ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនិងជាប្រធានអាស៊ានឆ្នាំ២០២២បានបញ្ជាក់ថា បញ្ហាប្រឈមនៅក្នុងតំបន់ និងសកលលោកកាន់តែមិនប្រាកដប្រជាខ្ពស់ និងស្មុគស្មាញទៅៗ ខណៈវិបត្តិជំងឺកូវីដ-១៩ បាន បន្ទច់បង្អាក់នូវដំណើរការអភិវឌ្ឍជារួម និងបានបន្សល់ ទុកជាស្លាកស្នាម (scarring effects) ទាំងក្នុងវិស័យសេដ្ឋកិច្ច និងសង្គម ។ ក្នុងពិធីបើកកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍ សង្គម វប្បធម៌អាស៊ានលើកទី២៨...
ដោយបានការអនុញ្ញាតពី លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាត់ឲ្យតំណាង...
បន្ទាយមានជ័យ: លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅល្ងាចថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២នេះ បានចាត់តាំងនិងដាក់បទបញ្ជាដល់លោកវរសេនីយ៍ឯក ស៊ិន ណារ៉ាក់ អធិការនគរបាលស្រុកមង្គលបុរី ដឹកនាំកម្លាំងនគរបាលក្រោមឱវាទ សហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ អមដំណើរ ឯកឪត្តម អ៊ុំ រាត្រី អភិបាលខេត្ត និង លោកឃិន វិទ្ធី...
បរទេស៖ ការវាយប្រហារដោយគ្រាប់មីស៊ីលជាច្រើនបានវាយប្រហារទៅលើទីក្រុងនានារបស់អ៊ុយក្រែននៅទូទាំងប្រទេស កាលពីព្រឹកថ្ងៃចន្ទ នេះបើយោងតាមមន្ត្រីក្នុងតំបន់ និងប្រព័ន្ធផ្សព្វផ្សាយដែលបានសន្មតថាការវាយប្រហារនេះគឺមកពីប្រទេសរុស្ស៊ី។ ការវាយប្រហារនេះកើតឡើង២ថ្ងៃបន្ទាប់ពីគ្រាប់បែកបានបំផ្លាញស្ពាននៅតំបន់គ្រីមៀ ដែលជាស្ពានយុទ្ធសាស្ត្រ ដែលការបំផ្ទុះនេះ ត្រូវបានទីក្រុងម៉ូស្គូហៅថាជាការវាយប្រហារភេរវកម្មរបស់អ៊ុយក្រែន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា ប្រធានាធិបតីអ៊ុយក្រែន លោក វ្ល៉ាឌីមៀ ហ្សេលេនស្គី បានបញ្ជាក់ពីការវាយប្រហារលើរដ្ឋធានីគៀវ និងទីក្រុង Dnepr...
ភ្នំពេញ៖ ដើម្បីទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ រដ្ឋបាលខេត្តព្រះសីហនុ បានប្រកាសហាមឃាត់ មិនឲ្យរថយន្តដឹកជញ្ជូនធុនធ្ងន់គ្រប់ប្រភេទដែល មានកំពស់លើសពី២,៣ម៉ែត្រ ធ្វើចរាចរឆ្លងកាត់ផ្លូវលេខ ៨០១, ៨២១, ៨២៣ និងផ្លូវលេខ៨២៧ ។ នេះយោងតាមលិខិតរបស់រដ្ឋបាលខេត្តនាថ្ងៃ១២ តុលា។ ការហាមឃាត់នេះធ្វើឡើបន្ទាប់ពីក្នុងរយៈពេលកន្លងមក រដ្ឋបាលខេត្តព្រះសីហនុ បានសង្កេតឃើញថា ការធ្វើចរាចររថយន្តដឹកដីទម្ងន់ ២,៥តោន រថយន្តដឹកអ្នកដំណើរ រថយន្តស្ទូច...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានថ្លែងឲ្យដឹងថា នៅកម្ពុជា ស្ទើរតែជារៀង រាល់ឆ្នាំ ទទួលរងប៉ះពាល់ពីទឹកជំនន់ រាំងស្ងួត ខ្យល់កន្ដ្រាក់ រន្ទះបាញ់ បាក់ច្រាំងទន្លេ និងគ្រោះមហន្ដរាយផ្សេងៗទៀត ហើយរាជរដ្ឋាភិបាល យកចិត្តទុកដាក់ខ្ពស់បំផុតចំពោះបញ្ហាទាំងនេះ។ តាមរយៈសារលិខិតរបស់សម្ដេចតេជោ ក្នុងឱកាសទិវាជាតិគ្រប់គ្រងគ្រោះមហន្ដរាយ នាថ្ងៃទី១៣...
ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ផ្ញើលិខិតអបអរសាទរ សូមគោរពជូនសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដែលតុលាការប្រទេសបារាំង សភាទី១៧ នៃតុលាការយុត្តិធម៌ទីក្រុងប៉ារីស បានបញ្ជាក់ក្នុងសំអាងហេតុនៃសាលក្រម នាថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ ផ្តល់យុត្តិធម៌ និងភាពស្អាតស្អំជូន...
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានឲ្យដឹងនៅព្រឹកថ្ងៃទី ១២ ខែតុលា ឆ្នាំ ២០២២ នេះថា ពិធីប្រណាំងទូក « ង » ទ្រង់ទ្រាយធំ បណ្ដែតប្រទីប អុចកាំជ្រួច និង តាំងពិព័រណ៍ រយ:ពេល...
បន្ទាយមានជ័យ: លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅវេលាម៉ោង៥:៣០នាទីល្ងាច ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២នេះ បានចាត់តាំងនិងដាក់បទបញ្ជាដល់លោកវរសេនីយ៍ឯក ស៊ិន ណារ៉ាក់ អធិការនគរបាលស្រុកមង្គលបុរី ដឹកនាំកម្លាំងនគរបាលក្រោមឱវាទជាច្រើននាក់ សហការជាមួយកម្លាំងសមត្ថកិច្ចពាក់ពន្ធ័ និងអាជ្ញាធរមូលដ្ឋាន ចុះជួយជម្លៀស កុមារកំព្រាប្រុស-ស្រី ចេញពីមណ្ឌល កុមារកំព្រានៅក្នុងមណ្ឌលសង្គ្រោះជនអស់សង្ឃឹមទី២ ស្ថិតក្នុងភូមិឬស្សីក្រោក ឃុំឬស្សីក្រោក...
គៀវ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ថា អភិបាលក្រុង Andriy Sadovyi បានលើកឡើងថា ការវាយប្រហារដោយមីស៊ីលរបស់រុស្ស៊ីទៅលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនៅទីក្រុង Lviv នៅថ្ងៃអង្គារនេះ បានធ្វើឱ្យផ្នែកមួយនៃទីក្រុងភាគខាងលិចអ៊ុយក្រែនគ្មានថាមពលប្រើប្រាស់ ។ សាក្សីមកពីទីភ្នាក់ងារ Reuters ម្នាក់បានរាយការណ៍ពីការផ្ទុះចំនួន៣ដងនៅក្នុងទីក្រុងភ្លាមៗនាពេលរសៀលម៉ោងក្នុងស្រុក ។ លោក...