ភ្នំពេញ ៖ លោក Pablo Kang ឯកអគ្គរាជទូតអូស្រ្តាលី ប្រចាំព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា រដ្ឋាភិបាលអូស្រ្តាលី បានធ្វើការប្តេជ្ញាចិត្ត បន្តរួមចំណែកជួយធ្វើឲ្យសេដ្ឋកិច្ចកម្ពុជា ក៏ដូចជាវិស័យធនធានទឹក មានការវិវត្តន៍ រីកចម្រើនតទៅមុខ ។នេះបើយោងតាម ក្រសួងធនធានទឹកនិងឧតុនិយម។ នៅក្នុងជំនួប ពិភាក្សាការងារជាមួយ លោក លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក...
ញ៉ូដេលី៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានចុះផ្សាយនៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ថា បណ្តាមេបញ្ជាការយោធា មកពីប្រទេសឥណ្ឌា និងចិន បានឯកភាពគ្នានឹង “បញ្ឈប់បញ្ជូនយោធា” ទៅកាន់តំបន់ជម្លោះរបស់ពួកគេ នៅព្រំដែនភ្នំហិម៉ាល័យ បន្ទាប់ពីមានការជួបចរចាគ្នាកម្រិតខ្ពស់ រវាងយោធានុយក្លេអ៊ែរប្រទេសជិតខាង ។ រដ្ឋាភិបាលក្រុងញ៉ូដេលី បានឲ្យដឹងកាលពីយប់ថ្ងៃអង្គារ ។ ទំនាក់ទំនងរវាងប្រទេសយក្សនៅអាស៊ី...
ញ៉ូវយ៉ក៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ថា សាកលវិទ្យាល័យ Johns Hopkins University បានឲ្យដឹងថា ចំនួនអ្នកស្លាប់ ដោយសារជំងឺកូវីដ១៩ នៅសហរដ្ឋអាមេរិក គិតត្រឹមថ្ងៃអង្គារ បានកើនឡើងលើសពី២០០.០០០នាក់ ។ សាកលវិទ្យាល័យដដែលនេះ បានឲ្យដឹងថា ជាមួយគ្នានេះដែរ ករណីនៃអ្នកឆ្លងជំងឺ បានកើនឡើងលើសពី៦,៨លាននាក់ នៅទូទាំងសហរដ្ឋអាមេរិក...
ស្វាយរៀង៖ លោកម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានថ្លែងថា អភិបាលក្រុងស្រុកទាំង៨ នៅខេត្តស្វាយរៀង ត្រូវត្រៀមលក្ខណៈ រៀបចំទីទួលមានសុវត្ថិភាព និងត្រៀមសម្ភារៈគ្រប់បែបយ៉ាង ដើម្បីជម្លៀសប្រជាពលរដ្ឋ ពេលជួបគ្រោះធម្មជាតិ ដែលអាចកើតឡើងជាយថាហេតុ ដូចជាជំនន់ទឹកភ្លៀងជាដើម ក្នុងរដូវវស្សានេះ។ ការថ្លែងលើកឡើង របស់អភិបាលខេត្តស្វាយរៀងបែបនេះ នៅក្នុងកិច្ចប្រជុំបូកសរុប លទ្ធផលការងារប្រចាំត្រីមាសទី៣ និងលើកទិសដៅ ការងារត្រីមាសទី៤ឆ្នាំ២០២០ របស់រដ្ឋបាលខេត្តស្វាយរៀង...
ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានបញ្ជាទៅកងកម្លាំងនគរបាល នៅតាមបន្ទាត់ព្រំដែន ក្នុងខេត្តបាត់ដំបង ត្រូវបន្តសហការ ជាមួយអាជ្ញាធរខេត្ត រួមទាំងកម្លាំងពាក់ព័ន្ធ ត្រៀមទប់ស្កាត់ជានិច្ច នូវជនមានឧបាយកលអាក្រក់ ចូលមកបង្កភាពចលាចល ឬអសន្តិសុខក្នុងប្រទេស ។ នេះបើយោងតាម អគ្គស្នងការដ្ឋាននគរបាលជាតិ។ ក្នុងពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងស្នងការ នៃស្នងការដ្ឋាន...
បរទេស៖ Independent នៅថ្ងៃអង្គារនេះ បានសរសេរថា ដុកទ័រអាមេរិកម្នាក់ ដែលបានឆ្លងកូវីដ១៩ ពីអ្នកជំងឺរបស់ខ្លួន នៅឯមន្ទីរពេទ្យ នៃរដ្ឋតិចសាសនោះ បានស្លាប់ហើយ ក្រោយពេលដែលគាត់ បានព្យាយាមប្រឆាំងទៅនឹងវិរុសនេះ អស់រយៈពេល២ខែរួចមក។ ដុកទ័រដែលមានឈ្មោះថា Adeline Fagan បានបាត់បង់ជីវិត នៅក្រោយការតស៊ូ អស់រយៈពេលយ៉ាងយូរ រហូតដល់ដំណាក់កាលចុងក្រោយ គឺខួរក្បាលរបស់គាត់ មានឈាមហូរពីខាងក្នុងផងដែរ។...
បរទេស៖ នៅថ្ងៃអង្គារនេះ មេដឹកនាំទីក្រុងបានប្រកាសថា ទីក្រុងហុងកុង គ្មានមូលដ្ឋានច្បាប់គ្រប់គ្រាន់ ដើម្បីទាមទារសិទ្ធិពិសេសណាមួយ សម្រាប់ពលរដ្ឋហុងកុងចំនួន ១២ នាក់ ដែលត្រូវបានឃុំខ្លួន នៅក្នុងប្រទេសចិន នៅពេលពួកគេព្យាយាម រត់គេចដោយទូក ហើយពួកគេនឹងត្រូវប្រឈមមុខនឹងច្បាប់នៅទីនោះ។ អ្នកទាំង ១២ នាក់ ត្រូវបានចាប់ខ្លួននៅថ្ងៃទី ២៣ ខែសីហា ពីបទឆ្លងចូលដែនទឹកចិនដីគោក ដោយខុសច្បាប់...
ប៉េកាំង៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០ថា គ្រោះរញ្ជួយដីកម្រិត៥,៩រ៉ិចទ័រ បានវាយប្រហារ មកលើតំបន់ប៉ាស៊ីហ្វិកខាងកើត ។ យោងតាមទីភ្នាក់ងារស្ទង់ទិន្នន័យ និងភូមិសាស្ត្រសហរដ្ឋអាមេរិក (USGS)បានឲ្យដឹងថា គ្រោះរញ្ជួយដីកម្រិត៥,៩រ៉ិចទ័រ បានវាយប្រហារ មកលើតំបន់ភាគកណ្តាល នៃតំបន់ប៉ាស៊ីហ្វិកខាងកើត នៅម៉ោង១៣និង៣៧នាទី ម៉ោងសកល នៅថ្ងៃ ចន្ទ។ គ្រោះរញ្ជួយដីមានជម្រៅ១០គីឡូម៉ែត្រ ។...
ញ៉ូដេលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ថា ប៉ូលិសបាននិយាយថា ពីឡុតម្នាក់បានស្លាប់ កាលពីថ្ងៃចន្ទ បន្ទាប់ពីមានយន្តហោះហ្វឹកហ្វឺនរបស់គាត់ បានធ្លាក់ នៅរដ្ឋ Uttar Pradesh ស្ថិតនៅភាគខាងជើង នៃប្រទេសឥណ្ឌា ។ យន្តហោះបានធ្លាក់ នៅជិតភូមិ Kushwapurawa នៅស្រុក Azamgarh ចម្ងាយប្រមាណ២៦០គីឡូម៉ែត្រ...