ព័ត៌មានអន្តរជាតិ

ក្រុមហេសបូឡា កំណត់គោលដៅលើទីតាំង យោធាអ៊ីស្រាអែល ខណៈដែលការប្រឈមមុខដាក់គ្នា នៅតែបន្តនៅភាគខាងត្បូងលីបង់

Xinhua

បេរូត៖ ក្រុមសកម្មប្រយុទ្ធលីបង់ ហេសបូឡា បានប្រកាសថា ខ្លួនបានកំណត់គោលដៅលើទីតាំងយោធាអ៊ីស្រាអែលជាច្រើនកន្លែង ដើម្បីឆ្លើយតបទៅនឹងការវាយប្រហាររបស់ខ្លួនទៅលើភូមិ និងផ្ទះនៅភាគខាងត្បូងនៃប្រទេសលីបង់។

ក្រុមនេះបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ថា ខ្លួនបានទម្លាក់គ្រាប់បែកលើទីស្នាក់ការកណ្តាលនៃកងពលតូចលេខ ៧៦៩ នៅ Kiryat Shmona និងបានកំណត់គោលដៅលើអគារមួយនៅក្នុងការតាំងទីលំនៅ Shlomi ក៏ដូចជាទីតាំងនៃ Ramtha, Al-Samaqa, Zebdine និង Ramyah ។

ប្រភពយោធាលីបង់បានប្រាប់កាសែតស៊ីនហួថា ទីតាំងកងទ័ពរបស់ខ្លួនបានត្រួតពិនិត្យការបាញ់មីស៊ីលពីដីទៅដីប្រហែល ២០ គ្រាប់ពីខាងលីបង់ទៅកាន់អ៊ីស្រាអែល ហើយប្រព័ន្ធការងារ Iron Dome របស់អ៊ីស្រាអែល បានស្ទាក់ចាប់បានមួយចំនួន។

ជាមួយគ្នានេះ ប្រភពបានឲ្យដឹងថា អ៊ីស្រាអែល បានធ្វើការវាយប្រហារតាមអាកាសចំនួន៦ លើទីប្រជុំជន និងភូមិចំនួន ៥ នៅភាគខាងកើត និងក្នុងតំបន់ Jezzine ជ្រៅនៅភាគខាងត្បូងប្រទេសលីបង់ ខណៈដែលកាំភ្លើងធំរបស់អ៊ីស្រាអែល បានទម្លាក់គ្រាប់បែកលើទីក្រុង និងភូមិព្រំដែនចំនួន ១២ ជាមួយនឹងគ្រាប់ផ្លោងចំនួន ៧៥ គ្រាប់ ធ្វើឱ្យប្រជាពលរដ្ឋរងរបួស និងស្លាប់ជាច្រើននាក់។នៅក្នុងទីក្រុង៕ ប្រែសម្រួល ឈូក បូរ៉ា

To Top