ភ្នំពេញ៖ សន្និសីទថ្នាក់ជាតិស្តីពី សេដ្ឋកិច្ចការងារ ឆ្នាំ២០២៤ ក្រោមប្រធានបទ “ការងើបឡើងវិញនៃសេដ្ឋកិច្ច និងការងារ និងដំណើរឆ្ពោះទៅកាន់ការចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច” ត្រូវបានបើកជាផ្លូវការនាព្រឹកថ្ងៃពុធ ទី១១ ខែធ្នូ ឆ្នាំ២០២៤នេះ ក្រោមអធិបតីភាព លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ សន្និសីទថ្នាក់ជាតិ ដែលរៀបចំធ្វើឡើងនៅសណ្ឋាគារសូហ្វីតែល ភ្នំពេញភូគីត្រា ពីថ្ងៃទី១១-១២...
ភ្នំពេញ៖ នៅពេលដ៏ខ្លីខាងមុខនេះ អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ជ.ក.) នឹងចុះអនុស្សារណៈ (MOU) ជាមួយរដ្ឋបាលរាជធានីភ្នំពេញ ខណៈចុះMOU ហើយ រាល់កំណត់ហេតុ ព្រមព្រៀង បញ្ចប់វិវាទដែលធ្វើឡើង ដោយអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅ ប្រព័ន្ធតុលាការ មានអានុភាព អនុវត្តដូចសាលក្រមស្ថាពរ របស់តុលាការដែរ។ នេះជាការបញ្ជាក់របស់លោកបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការ ក្រសួងយុត្តិធម៌...
ភ្នំពេញ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នារសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ បានអនុញ្ញាតជូនលោកស្រី Tania Meyer ប្រធានធនាគារពិភពលោក (World Bank) ប្រចាំប្រទេសកម្ពុជា និងសហការីចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ ជាកិច្ចចាប់ផ្តើមលោករដ្ឋមន្ត្រី បានសម្តែងការអបអរសាទរចំពោះលោកស្រី Tania Meyer ដែលត្រូវបានតែងតាំងជាប្រធានធនាគារពិភពលោកប្រចាំប្រទេសកម្ពុជា...
ភ្នំពេញ ៖ ក្នុងជំនួបពិភាក្សាការងារ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ និងលោកស្រី Bridgette L. Walker ភារៈធារីស្តីទី នៃស្ថានទូតអាមេរិក ប្រចាំកម្ពុជា នាថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ នៅទីស្តីការក្រសួង ភាគីទាំងពីរ បានប្តេជ្ញាពង្រឹង...
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំរដ្ឋបាលរាជធានី ខេត្ត ត្រូវចាត់វិធានការ បញ្ឈប់ជាបន្ទាន់ នូវរាល់សកម្មភាពរបស់សមាគម និងអង្គការមិនមែនរដ្ឋាភិបាលមួយចំនួន ដែលបោកប្រាស់ អូសទាញប្រជាពលរដ្ឋតាមរយៈការចូលជាសមាជិក និងការតម្រូវឱ្យបង់ប្រាក់ចូលមូលនិធិ ដើម្បីយកទៅបម្រើផល ប្រយោជន៍ផ្ទាល់ខ្លួន ។ ថ្លែងក្នុងពិធីបិទវេទិកាស្តីពីភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល លើកទី៦ នៅទីស្ដីការក្រសួងមហាផ្ទៃ...
ក្រុងរុនតាឯកតេជោសែន ៖ ល្ងាចថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤ នៅក្រុងរុន តាឯកតេជោសែន បានរៀបចំកម្មវិធីដាក់បង្គោលអគ្គិសនី ដើរដោយថាមពលពន្លឺព្រះអាទិត្យ បំភ្លឺផ្លូវនៅក្នុងភូមិតានី សង្កាត់រុនតាឯក ក្រុងរុនតាឯកតេជោសែន ខេត្តសៀមរាប ។ លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន បានថ្លែងជម្រាបអង្គពិធីទាំងមូលបានជ្រាបថា សមាគមបានទទួលជំនួយ អំពូលអគ្គិសនី ដើរដោយថាមពលពន្លឺព្រះអាទិត្យ...
ភ្នំពេញ ៖ ដើម្បីអនុវត្តសារាចរណែនាំលេខ០៧២ សណន ចុះថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៤ របស់ក្រសួងមហាផ្ទៃ ស្តីពីការបញ្ឈប់សកម្មភាពផ្សព្វផ្សាយល្បែងស៊ីសងខុសច្បាប់ ឱ្យមានប្រសិទ្ធភាព ជាពិសេសពង្រឹងការអនុវត្តច្បាប់ និងធានាបាននូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម រដ្ឋបាលរាជធានីភ្នំពេញ នាថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤នេះ បានធ្វើការណែនាំ ដូចខាងក្រោម៖ ១- ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ...
ភ្នំពេញ ៖ នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ នេះ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ពិធីបិទវេទិកាស្តីពីភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល លើកទី៦ នៅសាលប្រជុំអគារ S នៃទីស្តីការក្រសួងមហាផ្ទៃ ៕
ភ្នំពេញ ៖ នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុញ្ញាតឱ្យគណៈប្រតិភូក្រុមហ៊ុនចំនួន៤ ដឹកនាំដោយអ្នកឧកញ៉ាបណ្ឌិត សំ សុខនឿន ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន Sam Sn Group ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។...
ភ្នំពេញ ៖ លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាព អ្នកនាំពាក្យរាជរដ្ឋាភិបាល បានលើកឡើងថា «សព្វថ្ងៃនេះ ក្រុមប្រឆាំង ជ្រុលនិយមមួយក្តាប់តូច កំពុងសម្ងំនៅទីងងឹត ដើម្បីផលិតព័ត៌មានក្លែងក្លាយ មួលបង្កាច់ បំផ្លើសបំភ្លៃ គ្រប់ទម្រង់ក្នុងគោលបំណងញុះញង់ បង្កឱ្យមានចលាចលសង្គម តាមសេណារីយោបដិវត្តន៍ពណ៌របស់ខ្លួន ។ ប៉ុន្តែព័ត៌មានពិត គឺជាពន្លឺដែលចូលទៅលុបបំបាត់ទីងងឹត...