ភ្នំពេញ ៖ ជនសង្ស័យ២នាក់ដែលបានធ្វើសកម្មភាពឆក់ ទូរស័ព្ទពីនារីជាជនអូស្ត្រាលី២នាក់បានសម្រេច ត្រូវបានកងកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌបង្ក្រាបបានភ្លាមៗ។ ករណីនេះកើតឡើងនារសៀលថ្ងៃ១៨ ធ្នូ វេលាម៉ោង២២៖២៥នាទី ក្នុងគ្រាលោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋាន បានដឹកនាំកម្លាំងជំនាញ ចុះល្បាតតាមបណ្តោយផ្លូវប៉ាស្ទ័រ ក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ ក៏ប្រទះឃេីញជនសង្ស័យ ជិះម៉ូតូ១គ្រឿង មានគ្នាចំនួន២នាក់ ធ្វេីសកម្មភាពឆក់ទូរស័ព្ទដៃពីនារីរងគ្រោះ (ជាជនជាតិអូស្ត្រាលី)...
ភ្នំពេញ ៖ ដោយបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះ រាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ លោក សរ ចំរុង តំណាងរាស្ត្រមណ្ឌលខេត្តក្រចេះ សមាជិក គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា និងជាប្រធានគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹងនិងអង្កេត និងអធិការកិច្ច (គណៈកម្មការទី១)...
ភ្នំពេញ ៖ មន្ត្រីឧទ្យានុរក្សនៃដែនជម្រកសត្វព្រៃភ្នំព្រេច និងអាជ្ញាធរមូលដ្ឋាន បានរកឃើញទីតាំងលាក់ឈើខុសច្បាប់ចំនួន ៣កន្លែង ដែលជនសង្ស័យបានលួចលាក់កប់យ៉ាងជ្រៅក្នុងដី។ បើតាមលោក ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន បានលើកឡើងថា សកម្មភាពចុះបង្ក្រាបករណីសន្និធិឈើខុសច្បាប់ នៅអតីតដីសម្បទានសេដ្ឋកិច្ចមួយកន្លែង នៅខេត្តមណ្ឌលគីរី កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ បន្ទាប់ពីសេចក្តីរាយការណ៍អំពីការ លួចសន្និធិឈើខុសច្បាប់នៅចំណុចស្រែតាអង ភូមិសាស្ត្រ ភូមិជីក្លប់...
ភ្នំពេញ ៖ លោក សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួង រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ បានជួបពិគ្រោះពិភាក្សា ការងារជាមួយតំណាង ធនាគារជាតិនៃកម្ពុជា, ធនាគារអេស៊ីលីដា, ធនាគារ ABA, ធនាគារ PPCB, ធនាគារ...
កំពង់ធំ÷ លោក នួន ផារ័ត្ន អភិបាលខេត្ត អមដំណើរដោយលោក ឈុន សារ៉ន ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកំពង់ធំ ប្រធានមន្ទីរជុំវិញខេត្ត លោកអភិបាលក្រុង បានអញ្ជើញជួបសំណេះ សំណាលសួរសុខទុក្ខ និងចែកអំណោយមន្ទីរ សង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកំពង់ធំ ជូនប្រជាពលរដ្ឋ ដែលមានជីវភាព លំបាកខ្វះខាតចំនួន២៥០គ្រួសារ ស្ថិតក្រុងស្ទឹងសែន...
ភ្នំពេញ៖ ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីបើកកិច្ចប្រជុំបូកសរុបរបាយការណ៍ប្រចាំឆ្នាំ២០២៤ លើកិច្ចការងារយេនឌ័រក្នុងកងពលតូចដឹកជញ្ជូនលេខ៩៩ ដោយមានវត្តមានអញ្ជើញចូលរួមពីសំណាក់ លោកស្រីឧត្តមសេនីយ៍ត្រី សរ ស្រី មេបញ្ជាការរង និងជាប្រធានយេនឌ័រ ព្រមទាំងមេបញ្ជាការរង នាយទាហាន នាយទាហានរង ។ លោកស្រីឧត្តមសេនីយ៍ត្រី សរ...
ភ្នំពេញ៖ ក្នុងឱកាសអនុញ្ញាតឲ្យលោក អាគីបា តាខេអូ ទីប្រឹក្សាសន្តិសុខជាតិ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានសន្តិសុខជាតិជប៉ុន ចូលជួបពិភាក្សាការងារ នាថ្ងៃទី២០ ធ្នូនេះ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា កម្ពុជា នឹងអនុញ្ញាតឱ្យនាវាជប៉ុនចូលចតមុនគេនៅកំពង់ផែរាម បន្ទាប់ពីការសាងសង់រួចរាល់ហើយ ។ ក្នុងជំនួបនោះដែរសម្តេចតេជោ បានសម្តែងនូវក្តីសង្ឃឹមថា ទំនាក់ទំនង...
ភ្នំពេញ៖ នៅក្នុងបរិវេណអង្គរធំ គម្រោងជួសជុល ព្រះលានជល់ដំរី ចំនួន២ទីតាំង នៅផ្នែកខាងជើងប្រវែង ២២ម៉ែត្រ និងផ្នែកខាងត្បូងប្រវែង២១ម៉ែត្រ ក្រោមកិច្ចសហប្រតិបត្តិការ រវាងអាជ្ញាធរជាតិអប្សរា និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) តាមរយៈទីភ្នាក់ងារបេតិកភណ្ឌកូរ៉េ (KHA) គ្រោងនឹងបញ្ចប់នៅចុងខែមករា ឆ្នាំ២០២៥ ខាងមុខ។ នេះបើតាមហ្វេសប៊ុកអាជ្ញាធរជាតិអប្សរា ។ គម្រោងជួសជុលដែលចាប់ផ្ដើមដំណើរការយ៉ាងយកចិត្តទុកដាក់ តាំងពីឆ្នាំ២០១៩មក គឺជួសជុលព្រះលាន...
ភ្នំពេញ៖ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងធនធានខ្សាច់ បានថ្លែងដោយសង្ក់តធ្ងន់ថា ការធ្វើអាជីវកម្មធនធានខ្សាច់ ដែលទាញយកខ្សាច់ច្រើនហួសកម្រិត ពីស្ទឹង ទន្លេ និងតំបន់ឆ្នេរ អាចបណ្ដាលឲ្យបាក់ច្រាំង កកស្ទះរំហូរទឹក និងបង្កផលប៉ះពាល់ដល់សេដ្ឋកិច្ច និងសង្គម ។ ក្នុងឱកាសអញ្ជើញបើកកិច្ចប្រជុំ អន្តរក្រសួងលើកដំបូង របស់សមាជិកគណៈកម្មាធិការគ្រប់គ្រងធនធានខ្សាច់ នៅសាលប្រជុំនៃទីស្តីការក្រសួងធនធានទឹក...
ភ្នំពេញ៖ កាលពីវេលាម៉ោង ០៩និង១១នាទី ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ អាវុធហត្ថរាជធានីភ្នំពេញ បានទទួលបណ្តឹងផ្ទាល់មាត់ពីជនរងគ្រោះ តាមរយៈលេខទូរស័ព្ទបន្ទាន់ ១២៩១ ដើម្បីសុំកិច្ចអន្តរាគមន៍ លើករណីលួចទូរស័ព្ទចំនួន ០២គ្រឿង ចេញពីចំណុច ស្ថានីយ៍រថភ្លើង សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ បន្ទាប់ពីទទួលបានព័ត៌មានភ្លាម កម្លាំងជំនាញមូលដ្ឋានអាវុធហត្ថសែនសុខ បានចុះដល់ទីតាំងកើតហេតុសហការជាមួយជនរងគ្រោះ ធ្វើការស្រាវជ្រាវ...