ព័ត៌មានជាតិ

អគ្គិសនីកម្ពុជាចូលរួមចំណែកកសាងហេដ្ឋារចនាសម្ព័ន្ធអគ្គិសនីនៅតំបន់រុនតាឯក និង ពាក់ស្នែង

ភ្នំពេញ៖ អគ្គិសនីកម្ពុជាបានប្រកាសចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការកសាងហេដ្ឋ រចនាសម្ព័ន្ធនៅតំបន់រុកតាឯក និងពាក់ស្នែង ដែលជាតំបន់អភិវឌ្ឍន៍របស់ រាជរដ្ឋាភិបាលជូន ប្រជាពលរដ្ឋចេញពីតំបន់អង្គរ។
អគ្គិសនីកម្ពុជាបាននិងកំពុងចុះធ្វើការសិក្សានៅតំបន់ខាងលើនៅថ្ងៃទី១៩ខែតុលាឆ្នាំ២០២២នេះ​ដេីម្បី​រួមចំណែកកសាងហេដ្ឋារចនាសម្ព័ន្ធអគ្គិសនីបម្រើបងប្អូនតំបន់រុនតាឯកនិងពាក់ស្នែង ខេត្តសៀមរាបដោយគ្រោងបើកទីស្នាក់ការអន្ត រាគមន៍ផ្ទាល់នៅទីនោះតែម្តង។

សូមជម្រាបថា​ កាលពេលកន្លងមកនេះសម្តេចតេជោ ហ៊ុន សែនបានប្រកាសឲ្យក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ត្រូវតែយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍន៍តំបន់រុនតាឯក និងតំបន់ពាក់ស្នែងដោយពន្លឿនការសាងសង់ផ្លូវ សាលារៀន មន្ទីពេទ្យ រហូតដល់សាងសងវត្តអារាមដើម្បីប្រជាជនធ្វើការគោរពបូជាសាសនាផងដែរ។


គិតត្រឹមថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ ប្រជាពលរដ្ឋ​ចំនួន ៨៩៤០គ្រួសារ បានស្ម័គ្រចិត្តទៅរស់នៅតំបន់អភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯក ស្ថិតនៅភូមិតានី ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាបនិងតំបន់អភិវឌ្ឍន៍ពាក់ស្នែង ដែលស្ថិតនៅក្នុងភូមិពាក់ស្នែងចាស់ ឃុំពាក់ស្នែង ស្រុកអង្គរធំ ខេត្តសៀមរាប៕

To Top