កំពង់ចាម៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤នេះ អញ្ជើញជាអធិបតី ក្នុងពិធីប្រកាសខេត្តកំពង់ចាម បញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងពិធីចែកបណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ ស្ថិតក្នុងស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ ការបញ្ចប់ការវាស់វែងដីធ្លី មានលក្ខណៈជាប្រព័ន្ធនឹង បម្រើឧត្តមប្រយោជន៍ របស់ប្រជាជនគ្រប់រូប និងតជំនាន់ ជាមួយគ្នានេះវាជាមូលដ្ឋាន ច្បាប់ដ៏រឹងមាំ ដែលនឹងចូលរួមកាត់បន្ថយ...
ភ្នំពេញ៖ ក្នុងសម័យឌីជីថល គុណភាពព័ត៌មាន មានភាពចាំបាច់ជាងពេលណាៗទាំងអស់ និងជាកត្តាដ៏សំខាន់មួយ ក្នុងការធានាភាពជឿទុកចិត្ត ពីសំណាក់ប្រជាពលរដ្ឋ មកលើប្រព័ន្ធផ្សព្វផ្សាយ និងអ្នកសារព័ត៌មាន ដែលជាភ្នាក់ងារនាំសារ និងពាំនាំព័ត៌មានពិតត្រឹមត្រូវ អំពីតថភាពក្នុងសង្គម ជូនដល់ប្រជាពលរដ្ឋទាំងនៅក្នុងប្រទេស និងលើពិភពលោក។ ការពង្រឹងជំនាញវិជ្ជាជីវៈ របស់អ្នកសារព័ត៌មាន ក្នុងនោះមានសមត្ថភាព ក្នុងការយកព័ត៌មាន ផលិតនិងផ្សព្វផ្សាយ មានសារៈសំខាន់ ដើម្បីធានាការផ្សាយព័ត៌មាន ផ្អែកលើប្រភពត្រឹមត្រូវច្បាស់លាស់...
ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ឆ្លងតាមការស្រង់មតិរបស់ថ្នាក់ជាតិ ការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋ នៅរាជធានីភ្នំពេញ ទទួលបានការពេញចិត្ត ពេញថ្លើម ពីប្រជាពលរដ្ឋប្រមាណ៨២%។ ការបញ្ជាក់បែប របស់លោក ឃួង ស្រេងធ្វើឡើង ក្នុងពិធីប្រកាសចូលកាន់មុខតំណែង អភិបាលរង នៃគណៈអភិបាលខណ្ឌ នាយករដ្ឋបាល នៅក្នុងរចនាសម្ព័ន្ធរបស់រដ្ឋបាលខណ្ឌនានា...
ភ្នំពេញ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានរៀបចំកិច្ចប្រជុំស្តីពីការដាក់ឱ្យដំណើរការ បញ្ជរសេវាសាធារណៈចល័តរបស់ក្រសួងការងារ និងបណ្ដុះបណ្តាលវិជ្ជាជីវៈ ក្រោមអធិបតីភាព លោកស្រី សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយមានវត្តមានចូលរួមពីសំណាក់ថ្នាក់ដឹកនាំរបស់ក្រសួង និងតំណាងក្រុមហ៊ុន សហគ្រាសឯកជននានា។ កិច្ចប្រជុំដែលធ្វើឡើងនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នារសៀលថ្ងៃសុក្រ...
ភ្នំពេញ៖ លោក Emmanuel Macron ប្រធានាធិបតីសាធារណរដ្ឋបារាំង អញ្ជើញ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដេីម្បីចូលរួមក្នុងសន្នីសិទអង្គការសហប្រជាជាតិ ស្ដីពីមហាសមុទ្រ លើកទី៣ ដែលនឹងប្រារព្ធឡេីងនៅទីក្រុងនីស សាធារណរដ្ឋបារាំង នាខែមិថុនា ឆ្នាំ២០២៥ ។ ការអញ្ជេីញរបស់ប្រធានាធិបតីបារាំង ខាងលេីនេះ ត្រូវបានធ្វេីឡេីងតាមរយៈ លោក...
ភ្នំពេញ៖ លោក Olivier POIVRE D’ARVOR I ប្រេសិតពិសេស របស់ប្រធានាធិបតីបារាំង ទទួលបន្ទុកសន្និសីទ អង្គការសហប្រជាជាតិ ស្តីពីមហាសមុទ្រ និងជាឯកអគ្គរដ្ឋទូតទទួលបន្ទុកតំបន់មហាសមុទ្រ និងតំបន់ប៉ូល បានបង្ហាញសុទិដ្ឋិនិយមថា ទំនាក់ទំនង រវាង ប្រទេស បារាំង និងកម្ពុជា នឹងត្រូវ លេីកកម្ពស់ ជាលំដាប់ទៅថ្ងៃអនាគត...
កំពង់ស្ពឺ៖ លោក ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក ប្រាក់ សុខុន បានលើកឡើងថានៅពេលខាងមុខ ដើម្បីពង្រឹងកិច្ចការរក្សាសន្តិភាព អង្គការសហប្រជាជាតិ នឹងត្រូវការបង្កើនចំនួនកំលាំងរក្សាសន្តិភាពទ្វេរដង ដែលនឹងត្រូវទទួលបានការហ្វឹកហ្វឺនឱ្យមានវិជ្ជាជីវៈច្បាស់លាស់ ដើម្បីបំពេញការងារឱ្យស្របតាមនិយាមរបស់អង្គការសហប្រជាជាតិ ដែលបច្ចុប្បន្នបុគ្គលិកយោធា ប៉ូលីស និងជនស៊ីវិលជាង១សែន នាក់មកពី១២៥ប្រទេស កំពុងបម្រើក្នុងប្រតិបត្តិការ រក្សាសន្តិភាពចំនួន១៤ នៅលើពិភពលោក។ ដែលការលើកឡើងនេះធ្វើឡើងនៅព្រឹកថ្ងៃទី២០...
ភ្នំពេញ៖ លោក AKIBA Takeo ទីប្រឹក្សាសន្តិសុខជាតិជប៉ុន បានគូសបញ្ជាក់ថា កម្ពុជា ជាដៃគូដ៏មានសារៈសំខាន់របស់ជប៉ុន ទាំងនៅក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី។ ការគូសបញ្ជាក់ របស់ទីប្រឹក្សាសន្តិសុខជាតិជប៉ុន ខាងលេីនេះ ធ្វេីឡេីងក្នុងឱកាសចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នារសៀលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ នៅវិមានសន្តិភាព...
សៀមរាប៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មនៅថ្ងៃទី២០ ខែធ្នូ នេះបានអញ្ជើញធ្វើបទបង្ហាញស្តីពីស្ថានភាពនិងទស្សនៈវិស័យសេដ្ឋកិច្ចកម្ពុជា និងស្ថានភាពសេដ្ឋកិច្ចសកល ជូនដល់ផែនសហគ្រិនវ័យក្មេងមកពីខេត្តសៀមរាប និងឧត្តរមានជ័យ នៅក្នុងកម្មវិធី “កាត្រៀមខ្លួនសម្រាប់ឱកាសអាជីវកម្មថ្មី” រៀបចំឡើងដោយ សហគ្រិនវ័យក្មេងកម្ពុជា ព្រមទាំងមានការគាំទ្រពីធនាគារ ARDB ដែលមានអ្នកចូលរួមសរុបចំនួន ១៦០នាក់។ នៅក្នុងកម្មវិធីនោះក៏មានការអញ្ជើញចូលរួមពី លោក អ៊ាន...
ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ម៉ឹង ពន្លក អគ្គនាយកនៃអគ្គនាយកដ្ឋានភស្តុភារហិរញ្ញវត្ថុក្រសួងការពារជាតិ នៅរសៀលថ្ងៃសុក្រទី២០ ខែធ្នូ ឆ្នាំ២០២៤ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពីកម្មវិធីហ្វឹកហ្វឺន របស់មហាវិទ្យាល័យភស្តុភារ ហិរញ្ញវត្ថុយោធា ដែលមានវត្តមានចូលរួមពីលោកឧត្តមសេនីយ៍ឯក ឯល គូ សកលវិទ្យាធិការរង និងជានាយកមហាវិទ្យាល័យភស្តុភារ ហិរញ្ញវត្ថុ សកលវិទ្យាល័យការពារជាតិ និងនាយទាហានជំនាញតាមបណ្តានាយកដ្ឋានចំណុះអគ្គនាយកដ្ឋានភស្តុភារ ហិរញ្ញវត្ថុរួមមានដូចជា៖ ជំនាញផ្គត់ផ្គង់,ជំនាញប្រេងឥន្ធនៈ,ជំនាញហិរញ្ញវត្ថុ,ជំនាញបុគ្គលិក និងជំនាញដឹកជញ្ជូន៕