កំពង់ធំ: នៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង ប្រធានគណៈកម្មាធិការសមាគម អតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ បានដឹកនាំសហការី រួមជាមួយអាជ្ញាធរដែនដី នាំយកនូវថវិកាបេឡាមរណសង្គ្រោះ ជូនគ្រួសារសពលោកពលបាលឯក សោម សាត អតីតយុទ្ធជន នៅអង្គភាពយោធាខេត្តកំពង់ធំ ។ លោកបានទទួលមរណៈភាពកាលពីថ្ងៃទី១០ ខែធ្នូ...
កំពង់ធំ: លោកឧត្តមសេនីយ៍ទោ ហេងសុផល ស្នងការនគរបាលខេត្តកំពង់ធំ បានថ្លែងថា សមិទ្ធផលទាំងអស់ គឺកើតចេញពីអាជ្ញាធរមូលដ្ឋាន ដែលបានខិតខំប្រឹងប្រែង ។ លោកឧត្តមសេនីយ៍ទោ ហេង សុផល បានថ្លែងក្នុងពិធីបើកសន្និបាត បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ២០២៤ និងលើកទិសដៅការងារឆ្នាំ ២០២៥ របស់ស្នងការដ្ឋាន នគរបាលខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤...
ភ្នំពេញ៖ ធុរជន និងអ្នកវិនិយោគិន អាមេរិក ពីរដ្ឋកាលីហ្វ័រញ៉ា នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ បានចូលជួបសម្ដែងការ គួរសមនិងពិភាក្សាការងារ ជាមួយ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដើម្បីស្នើសុំអនុសាសន៍ ក្នុងការពិនិត្យលទ្ធភាព ឱកាសវិនិយោគ ទៅលើវិស័យ ទេសចរណ៍នៅកម្ពុជា។ ការចូលជួបនេះ ដឹកដោយលោក...
ភ្នំពេញ៖ លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានដឹកនាំគណៈប្រតិភូនៃក្រសួងរ៉ែ និងថាមពល អញ្ជើញចូលរួមពិធីបុណ្យសព របស់នាយឧត្តមសេនីយ៍ ឈិន ច័ន្ទពណ៌ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ បានទទួលមរណភាព កាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង ១២:២៦នាទី រសៀល នៅរាជធានីភ្នំពេញ ក្នុងជន្មាយុ៧២ឆ្នាំ...
ភ្នំពេញ៖ លោក កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែនិងថាមពល បានបង្ហាញក្ដីរំពឹងថាគម្រោងថាមពលស្អាត ដែលមានអានុភាព ១៧០មេហ្កាវ៉ាត់ ក្នុងទឹកដីនៃខេត្តកោះកុង នឹងផ្តល់អគ្គិសនីដល់បណ្តាញអគ្គិសនីជាតិ នៅឆ្នាំ២០២៧ ខាងមុខ។ នេះបើយោងតាមគណនីហ្វេសប៊ុក របស់ក្រសួងរ៉ែនិងថាមពល ។ ការបង្ហាញក្ដីរំពឹងនេះ ធ្វើឡើងក្នុងឱកាស លោករដ្ឋមន្រ្តី កែវ រតនៈ បានអញ្ជើញបិទស្ទឹងវាលថ្មកំបុត និងឫស្សីជ្រុំកណ្តាល...
ភ្នំពេញ ៖ រយៈពេលពេញមួយខែវិច្ឆិកា កន្លងទៅនេះ លោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានឱ្យដឹងថា អង្គភាពច្រកចេញចូលតែមួយរាជធានី-ខេត្ត បានផ្ដល់សេវាជូនប្រជាពលរដ្ឋ សរុបជាង ៦សែនសេវា។ ក្នុងចំណោមវិស័យទាំង១៤ ការងាររដ្ឋបាលផ្តល់សេវាច្រើនជាងគេ គឺមានសរុបបជិត ២ម៉ឺនសេវា បន្ទាប់មកវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទជាង១ម៉ឺនសេវា ខណៈសេវាតិចជាងគេ គឺវិស័យវប្បធម៌...
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីប្រារព្ធ ទិវាជាតិប្រឆាំងអំពើជួញដូរមនុស្ស ១២ ធ្នូ ឆ្នាំ២០២៤ លើកទី១៨ ក្រោមប្រធានបទ «កម្ពុជាប្រឆាំងដាច់ខាតអំពើ ជួញដូរមនុស្សគ្រប់ទម្រង់ ក្នុងយុគសម័យឌីជីថល និងគ្រប់មធ្យោបាយ» នាព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ...
ភ្នំពេញ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូ ដែលដឹកនាំដោយលោក រ៉េត្រូ ហ្រ្គូនីងហ្គឺ (Reto Gruninger) នាយកការិយាល័យកិច្ចសហប្រតិបត្តិការ និងកុងស៊ុលស្វីសប្រចាំកម្ពុជា នារសៀលថ្ងៃចន្ទ ទី១០ ខែធ្នូ ឆ្នាំ២០២៤។ តាមរយៈជំនួបនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនេះលោក ហេង...
ភ្នំពេញ៖ ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី នៅក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្មនិងវិនិយោគ សម្តេចតេជោ បានលើកឡើងថា ឯកសារសំខាន់ពីររួមមាន កិច្ចព្រមព្រៀងស្តីពីការជំរុញ និងការការពារវិនិយោគ ទៅវិញទៅមកនិង កិច្ចព្រមព្រៀង ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងបច្ចេកទេស គួរត្រូវបានចុះហត្ថលេខា នាពេលដ៏ខ្លីខាងមុខ។ ការលលើកឡើងនេះ ធ្វើឡើងក្នុង ឱកាសទទួលជួបលោក Sheikh Faisal...
ភ្នំពេញ៖ ក្រុមអង្គការសង្គមសុីវិលធំៗ នៅកម្ពុជា បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា មានជំហររឹងមាំ និងឆន្ទៈខ្ពស់ ក្នុងការលុបបំបាត់ អំពើហិង្សាទាក់ទងនឹងយេនឌ័រ និងការបៀតបៀន នៅក្នុងពិភពការងារ ជាពិសេសនៅ តាមរោងចក្រ សហគ្រាស នៅប្រទេសកម្ពុជា ខណៈរាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងបន្ត ចូលរួមជាមួយភាគី ពាក់ព័ន្ធដើម្បីលុបបំបាត់ទាំងស្រុង បញ្ហានេះនៅពេលខាងមុខ។ ការលើកឡើងបែបនេះនៅក្នុងកម្មវិធីយុទ្ធនាការ ១៦ថ្ងៃ...