KYIV/SLATYNE ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ ២០២២ថាក្រុម G7 បានព្រមព្រៀងគ្នាកាលពីថ្ងៃព្រហស្បតិ៍ ផ្តល់ឱ្យអ៊ុយក្រែននូវទឹកប្រាក់ចំនួន១៨,៤ពាន់លានដុល្លារ ដែលជាមូលនិធិដែលនាយករដ្ឋមន្ត្រីអ៊ុយក្រែនលោក Denys Shmyhal បានលើឡើងថា នឹងបង្កើនល្បឿន នៃជ័យជម្នះរបស់ទីក្រុង (Kyiv) លើប្រទេសរុស្ស៊ី ហើយដែលមានសារៈសំខាន់ដូចគ្នា...
ប៊ែកឡាំង៖ ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ ២០២២ថា លោក Olaf Scholz អធិការបតីអាល្លឺម៉ង់ បានលើកឡើងកាលពីថ្ងៃព្រហស្បតិ៍ថា នឹងមិនមានផ្លូវកាត់សម្រាប់ការដាក់ពាក្យ សុំរបស់អ៊ុយក្រែន ដើម្បីចូលរួមជាមួយសហភាពអឺរ៉ុប ហៅកាត់ (EU) នោះទេ ។ លោក Scholz បានលើកឡើងនៅក្នុងសុន្ទរកថារបស់គាត់ទៅកាន់...
បរទេស៖ យោងតាមការឯកសារដែលបានបែកធ្លាយ និងត្រូវបានយកមកចុះផ្សាយដោយ rt.com បានឲ្យដឹងថា អគ្គរដ្ឋទូតអាមេរិកប្រចាំនៅប្រទេសប៉ូឡូញ បានធ្វើការបង្ហាញជាផ្លូវការតួលេខនៃចំនួនទ័ពអាមេរិក នៅប្រទេសប៉ូឡូញ សរុបនាពេលបច្ចុប្បន្ននេះ ប្រមាណជា១២៦០០នាក់ គឺជាចំនួនដែលមិនធ្លាប់មាន ឡើយក្នុងប្រវត្តិសាស្ត្រ។ ការបង្ហើបប្រាប់នេះត្រូវបានធ្វើឡើងបន្ទាប់ពីអង្គការណាតូ កំពុងដំណើរការរៀបចំសមយុទ្ធយោធា ដ៏ធំមួយក្បែរ ទៅនឹងប្រទេសប៉ូឡញនិងតំបន់ប៉ាល់ តិកហើយប្រទេសទាំងនោះក៏កំពុងស្នើសុំអាមេរិក ក្នុងការបង្កើនចំនួន យោធា ទៀតពីអាមេរិកផងដែរ។ យោងតាមការចេញផ្សាយសារព័ត៌មានប៉ូឡូញ ក៏បានសរសេរដែរថា៖លោកអគ្គរដ្ឋទូតអាមេរិក...
នាព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២ លោក រ័ត្ន ស៊្រាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ រួមជាមួយ ក្រុមការងារក្រោមឱវាទ បានចុះជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ មាតាបិតា អាណាព្យាបាល សិស្សានុសិស្ស និងប្រគល់សមិទ្ធផលនានា ក្នុងសាលាបឋមសិក្សា កែវ មុនី សង្កាត់ព្រែកកំពឹស ដែលឯកឧត្តមបានជួយឧបត្ថម្ភ...
ផ្ទះលក់ស្ថិតនៅតំបន់ទួលទំពូង២ មានចំណូលស្រាប់ តម្លៃ 1m2 = 3800$ទំហំសរុប 343 m2ទំហំដី 14,5m x 23,5m https://goo.gl/maps/F6Ytz8mZ8WxVZyg9A សម្រាប់លោកអ្នក កំពុងស្វែងរក ទ្រព្យសម្បតិ្ត ដែលមានសក្តានុពល និងកំពុងមានចំណូលស្រាប់ ក៏ដូចជាប្រកបអាជីវកម្មផ្សេងៗ ឬសង់អគារខ្ពស់ អាចពិចារណាបាន ស្ថិតនៅផ្ទះលេខ 57A...
ភ្នំពេញ៖ គណបក្សឯកភាពជាតិខ្មែរដែលជាគណបក្សនយោបាយមួយទើបតែបង្កើតថ្មីថា ខ្លួននឹងធ្វើយុទ្ធនាការឃោសនាស្វែងរកសំឡេងឆ្នោតគោរពតាមនីតិវីធីរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)ដែលបានដាក់ចេញ។ លោក អ៊ុន ជិម ប្រធានគណបក្សឯកភាពជាតិខ្មែរបាន ឲ្យដឹងនៅថ្ងៃទី១៩ ឧសភាថា គណបក្សរបស់លោកនឹងធ្វើយុទ្ធនាការឃោសនាស្វែងរកសំឡេងឆ្នោតថ្ងៃដំបូង នៅតាមរាជធានី-ខេត្តចំនួនបី មានខេត្តតាកែវ ខេត្តកំពង់ស្ពឺ និងខេត្តព្រះសីហនុ ដោយគោរតាមបទបញ្ញត្តិរបស់គ.ជ.ប។ លោកថា “អីចឹងការធ្វើយុទ្ធនាការឃោសនាធំមុនគេគឺនៅខេត្តព្រះសីហនុក្នុងស្រុកព្រៃនប់ដោយមានសមាជិកចាប់ពី២០០ទៅ៣០០នាក់ តាមគ្រោងទុក។ដូច្នេះយើងនឹងដង្ហែរនៅទីនោះ យើងបានដាក់ពាក្យសុំរួចហើយ តែយើងមិនទាន់ឃើញគ.ជ.បគាត់ឆ្លើយតប នៅឡើងនោះទេ”។...
ឥណ្ឌា នឹងផ្ដល់ថវិកា ១ពាន់លានដុល្លារ ដល់កម្ពុជា ប្រើប្រាស់ សម្រាប់កិច្ចសហប្រតិបត្តិការ មេគង្គ-គង្គាhttps://dap-news.com/national/2022/05/19/246552/ សម្តេចតេជោ យល់ថា មានតែយន្តការ ពហុភាគីនិយមទេ ទើបអាចដោះស្រាយបញ្ហា រួមសកល នាពេលបច្ចុប្បន្នhttps://dap-news.com/national/2022/05/19/246555/ លោក សុខ ឥសាន៖ បក្សភ្លើងទៀន សម្រេចចូលរួមបោះឆ្នោត ដោយគាត់យល់ថា ដំណើរឆ្ពោះទៅការបោះឆ្នោត មានបរិយាកាសល្អប្រសើរ...
សេអ៊ូល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២ថា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ ហៅកាត់ KCNA បានផ្សាយនៅថ្ងៃព្រហស្បតិ៍ថា ប្រទេសកូរ៉េខាងជើង កំពុងបង្កើនការផលិតឳសថ និងការផ្គត់ផ្គង់វេជ្ជសាស្ត្រ រួមទាំងឧបករណ៍ និងទែម៉ូម៉ែត្រ ខណៈដែលប្រទេសនេះទប់ទល់នឹងការផ្ទុះឡើងនៃមេរោគឆ្លងដែលមិនធ្លាប់មានពីមុនមក ។ ទីភ្នាក់ងារ KCNA បានឲ្យដឹងថា...
ប៉េកាំង៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួចេញផ្សាយនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ ២០២២ថា ប្រទេសរុស្ស៊ី បានអះអាងកាលពីថ្ងៃពុធថា យោធារបស់អ៊ុយក្រែនចំនួន៦៩៤នាក់ដែលត្រូវបានរារាំងនៅរោងចក្រ Azovstal ក្នុងទីក្រុង Mariupol បានទម្លាក់អាវុធចុះចាញ់ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ក្នុងនោះមាន២៩នាក់បានរងរបួស ។ ក្រសួងការពារជាតិរុស្ស៊ី បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ក្រុមសកម្មប្រយុទ្ធសរុបចំនួន៩៥៩នាក់បានចុះចាញ់ចាប់តាំងពីថ្ងៃទី១៦ ខែឧសភា រួមទាំង៨០នាក់បានរងរបួស” ។ ដោយបានបន្ថែមថា ៥១នាក់ក្នុងចំណោមពួកគេកំពុងត្រូវការជំនួយផ្នែកវេជ្ជសាស្រ្ត...
វ៉ាស៊ីនតោន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២ថា លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក បានចាកចេញនៅថ្ងៃព្រហស្បតិ៍សម្រាប់ប្រទេសកូរ៉េខាងត្បូង និងជប៉ុន ដើម្បីពង្រឹងភាពជាអ្នកដឹកនាំរបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់អាស៊ី នៅគ្រាដែលការយកចិត្តទុកដាក់របស់សេតវិមានងាមកមើលប្រទេសរុស្ស៊ី និងអឺរ៉ុប វិញ ហើយចំពេលមានការភ័យខ្លាចចំពោះការសាកល្បងនុយក្លេអ៊ែររបស់កូរ៉េខាងជើង ដែលគ្របដណ្តប់លើ ការធ្វើដំណើរនេះ ។...