ភ្នំពេញ រដ្ឋបាលខេត្តបាត់ដំបង បានចេញ សេចក្តីប្រកាសព័ត៌មាន ស្តីពីករណីរកឃើញអ្នកឆ្លងកូវីដ-១៩ថ្មី ចំនួន ៥នាក់ ក្នុងនោះ ព្រឹត្តិការណ៍ សហគមន៍ ២០កុម្ភៈ ចំនួន ២នាក់ និងជាពលករវិលត្រឡប់មកពីប្រទេសថៃ ចំនួន ៣នាក់ ។
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ស្ពឺ បានចេញសេចក្ដីជូនដំណឹង បង្ហាញអត្តសញ្ញាណអ្នកឆ្លងជំងឺកូវីដ១៩ ថ្មី ចំនួន៣៣នាក់ ដែលជាករណីឆ្លងក្នុងសហគមន៍ និងមានអ្នកជាសះស្បើយចំនួន២០នាក់ ផងដែរ។
ភ្នំពេញ៖ រដ្ឋបាលខេត្តបាត់ដំបង បានចេញ សេចក្តីសម្រេច ស្តីពីបិទខ្ទប់ជាបណ្តោះអាសន្ន ទីតាំងផ្ទះចំនួន៦ខ្នង និងទីតាំងសំរាកព្យាបាល (សាល) នៅក្នុងភូមិសាស្រ្ត ស្រុកមោងឬស្សី ខេត្តបាត់ដំបង រហូតមានការសម្រេចជាថ្មី។
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាមនិងជាប្រធានគណៈកម្មការ ខេត្តប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ លោក អ៊ុន ចាន់ដា រួមនឹងក្រុមការងារ នៅរសៀលថ្ងៃទី ២២ ខែឧសភា ឆ្នាំ ២០២១ នេះ បានអញ្ជើញចុះពិនិត្យ និងរៀបចំ វិទ្យាល័យព្រះសីហនុ ក្នុងក្រុងកំពង់ចាម ដើម្បីធ្វើជាមន្ទីរពេទ្យបន្ថែម សម្រាប់ព្យាបាលជំងឺកូវីដ-១៩ នៅពេលមន្ទីពេទ្យមេគង្គកំពង់ចាមមានអ្នកជំងឺពេញ ។...
ភ្នំពេញ៖ ក្រុមហ៊ុន ប៉េង ហួត គ្រុប បានឧបត្ថម្ភថវិកាចំនួន៥០០០០ដុល្លា ជូនដល់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ដើម្បីចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដើម្បីជាការលើកទឹកចិត្តចំពោះកិច្ចខិតខំ ប្រឹងប្រែងចូលរួមក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩។ ការចូលរួមនេះគឺជាទឹកចិត្ត និងសប្បុរសធម៌ជួយគ្នានៅក្នុងគ្រាដែលប្រទេសជាតិកំពុងជួបគ្រោះអាសន្នដោយសារការរីករាលដាលនៃជំងឺ កូវីដ-១៩ ខណ:ពេលបច្ចុប្បន្នដែលថ្នាក់ដឹកនាំ និងក្រុមការងារសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) និងយុវជនស្ម័គ្រចិត្តប្រឆាំងកូវីដ-១៩ ដែលកំពុងបំពេញភារកិច្ចយ៉ាងសកម្មដើម្បីជាតិ និងប្រជាជន។ ស្របពេលដែលប្រទេសកម្ពុជាមានការរីករាលដាលជំងឺកូវីដ-១៩នៅក្នុងសហគមន៍ មានសប្បុរសជនជាច្រើនបានចូលរួឧបត្ថម្ភថវិកា...
ភ្នំពេញ ៖ កម្មករ កម្មការិនី ចំនួន១១២នាក់ នៅមណ្ឌលព្យាបាលកូវីដ១៩ ចំនួន៤ ក្នុងស្រុងអង្គស្នួល ត្រូវបានក្រុមគ្រូពេទ្យអនុញ្ញាត ឱ្យត្រឡប់ទៅបន្តធ្វើចត្តាឡីស័កនៅផ្ទះ ក្រោយទទួលបានការព្យាបាលជាសះស្បើយ។ យោងតាមរដ្ឋបាលខេត្តកណ្ដាល បានឱ្យដឹងថា កម្មការិនី ចំនួន១១២នាក់ ស្រី៦៨នាក់ ដែលបានជាសះស្បើយពីជំងឺកូវីដ-១៩ មកពីមណ្ឌលព្យាបាលចំនួន ០៤ រួមមាន៖១.មណ្ឌលព្យាបាលកូវីដ១៩ ម៉ាស្ទ័រ&ហ្វ្រែង ចំនួន...
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពត បានចេញសេចក្តីជូនដំណឹង ស្តីពីការរកឃើញ ករណីវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន ១០នាក់ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១នេះ។
បច្ចុប្បន្នភាព Xinhua បានចុះផ្សាយថា គណៈរដ្ឋមន្ត្រីរបស់ប្រទេសអ៊ីស្រាអែល បានអនុម័តបទឈប់បាញ់ជាមួយក្រុម ហាម៉ាស់ បាឡេស្ទីន កាលពីថ្ងៃព្រហស្បតិ៍ ដោយបទឈប់បាញ់នេះមានរយៈពេល១១ថ្ងៃ គិតចាប់ពីម៉ោង២ព្រឹកថ្ងៃសុក្រ ទី២១ ខែឧសភានេះ ។ ចាប់តាំងពីក្រោយម៉ោង២យប់ថ្ងៃសុក្រនេះ តំបន់ជាប់ព្រំដែនរវាងប្រទេសអ៊ីស្រាអែល និងតំបន់ហ្កាហ្សា ហាក់មានលក្ខណៈស្ងប់ស្ងាត់ខុសពីរយៈពេលជាង១០ថ្ងៃមុន ដោយមិនលាន់លឺស្នូរគ្រាប់កាំភ្លើងផ្ទុះដូចជាកាលពីមុននោះទេ ។ ប្រធានាធិបតីរបស់ប្រទេសអេហ្ស៊ីប លោក Abdel...