖ដោយសារកម្ពុជាទទួលរងឥទ្ធិពលសម្ពាធទាបដែលកំពុងកើតមាន និងគ្របដណ្តប់លើសមុទ្រចិនខាងត្បូង ហើយក៏ធ្វើឱ្យមានឥទ្ធិពលខ្លាំងលើរបបខ្យល់មូសុងឦសាន ឈូងសមុទ្រថៃ ភាគខាងក្រោមនៃអាងទន្លេមេគង្គ នឹងធ្វើឱ្យមានភ្ញៀវធ្លាក់ស្ទើរតែនៅគ្រប់រាជធានី-ខេត្តនៅទូទាំងប្រទេសចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៨ ខែធ្នូ។ សេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក នាថ្ងៃ២២ ធ្នូបានឱ្យដឹងថា ក្នុងនោះតំបន់វាលទំនាប៖ ខេត្តពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង កណ្តាល តាកែវ...
ភ្នំពេញ៖ តួប៉មប្រាសាទឥដ្ឋអាយុកាលជាង១ពាន់ឆ្នាំ នៅជ្រុងឦសាន នៃប្រាសាទព្រះគោ ដែលធ្លាប់តែប្រឈមការ ខូចខាតកម្រិតខ្ពស់ បានប្រែក្លាយជាភាពរឹងមាំ និងល្អប្រសើរឡើងវិញហើយ បន្ទាប់ពីក្រុមអ្នកជំនាញ នៃអាជ្ញាធរជាតិ អប្សរា ចំណាយពេលប្រហែល៧ខែ ដើម្បីជួយសង្គ្រោះរចនាសម្ពន្ធ ជាច្រើនផ្នែកមក។ នេះបើតាមហ្វេសប៊ុក អាជ្ញាធរជាតិអប្សរា ។ លោក សារាយ គឹមហួល ប្រធានក្រុមអភិរក្សតំបន់រលួស នៃនាយកដ្ឋានអភិរក្សប្រាសាទ...
ភ្នំពេញ ៖ យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ២០២៣- ២០២៨ បានដាក់ចេញ ក្នុងនោះមានមុំយុទ្ធសាស្រ្ត «ភាពបៃតង» ដែលកន្លងមកនេះ ក្រសួងបរិស្ថាន បានបើកយុទ្ធនាការទូទាំងប្រទេសបណ្តុះចែក និងដាំកូនឈើ កូនត្នោតយ៉ាងតិច ១លានដើម។ ក្រសួងបរិស្ថាន បានបណ្តុះចែក និងដាំកូនឈើ/កូនត្នោត ក្រោមមូលបទ «ពន្លកបៃតង» បានចំនួន ១,៣ លានដើម។...
ភ្នំពេញ ៖ ឧត្តមសេនីយ៍ឯក លឹម សុខារស្មី ប្រធាននាយកដ្ឋាន គ្រប់គ្រងសន្ដិសុខឯកជន បានណែនាំដល់ភ្នាក់ងារ សន្ដិសុខឯកជន ដែលឈរជើងការពារគោលដៅទាំងអស់ ត្រូវបង្កើនស្មារតីយកចិត្តទុកដាក់ការពារកន្លែងកើតហេតុ ក្នុងករណីមានបទល្មើសណាមួយកើតឡើង ដើម្បីងាយស្រួលដល់កម្លាំង សមត្ថកិច្ចជំនាញធ្វើការស្រាវជ្រាវ និងឈានដល់ការបង្ក្រាបបទល្មើសនោះ។ ក្នុងឱកាសអញ្ជើញជាអធិបតីបើកវគ្គបំប៉នជំនាញភ្នាក់ងារសន្ដិសុខឯកជន លើកទី៦៨ នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤នេះ លោក ឧត្តមសេនីយ៍ឯក...
ភ្នំពេញ៖ អាជ្ញាធរអគ្គិសនីកម្ពុជា នឹងបើកការពិគ្រោះយោបល់សាធារណៈ លើសេចក្តីព្រាងសេចក្តីសម្រេចស្តីពីការកំណត់ បញ្ជីថ្លៃដំឡើងប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យលើដំបូល រហូតដល់ថ្ងៃ១៥ ខែមករា ឆ្នាំ២០២៥ខាងមុខ។ កិច្ចពិគ្រោះយោបល់នេះនឹងធ្វើឡើងជាមួយក្រសួង- ស្ថាប័នពាក់ព័ន្ធ អង្គការ/ដៃគូរអភិវឌ្ឍនានា ក្រុមហ៊ុនផ្តល់សេវាកម្មដំឡើង ប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យ លើដំបូល អ្នកប្រើប្រាស់អគ្គិសនីដែលមានបំណងដំឡើង និងប្រើប្រាស់ប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យ និង សាធារណជនទូទៅ ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥។...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា គូសបញ្ជាក់ថា បើនៅអង្គុយសោកស្តាយ តែ៥០០ឆ្នាំ នៃប្រវត្តិសាស្ត្រ ដែលបានបាត់បង់ និងបានដើរក្រោយប្រទេស ជិតខាងក៏ដោយ តែត្រូវតែខំប្រឹង ដើម្បីឱ្យតាមទាន់គេ ហើយនឹងវ៉ាគេ នៅពេលអនាគត ។ ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាល ជាមួយសិស្សនិទ្ទេសA សម្រាប់ការប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ...
ភ្នំពេញ ៖ ថ្លែងចំពោះមុខ លោក-អ្នកលោកគ្រូ និងសិស្សានុសិស្ស, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានប្រកាសថា ដរាបណាគណបក្ស ប្រជាជនកម្ពុជា បន្ដដឹកនាំប្រទេស «ភាសាខ្មែរ» នៅតែជាភាសាជាតិ ក្នុងកម្មវិធីអប់រំ របស់ប្រទេសកម្ពុជា តែមួយគត់ ។ នាឱកាសអញ្ជើញជាអធិបតី សំណេះសំណាលជាមួយសិស្សនិទ្ទេស...