ភ្នំពេញ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានត្រាស់បង្គាប់តែងតាំងអតីតថ្នាក់ដឹកនាំ និងសមាជិកបក្សប្រឆាំងចំនួន ៩រូបជាទីប្រឹក្សារាជរដ្ឋាភិបាល ដោយផ្តល់ឋានៈស្មើអនុរដ្ឋលេខាធិការ រហូតដល់រដ្ឋមន្ត្រី។ អតីតថ្នាក់ដឹកនាំ និងសមាជិកបក្សប្រឆាំង ដែលព្រះមហាក្សត្រ ត្រាប់បង្គាប់តែងតាំង ជាទីប្រឹក្សារាជរដ្ឋាភិបាលរួមមាន៖ លោក ជីវ កត្តា, លោក តាន់...
លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងលោកស្រី ព្រមទាំងថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់ នៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) សូមបួងសួងដល់វត្ថុស័ក្ដសិទ្ធិក្នុងលោក តាមបីបាច់ថែរក្សា និងប្រសិទ្ធពរជ័យ សិរីមង្គលជូនចំពោះ លោកបណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ...
អ្នកនាង ឱក សុគន្ធកញ្ញា លោក G-Devith និងលោក Suly Pheng ស្ថិតក្នុងចំណោមតារាល្បីៗជាច្រើននាក់ទៀតដែលនឹងចូលរួមសម្តែងក្នុងកម្មវិធីប្រគុំតន្ត្រី #iGoPleng2.0 នាពេលខាងមុខនេះ ដើម្បីអបអរសាទរការរចនាជាថ្មីនៃកម្មវិធីស្តាប់តន្ត្រី Pleng របស់ក្រុមហ៊ុន Smart Axiata។ តារាផ្សេងទៀតដែលនឹងចូលរួមក្នុងការប្រគុំតន្ត្រី #iGoPleng2.0 នេះរួមមាន 4T5, Picherith, Tey,...
តេអេរ៉ង់៖ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់លោក Nasser Kanaani បានថ្កោលទោសការដាក់ទណ្ឌកម្មថ្មីរបស់សហភាពអឺរ៉ុប ប្រឆាំងនឹងបុគ្គល និងស្ថាប័នមួយចំនួនរបស់អ៊ីរ៉ង់ ដោយពណ៌នាថា ទណ្ឌកម្មទាំងនេះ ជាការជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងនៃប្រទេសរបស់លោក។ ក្រុមប្រឹក្សាសហភាពអឺរ៉ុប កាលពីថ្ងៃចន្ទបានចេញទណ្ឌកម្មប្រឆាំងនឹងបុគ្គលចំនួន ១១ និងអង្គភាពចំនួន ៤ នៅក្នុងប្រទេសអ៊ីរ៉ង់ ជុំវិញ “តួនាទីរបស់ពួកគេក្នុងការស្លាប់របស់ Mahsa Amini” ដែលជាស្ត្រីជនជាតិអ៊ីរ៉ង់ អាយុ...
ភ្នំពេញ ៖ ពិតជាឱកាសដ៏ពិសេស និងចំណេញ យ៉ាងច្រើនដើម្បីអបអរខួបគម្រប់៨ឆ្នាំ ឧត្តមភាពនៃគុណភាពរបស់មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ គឺមន្ទីរពេទ្យបានធ្វើការបញ្ចុះតម្លៃយ៉ាងពិសេសបំផុតរហូតដល់ទៅ ៥០% ឯណោះ សម្រាប់កញ្ចប់ពិនិត្យសុខភាពប្រចាំឆ្នាំ (Basic Check Up) ។ ការផ្តល់ជូននេះ មានសុពលភាពចាប់ពីថ្ងៃទី១៥ ខែតុលា ដល់ថ្ងៃទី៣០ វិច្ឆិកា ឆ្នាំ២០២២ ។ ក្រៅពីការបញ្ចុះតម្លៃពិសេសខាងលើហើយនោះ...
ខណៈពេលសមាជបក្សកុម្មុយនីស្តចិនលើកទី២០ បាននិងកំពុងបើកធ្វើ គណបក្សនិងអ្នកនយោបាយបរទេសសំខាន់ៗនិងឥស្សរជនមកពីគ្រប់មជ្ឈដ្ឋានបាននាំគ្នាផ្ញើសារលិខិតជូនគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងលោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនដើម្បីសម្តែងការអបអរសាទរចំពោះការបើកធ្វើដោយជោគជ័យនៃសមាជបក្សកុម្មុយនីស្តចិនលើកទី ២០ ។ លោក Paul Biya ប្រធានាធិបតីកាមេរូនបានលើកឡើងថា ជឿជាក់ថា សមាជលើកនេះពិតជានឹងបំពេញបន្ថែមនូវកម្លាំងចលករថ្មីក្នុងការជំរុញការស្តារឡើងវិញដ៏មហិមារបស់ប្រជាជាតិចិនជាក់ជាមិនខាន ។ លោក Muhammad Shahbaz Sharif នាយករដ្ឋមន្ត្រីប៉ាគីស្ថានបានលើកឡើងថា ការបើកធ្វើសមាជបក្សកុម្មុយនីស្តចិនលើកទី ២០...
ភ្នំពេញ៖ អគ្គិសនីកម្ពុជាបានប្រកាសចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការកសាងហេដ្ឋ រចនាសម្ព័ន្ធនៅតំបន់រុកតាឯក និងពាក់ស្នែង ដែលជាតំបន់អភិវឌ្ឍន៍របស់ រាជរដ្ឋាភិបាលជូន ប្រជាពលរដ្ឋចេញពីតំបន់អង្គរ។អគ្គិសនីកម្ពុជាបាននិងកំពុងចុះធ្វើការសិក្សានៅតំបន់ខាងលើនៅថ្ងៃទី១៩ខែតុលាឆ្នាំ២០២២នេះដេីម្បីរួមចំណែកកសាងហេដ្ឋារចនាសម្ព័ន្ធអគ្គិសនីបម្រើបងប្អូនតំបន់រុនតាឯកនិងពាក់ស្នែង ខេត្តសៀមរាបដោយគ្រោងបើកទីស្នាក់ការអន្ត រាគមន៍ផ្ទាល់នៅទីនោះតែម្តង។ សូមជម្រាបថា កាលពេលកន្លងមកនេះសម្តេចតេជោ ហ៊ុន សែនបានប្រកាសឲ្យក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ត្រូវតែយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍន៍តំបន់រុនតាឯក និងតំបន់ពាក់ស្នែងដោយពន្លឿនការសាងសង់ផ្លូវ សាលារៀន មន្ទីពេទ្យ រហូតដល់សាងសងវត្តអារាមដើម្បីប្រជាជនធ្វើការគោរពបូជាសាសនាផងដែរ។ គិតត្រឹមថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ ប្រជាពលរដ្ឋចំនួន ៨៩៤០គ្រួសារ...
ភ្នំពេញ៖ លោក ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងមន្ត្រីអាវុធហត្ថក្រោមឱវាទទាំងអស់ នៅរសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ បានប្រកាសប្រឆាំងដាច់ខាត និងថ្កោលទោសដាច់អហង្ការចំពោះសម្ដីរបស់ទណ្ឌិត សម រង្ស៉ី មេក្រុមឧទ្ទាម ជាពូជក្បត់ជាតិ៣ជំនាន់ ប្រឆាំងរាជរដ្ឋាភិបាលស្របច្បាប់ ដែលបានចេញសេចក្ដីថ្លែងការណ៍ និងគម្រោងថ្មី...
បរទេស៖យោងតាមការបញ្ជាក់ដោយរដ្ឋមន្ត្រីក្រសួង យុត្តិធម៍របស់ប្រទេសអ៊ីស្រាអ៊ែលលោក Gideon Saar កាលពីថ្ងៃអង្គារម្សិលមិញនេះបានឲ្យដឹងថា ប្រទេសអ៊ីស្រាអ៊ែលគឺមានជំហច្បាស់លាស់ ហើយថានឹងមិនធ្វើការផ្គត់ផ្គង់អាវុធទៅឲ្យប្រទេសអ៊ុយក្រែនជាដាច់ខាតទោះបីជាមានសំណើរក្តី។ ប្រភពដដែលក៏បានឲ្យដឹងទៀតដែរថាកន្លងមករដ្ឋាភិបាលទីក្រុងគៀវបានបន្តធ្វើការស្នើសុំនិងដាក់ញ្ញាតិមកកាន់រដ្ឋាភិបាលអ៊ីស្រាអ៊ែលដើម្បី អាចសុំការផ្គត់ផ្គង់ជាអាវុធប៉ុន្តែក៏តែងតែត្រូវទទួល បានការបដិសេធរហូតមកដែរ។ លោក Saar បានថ្លែងប្រាប់ទៅកាន់ក្រុមអ្នកយកព័ត៌មានថា៖ ការគាំទ្ររបស់យើងនៅតែមានចំពោះអ៊ុយក្រែនប៉ុន្តែមិនមែនជាសព្វាវុធនោះទេហើយ ក៏មិនមានអ្វីនឹងផ្លាស់ប្តូរនោះដែរនាពេលខាងមុខ។ កន្លងមករដ្ឋមន្ត្រីក្រសួងការបរទេសអ៊ុយក្រែន ធ្លាប់បានលើកឡើងថា វាគឺជាពេលវេលាមួយហើយដែលអ៊ីស្រាអ៊ែលគួរតែចាំបាច់ធ្វើការផ្គត់ផ្គង់ អាវុធមកឲ្យប្រទេសអ៊ុយក្រែនពីព្រោះខណៈនេះអ៊ីរ៉ង់ កំពុងផ្តល់អាវុធឲ្យរុស្សីដែលរួមមានទាំងមីស៊ីលចំងាយឆ្ងាយផង៕ ប្រែសម្រួល៖ស៊ុនលី