ឡុងដ៌៖ វាជារឿងសំខាន់ណាស់ សម្រាប់អ្នកវិទ្យាសាស្ត្រមកពីប្រទេសផ្សេងៗគ្នាក្នុងការធ្វើការរួមគ្នាលើបញ្ហាសកលលោកធំៗ នេះបើតាមអ្នកសិក្សាអង់គ្លេសឈានមុខគេបានប្រាប់សារព័ត៌មានចិនស៊ិនហួ ក្នុងបទសម្ភាសន៍ផ្តាច់មុខមួយកាលពីថ្ងៃពុធ។ សាស្ត្រាចារ្យ Andy Schofield អនុប្រធាននៃសាកលវិទ្យាល័យ Lancaster បានលើកឡើងថា “ខ្ញុំជាអ្នកវិទ្យាសាស្ត្រ” ហើយខ្ញុំនឹងជឿជាក់លើគំនិតដែលថាទេពកោសល្យ និងសមិទ្ធិផលវិទ្យាសាស្ត្រ មិនត្រូវបានកំណត់ ចំពោះព្រំដែនរវាងប្រជាជាតិនោះទេ ហើយយើងតែងតែធ្វើកាន់តែប្រសើរឡើង តាមរយៈការនាំមនុស្សមករួមគ្នា និងរួមបញ្ចូលគ្នា និងសហការគ្នា”។ លោកបានកត់សម្គាល់ថា”សម្រាប់បញ្ហាសកលណាមួយ វានឹងចាំបាច់ក្នុងការធ្វើអ្វីៗតាមបែបសកលលោក”...
កាលពីថ្ងៃទី៩ ខែមិថុនា លោកXi Jinping ប្រធានរដ្ឋចិននិងលោកស្រីSalome Zurabishvili ប្រធានាធិបតីហ្សកហ្ស៊ីបានផ្ញើលិខិតទៅវិញទៅមក ដើម្បីអបអរសាទរខួប ៣០ ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។ ថ្លែងក្នុងលិខិត លោក Xi Jinping បានសង្កត់ធ្ងន់ថា លោកយកចិត្តទុកដាក់ខ្ពស់ចំពោះការអភិវឌ្ឍនៃទំនាក់ទំនងរវាងចិននិងហ្សកហ្ស៊ី ហើយមានឆន្ទៈធ្វើកិច្ចខិតខំប្រឹងប្រែងជាមួយលោកស្រីSalome Zurabishviliក្នុងការយកខួប ៣០ ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរជាឱកាសដើម្បីជំរុញទំនាក់ទំនងចិន-ហ្សកហ្ស៊ី និងកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យឱ្យទទួលបានសមិទ្ធផលកាន់តែច្រើន និងផ្តល់ផលប្រយោជន៍ដល់ប្រទេសទាំងពីរ...
យូអិន៖ អង្គការសហប្រជាជាតិ បានថ្កោលទោសចំពោះការធ្វើឃាតបុគ្គលិករបស់អង្គការសុខភាពពិភពលោក (WHO) នៅភាគអាគ្នេយ៍នៃប្រទេសមីយ៉ាន់ម៉ា នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក Ramanathan Balakrishnan អ្នកសម្របសម្រួលផ្នែកមនុស្សធម៌របស់អង្គការសហប្រជាជាតិ ប្រចាំប្រទេសមីយ៉ាន់ម៉ា បានអំពាវនាវឱ្យភាគី និងអ្នកពាក់ព័ន្ធទាំងអស់គោរពអព្យាក្រឹតភាពរបស់អង្គការសហប្រជាជាតិ និងមនុស្សធម៌ និងការពារសិទ្ធិ និងសុវត្ថិភាពរបស់ជនស៊ីវិល។ លោក Myo Min Htut ដែលធ្វើការឱ្យ WHO...
គម្រោងលំនៅដ្ឋានបែបអាជីវកម្ម តាខ្មៅ សិនត្រល់ ផាក (Takhmao Central Park) របស់បុរីភ្នំពេញថ្មី កំពុងទទួលបានការគាំទ្រខ្លាំងពីអតិថិជន បន្ទាប់ពីបើកការសាងសង់ កាលពីចុងឆ្នាំ២០២១ កន្លងទៅ នៅក្រុងតាខ្មៅ ខេត្តកណ្ដាល ជាមួយការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជាច្រើនៅក្នុងគម្រោង ។ លោក ជា ស៊ីមុយ ប្រធានក្រុមផ្នែកលក់ នៃបុរីភ្នំពេញថ្មី បានឲ្យដឹងថា...
គៀវ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២២ថា លោក Volodymyr Zelenskyy ប្រធានាធិបតីអ៊ុយក្រែន បានព្រមានថា មនុស្សរាប់លាននាក់អាចរងនូវភាពអត់ឃ្លាន ដោយសារតែការបិទច្រកសមុទ្រខ្មៅរបស់អ៊ុយក្រែន ដែលលោកបានលើកឡើងថា បានចាកចេញពីពិភពលោក “នៅលើមាត់ជ្រោះនៃវិបត្តិស្បៀងអាហារដ៏គួរឱ្យភ័យខ្លាចបំផុត” ។ គួរបញ្ជាក់ថា រុស្ស៊ី បានរឹបអូសយកផ្នែកធំនៃឆ្នេររបស់ប្រទេសអ៊ុយក្រែន...
បរទេស៖ កប៉ាល់រុស្ស៊ីរាប់សិបគ្រឿងកាលពីថ្ងៃព្រហស្បតិ៍បានចូលរួមក្នុង សមយុទ្ធយោធានៅសមុទ្របាល់ទិកយុទ្ធសាស្ត្រ បន្ទាប់ពីប្រទេស ស៊ុយអែត និង ប្រទេសហ្វាំងឡង់ ដែលថ្មីៗនេះបានប្រកាសប៉ុនប៉ងចង់ចូលរួមជាមួយអង្គការណាតូ។ យោងតាមសារព័ត៌មាន The Moscow Times ចេញផ្សាយនៅថ្ងៃ៩ ខែមិថុនា ឆ្នាំ២០២២ បានឱ្យដឹងថា ក្រសួងការពារជាតិរុស្ស៊ីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កប៉ាល់នៃកងនាវាបាល់ទិករបស់ខ្លួននឹង “បំពេញការងារហ្វឹកហ្វឺនសម្រាប់ការពារផ្លូវសមុទ្រ និងមូលដ្ឋានកងនាវា” ។ សេចក្តីថ្លែងការណ៍ដដែលបានឱ្យដឹងទៀតថា...
បរទេស៖ ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍កាលពីថ្ងៃពុធថា យ៉ាងហោចណាស់មានមហាសេដ្ឋីរុស្ស៊ីចំនួន ២០នាក់ បានបើកការប្រឈមផ្លូវច្បាប់ប្រឆាំងនឹងការដាក់ទណ្ឌកម្មរបស់សហភាពអឺរ៉ុប ដែលត្រូវបានដាក់បន្ទាប់ពីការលុកលុយរបស់ទីក្រុងម៉ូស្គូ ទៅកាន់អ៊ុយក្រែន។ យោងតាមសារព័ត៌មាន The Moscow Times ចេញផ្សាយនៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២២ បានឱ្យដឹងថា បុគ្គលជនជាតិរុស្ស៊ីជាង ១ ០០០នាក់ រួមទាំងលោកប្រធានាធិបតី វ្ល៉ាឌីមៀ...
លោក Zhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិនបានគូសបញ្ជាក់ក្នុងខណៈពេលឆ្លើយសំណួរក្នុងសន្និសីទសារព័ត៌មានជាប្រចាំនៅថ្ងៃទី៨ខែមិថុនាថា ភូមិភាគស្វយ័តស៊ីនជាំងគឺជាមូលដ្ឋានផលិតសម្ភារៈមូលដ្ឋាននៃឧស្សាហកម្មថាមពលPVដ៏ សំខាន់បំផុតលើពិភពលោក ពាក្យចចាមអារ៉ាមស្តីពី “ការបង្ខំឱ្យធ្វើពលកម្ម”នៅតំបន់ស៊ីនជាំងដែលសហរដ្ឋអាមេរិកបានប្រឌិតឡើងនោះ គឺចង់យកល្បែងនយោបាយ ដើម្បីគោលបំណងដ៏ពុតត្បុតរបស់ខ្លួនស្តីពីការគាបសង្កត់ឧត្តមភាពប្រកួតប្រជែងខាងឧស្សាហកម្មនៅតំបន់ស៊ីនជាំង ហើយផ្ទេរឧស្សាហកម្មថាមពលPV ចេញពីប្រទេសចិន។ តាមការផ្សាយដំណឹងបានឱ្យដឹងថា លោកស្រី Katherine Tai តំណាងផ្នែកពាណិជ្ជកម្មសហរដ្ឋអាមេរិកបានថ្លែងពេលថ្មីៗនេះថា ផលិតផលបន្ទះសូឡាចំនួន៨៥%គឺពឹងផ្អែកលើប្រទេសចិន ខ្សែសង្វាក់ឧស្សាហកម្មពាក់ព័ន្ធស្ថិតនៅពាសពេញតំបន់ស៊ីនជាំង តែកន្លែងនោះស្ថិតមានអ្វីដែលហៅថាបញ្ហា “ការបង្ខំឱ្យធ្វើពលកម្ម”យ៉ាងធ្ងន់ធ្ងរ៕វិទ្យុមិត្តភាពកម្ពុជាចិន
នារសៀលថ្ងៃទី ៨ ខែមិថុនា លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានអញ្ជើញចុះត្រួតពិនិត្យការងារនៅតំបន់ Sanjiangkou សកលវិទ្យាល័យ Yibin និងក្រុមហ៊ុន Jimiguangdian ស្ថិតនៅក្រុង Yibin ខេត្ត Sichuan ដើម្បីស្វែងយល់អំពីការស្តារ និងការពារប្រព័ន្ធអេកូឡូស៊ីនៃតំបន់តាមបណ្តោយទន្លេយ៉ង់សេ ការប្រកបការងាររបស់និស្សិតបញ្ចប់ការសិក្សាពីសកលវិទ្យាល័យ និងការច្នៃប្រឌិតថ្មីដោយម្ចាស់ការរបស់សហគ្រាសជាដើម ៕ វិទ្យុមិត្តភាពកម្ពុជាចិន
(បាងកក,០៣ មិថុនា ២០២២) ក្រុមហ៊ុនអាកាសចរណ៍ ថៃ វៀតចេត បានបង្កើនជើងហោះហើរអន្តរជាតិរបស់ខ្លួន ភ្នំពេញ-បាងកក (សុវណ្ណភូមិ) ដោយបន្ថែមកាលវិភាគហោះហើរជាប្រចាំថ្ងៃ។ ដើម្បីឆ្លើយតបទៅនឹងកំណើននៃភ្ញៀវទេសចរ និងការបន្ធូរបន្ថយនៃការរឹតបន្តឹងក្នុងការធ្វើដំណើរនៅទូទាំងពិភពលោក ក៏ដូចជាការដកចេញនូវវិធានការ ‘Test & Go’ នៅក្នុងប្រទេសថៃផងនោះ ក្រុមហ៊ុនអាកាសចរណ៍ ថៃ វៀតចេត នឹងបង្កើនជើងហោះហើររបស់ខ្លួនដោយមានកាលវិភាគហោះហើររហូតទៅដល់ ២...