ព័ត៌មានអន្តរជាតិ

Update៖ កូរ៉េខាងជើង បង្កើនការផលិតឳសថ និងសម្ភារៈពេទ្យទប់ទល់ នឹងការផ្ទុះជំងឺកូវីដ-១៩ 

សេអ៊ូល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២ថា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ ហៅកាត់ KCNA បានផ្សាយនៅថ្ងៃព្រហស្បតិ៍ថា ប្រទេសកូរ៉េខាងជើង កំពុងបង្កើនការផលិតឳសថ និងការផ្គត់ផ្គង់វេជ្ជសាស្ត្រ រួមទាំងឧបករណ៍ និងទែម៉ូម៉ែត្រ ខណៈដែលប្រទេសនេះទប់ទល់នឹងការផ្ទុះឡើងនៃមេរោគឆ្លងដែលមិនធ្លាប់មានពីមុនមក ។

ទីភ្នាក់ងារ KCNA បានឲ្យដឹងថា ប្រទេសឯកោដែលបានដាក់ការបិទទូទាំងប្រទេស ក៏កំពុងបង្កើនការផលិតឱសថបុរាណកូរ៉េ ដែលប្រើដើម្បីកាត់បន្ថយគ្រុនក្តៅ និងការឈឺចាប់ ដោយហៅថា “មានប្រសិទ្ធភាពក្នុងការបង្ការ និងព្យាបាលជំងឺព្យាបាទ”។
រលកដ៏ធំនៃជំងឺកូវីដ-១៩ ដែលកូរ៉េខាងជើង បានបញ្ជាក់ជាលើកដំបូងកាលពីសប្តាហ៍មុន បានធ្វើឱ្យមានការព្រួយបារម្ភអំពីកង្វះខាតធនធានវេជ្ជសាស្រ្ត និងវ៉ាក់សាំង ជាមួយនឹងទីភ្នាក់ងារសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិបានព្រមានអំពីផលវិបាក “បំផ្លិចបំផ្លាញ” សម្រាប់ប្រជាជន២៥លាននាក់របស់ខ្លួន ។
ទីភ្នាក់ងារ KCNA បានឲ្យដឹងថា យ៉ាងហោចណាស់មនុស្ស២៦២.២៧០នាក់ទៀតបានរាយការណ៍ពីរោគសញ្ញាគ្រុនក្តៅ ហើយមនុស្សបន្ថែមម្នាក់ទៀតបានស្លាប់គិតត្រឹមល្ងាចថ្ងៃពុធ ដោយដកស្រង់ទិន្នន័យពីទីស្នាក់ការកណ្តាលការពារការរាតត្បាតជាបន្ទាន់របស់រដ្ឋ ។

ផ្ទាំងពាណិជ្ជកម្ម

ទីភ្នាក់ងារខាងលើ មិនបានបញ្ជាក់ ថាតើ មានមនុស្សប៉ុន្មាននាក់បានធ្វើតេស្តវិជ្ជមានចំពោះវីរុសនេះ ។

មកទល់ពេលនេះ ប្រទេសកូរ៉េខាងជើង បានរាយការណ៍ថា មានមនុស្សចំនួន១.៩៧៨.២៣០នាក់ដែលមានរោគសញ្ញាគ្រុនក្តៅ និង៦៣នាក់បានស្លាប់ ហើយបានដាក់វិធានការប្រឆាំងមេរោគយ៉ាងតឹងរ៉ឹង ៕

To Top