កំពង់ចាម ៖ លោក ហេង វណ្ណី អភិបាលរងខេត្តកំពង់ចាម បានលើកឡើងថា គម្រោងស្ថាបនាពង្រីកផ្លូវជាតិលេខ៧ ជា ៤គន្លង ប្រវែង សរុបជាង ៤៥គីឡូម៉ែត្រ ពីរង្វង់មូលស្គន់ ដល់រង្វង់មូលស្ពានគីហ្សូណា ខេត្តកំពង់ចាម ចាប់ផ្តើម ដំណើរការឡើងវិញហើយ តាំងពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៤នេះ ដែលមានគ្រឿង ចក្រធ្វើការឈូសឆាយ...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា មានក្រុម Youtuber និង Tiktoker ចង់បានល្បីខ្លួនឯង ហោះមកកម្ពុជា បន្លំធ្វើជាខ្លួនត្រូវបានចាប់ជំរិត នាំឱ្យគេយល់ថានៅកម្ពុជា មានការចាប់ជំរិត និងការជួញដូរមនុស្ស ខូចដល់កេរ្តិ៍ឈ្មោះរបស់កម្ពុជា តែករណីនេះ អាជ្ញាធរបានចាត់វិធានការបានភ្លាមៗ ។ ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតី ប្រារព្ធទិវាជាតិប្រឆាំងអំពើជួញដូរមនុស្ស...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាបានលើកឡើងថា កម្ពុជាមានសិទ្ធិច្រានចោលនូវព័ត៌មាន មិនពិតដែលបំណងបំផ្លាញ ឈ្មោះរបស់កម្ពុជា អំពីការជួញដូរមនុស្ស។ សម្តេចធិបតីលើកឡើងបែបនេះ ដោយសារសម្តេចថា កន្លងមកមានការវាយតម្លៃ និងឲ្យចំណាត់ថ្នាក់មកលើការជួញដូរមនុស្ស នៅកម្ពុជាថាមិនល្អបែបនេះបែបនោះ។ ប៉ុន្តែសម្តេចថា កម្ពុជាក៏មិនបដិសេធ ចំពោះការវាយតម្លៃការជួញដូរ មនុស្សមិនល្អនោះទេដែរ តែក៏មានសិទ្ធិការពារផងដែរ។ ជាក់ស្តែងសម្តេចក៏បានលើកឡើង ពីករណីក្មេងប្រុសតៃវ៉ាន់ ២នាក់...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា សង្ឃឹមថា ប្រទេសជាមិត្តទាំងឡាយ និងអនុវត្តដូចគ្នាដើម្បីជាឆន្ទៈនៅក្នុងការគោរព និងការរក្សាកិត្តិយសគ្នាទៅវិញទៅមក និងដើម្បីជាកម្លាំងរួមដើម្បីប្រយុទ្ធប្រឆាំងនឹងសត្រូវរួម គឺឧក្រិដ្ឋកម្មឆ្លងដែន ដោយត្រូវបន្តកិច្ចសហការ និងមិនធ្វើការសន្និដ្ឋានចោទប្រកាន់ ដោយខ្វះការសិក្សាស្វែងយល់ អំពីសភាពការពិត ដែលនាំឱ្យប៉ះពាល់ដល់ចំណងមិត្តភាព។ ក្នុងឱកាសអញ្ជើញជាអធិបតី ប្រារព្ធទិវាជាតិប្រឆាំងអំពើជួញដូរមនុស្ស ១២ ធ្នូ...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា ជនល្មើសជាច្រើនដែលភាគច្រើន ជាជនអន្តោប្រវេសន៍បរទេសខុសច្បាប់ បានបន្លំខ្លួនចូលមកកម្ពុជា បង្កើតបានជាបទល្មើស យ៉ាងអនាធិបតេយ្យ ដោយបាននាំយកបច្ចេកទេសបទល្មើសប្លែកៗទំនើបៗ ដែលកម្ពុជាមិនធ្លាប់មាន មកសាបព្រួសលើទឹកដីកម្ពុជា និងធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងជាអវិជ្ជមាន លើដំណើរការអភិវឌ្ឍរីកចម្រើន សេចក្តីថ្លៃថ្នូររបស់មនុស្សជាតិ និងកិត្តិយសរបស់ក្រកម្ពុជាយ៉ាងធ្ងន់ធ្ងរ ។ នេះការគូសបញ្ជាក់របស់សម្តេចធិបតី ក្នុងឱកាសអញ្ជើញជាអធិបតី ប្រារព្ធទិវាជាតិប្រឆាំងអំពើជួញដូរមនុស្ស...
ភ្នំពេញ៖លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូ ដែលដឹកនាំ ដោយលោក បេ ហេដុង (Bae Hae-dong) ប្រធានសហព័ន្ធសភា ពាណិជ្ជកម្ម និងឧស្សាហកម្មខេត្តក្យង់គី នៃសាធារណរដ្ឋកូរ៉េ។ តាមរយៈជំនួបដែលធ្វើឡើងនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នារសៀលថ្ងៃពុធ ទី១១ ខែធ្នូ...
ភ្នំពេញ ៖ ក្នុងឱកាសអបអរសាទរ ខួបលើកទី១៨ ទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ក្រោមប្រធានបទ៖ «កម្ពុជាប្រឆាំងដាច់ខាតអំពើជួញដូរមនុស្សគ្រប់ទម្រង់ និងគ្រប់មធ្យោបាយក្នុងយុគសម័យឌីជីថល»នៅព្រឹកថ្ងៃ១២ ធ្នូនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានលើកឡើងថា រាជរដ្ឋាភិបាលបានប្តេជ្ញាចិត្ត យ៉ាងមុតមាំ ក្នុងការប្រឆាំងការជួញដូរមនុស្ស គ្រប់ទម្រង់ទាំងអស់។ ជាមួយគ្នានេះដែរ ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងការជួញដូរមនុស្សនេះ ប្រជាពលរដ្ឋត្រូវយល់ដឹងបន្ថែមទៀត៕
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតី ប្រារព្ធទិវាជាតិប្រឆាំងអំពើ ជួញដូរមនុស្ស ១២ ធ្នូ ឆ្នាំ២០២៤ លើកទី១៨ ក្រោមប្រធានបទ “កម្ពុជាប្រឆាំងដាច់ខាត អំពើជួញដូរមនុស្សគ្រប់ទម្រង់ និងគ្រប់មធ្យោបាយក្នុងយុគសម័យឌីជីថល” នៅសាលមហោស្របកោះពេជ្រ ។ ទិវាជាតិប្រឆាំងអំពើជួញ...
ភ្នំពេញ៖ រយៈពេលប៉ុន្មានថ្ងៃ ក្នុងដើមខែធ្នូ ឆ្នាំ២០២៤នេះ ដោយមានបទបញ្ជាម៉ឹងម៉ាត់ របស់លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក៏ដូចជាកម្លាំងអាវុធហត្ថ តាមបណ្ដាមូលដ្ឋានខណ្ឌទាំង១៤ បានចុះបង្ក្រាប និងទប់ស្កាត់ ក្រុមក្មេងទំនើង នៅតាមគោលដៅសំខាន់ៗ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ជាប់ជាប្រចាំដូចភ្លៀងរលឹម និងបានចាត់វិធានការអប់រំ...
កណ្តាល៖ គ្រោះធម្មជាតិ បានបង្កធ្វើឲ្យបាក់ច្រាំងទន្លេមេគង្គ ប្រវែងជាង ៣០០ម៉ែត្រ ទទឹង ៤០ម៉ែត្រ ត្រង់ចំណុចភូមិព្រែកតាបែន ឃុំស្វាយរមៀត ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល បណ្តាលឲ្យមនុស្ស ៤នាក់ គ្រោះថ្នាក់ ក្នុងនោះ ម្នាក់របួសស្រាល ពីរនាក់របួសធ្ងន់ និងម្នាក់ទៀត បានបាត់ខ្លួនរកសាកសពមិនទាន់ឃើញ។ បច្ចុប្បន្ននេះ អាជ្ញាធរមូលដ្ឋាន កំពុងតែខិតខំស្វែងរកសពជូនគ្រួសាររងគ្រោះ។...