ហ្សាកាតា៖ ប្រធានាធិបតីឥណ្ឌូណេស៊ី លោក Joko Widodo បាននឹងកំពុងរំពឹងថា ការវិនិយោគរបស់ប្រទេសជប៉ុនលើការសាងសង់ទីក្រុងថ្មី និងគម្រោងថាមពលកកើតឡើងវិញ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ សារនេះត្រូវបានបញ្ជូនដោយប្រធានាធិបតី Widodo ដែលត្រូវបានគេស្គាល់ជាទូទៅថា លោក Jokowi ដោយផ្ទាល់ទៅកាន់នាយករដ្ឋមន្រ្តីជប៉ុនលោក Fumio Kishida នៅវិមានប្រធានាធិបតីក្នុងទីក្រុង Bogor ខេត្ត West Java...
ញូវដេលី៖ រដ្ឋមួយចំនួនរបស់ឥណ្ឌា បាននឹងកំពុងប្រឈមមុខនឹងរលកកំដៅខ្លាំងជាមួយនឹងសីតុណ្ហភាពឡើងដល់ ៤៦អង្សាសេរួចហើយនៅក្នុងរដ្ឋធានីដេលី និងរដ្ឋជុំវិញនោះ។ ក្រៅពីស្ថានភាពអាកាសធាតុ រដ្ឋជាច្រើនរបស់ឥណ្ឌាក៏កំពុងទទួលរងការខ្វះខាតការផ្គត់ផ្គង់ថាមពលធ្ងន់ធ្ងរផងដែរ ដែលត្រូវបានស្តីបន្ទោសយ៉ាងទូលំទូលាយដោយសារកង្វះធ្យូងថ្ម សម្រាប់ផលិតថាមពល។ យោងតាមទិន្នន័យរបស់អាជ្ញាធរអគ្គិសនីកណ្តាល ឥណ្ឌាបច្ចុប្បន្នត្រូវការថាមពលអគ្គិសនីចំនួន ២០១,១១១ មេហ្គាវ៉ាត់ក្នុងការផ្គត់ផ្គង់ថាមពលក្នុងមួយថ្ងៃ ដែលត្រូវបានរំពឹងថា នឹងកើនឡើងដល់ ២២០,០០០ មេហ្គាវ៉ាត់នៅខែក្រោយ។ យោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយ ជិតមួយភាគបួននៃរោងចក្រថាមពលនៅក្នុងប្រទេសឥណ្ឌាបច្ចុប្បន្នត្រូវបានបិទដោយសារតែកង្វះការផ្គត់ផ្គង់ធ្យូងថ្ម។ រដ្ឋដែលរងផលប៉ះពាល់ខ្លាំងជាងគេរួមមានរដ្ឋ Jharkhand, Uttar...
គៀវ៖ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានឲ្យដឹងថា លោកបានពិភាក្សាអំពីការគាំទ្រផ្នែកការពារ សម្រាប់អ៊ុយក្រែន ជាមួយនាយករដ្ឋមន្រ្តីអង់គ្លេស Boris Johnson នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក Zelensky បានឲ្យដឹងនៅលើបណ្ដាញ Twitter ថា ភាគីទាំងពីរបានជជែកគ្នាអំពីស្ថានភាពនៅសមរភូមិ និងទីក្រុង Mariupol ដែលត្រូវបានរារាំងនៅភាគខាងកើតអ៊ុយក្រែន ដោយបន្ថែមកិច្ចខិតខំប្រឹងប្រែងការទូតចាំបាច់ដើម្បីសម្រេចបានសន្តិភាព គឺជាប្រធានបទមួយផ្សេងទៀតនៃការសន្ទនា។...
នាព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២២ នៅសាលាខណ្ឌដង្កោ បានរៀបចំពិធីអបអរសាទរខួបលើកទី១៣៦ នៃទិវាពលកម្មអន្តរជាតិ ១ឧសភា ឆ្នាំ២០២២ ក្រោមប្រធានបទ “សន្តិភាព សុខភាព និងសន្តិសុខការងារ” ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខណ្ឌដង្កោ។ ក្នុងពិធីនេះក៏មានការចូលរួមពី...
ផ្ទះលក់ ស្ថិតនៅតំបន់ទួលទំពូង២ មានចំណូលស្រាប់ តម្លៃ 1m2 = 3800$ទំហំសរុប 343 m2ទំហំដី 14,5m x 23,5m https://goo.gl/maps/F6Ytz8mZ8WxVZyg9A សម្រាប់លោកអ្នក កំពុងស្វែងរក ទ្រព្យសម្បតិ្ត ដែលមានសក្តានុពល និងកំពុងមានចំណូលស្រាប់ ក៏ដូចជាប្រកបអាជីវកម្មផ្សេងៗ ឬសង់អគារខ្ពស់ អាចពិចារណាបាន ស្ថិតនៅផ្ទះលេខ...
ម៉ាឡេស៊ី ឈរនៅលំដាប់ទី៣ ក្នុងចំណោមបណ្តា ប្រទេសអាស៊ាន ដែលមានទុនវិនិយោគ ច្រើនជាងគេនៅកម្ពុជាhttps://dap-news.com/national/2022/04/29/241049/ សម្តេច ស ខេង ណែនាំអាជ្ញាធរ ត្រូវមានជំហរអព្យាក្រឹត្យ តាមបទបញ្ជា ស្តីពីការបោះឆ្នោត និងបង្កលក្ខណៈងាយស្រួល ដល់គ្រប់បក្សនយោបាយhttps://dap-news.com/national/2022/04/29/241004/ ដំណឹងល្អ! ច្រកទ្វារព្រំដែនអន្តរជាតិ ប៉ោយប៉ែត នឹងបើកដំណើរការឡើងវិញ នៅដើមខែក្រោយ (Video)https://dap-news.com/national/2022/04/29/240991/ សម្ដេចតេជោ...
គៀវ៖ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky និងអគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានជួបពិភាក្សាអំពីការជម្លៀសប្រជាជនចេញពីទីក្រុង Mariupol ដែលត្រូវបានឡោមព័ទ្ធដោយកងទ័ពរុស្ស៊ី។ អ៊ុយក្រែន បានត្រៀមខ្លួនរួចជាស្រេច សម្រាប់កិច្ចពិភាក្សាបន្ទាន់ ដើម្បីជម្លៀសប្រជាជនចេញពីទីក្រុង Mariupol ហើយសង្ឃឹមថា ការចូលរួមរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិក្នុងបេសកកម្មនេះនឹងជួយដល់កិច្ចខិតខំប្រឹងប្រែងជម្លៀសនេះ។ លោក Zelensky បានលើកឡើងថា “យើងឃើញថា ទោះបីជាមានពាក្យសម្តីរបស់ប្រធានាធិបតីរុស្ស៊ីលោក...
ភ្នំពេញ ៖ ក្រោយលទ្ធផលនៃកិច្ចសហប្រតិបត្តិការជាយូរលើការអភិរក្សវប្បធម៌រវាងសហរដ្ឋអាមេរិក និងកម្ពុជារួចមក រូបចម្លាក់ព្រះហិណ្ឌូ ក្រឺស្ណរៈគោវ៌ធន ដែលមានអាយុកាល ១៥០០ ឆ្នាំ និងវត្ថុបូរាណដទៃទៀតរបស់កម្ពុជា នឹងត្រូវបានដាក់តាំងបង្ហាញនៅសារមន្ទីរជាតិសិល្បៈអាស៊ាន Smithsonian ក្នុងទីក្រុង Washington ពីថ្ងៃទី ៣០ ខែមេសា ដល់ថ្ងៃទី ១៨ ខែកញ្ញា។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ស្ថានទូតអាមេរិកប្រចាំកម្ពុជា...
ព្រុចសែល៖ ស្នងការសម្រាប់ប្រទេសជិតខាង និងការពង្រីកសហភាពអឺរ៉ុបលោក Oliver Varhelyi បានអំពាវនាវឱ្យប្រជាជនអាល់បានី មានការអត់ធ្មត់ ចំពោះដំណើរការនៃសមាហរណកម្មរបស់ប្រទេសជាមួយសហភាពអឺរ៉ុប។ លោក Varhelyi បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយនាយករដ្ឋមន្ត្រីអាល់បានីលោក Edi Rama ឲ្យដឹងថា “យើងពិតជាកោតសរសើរ ចំពោះការអត់ធ្មត់របស់អាល់បានី ហើយយើងសុំឱ្យមានការអត់ធ្មត់បន្តិចពីខាងអាល់បានី ក្នុងគោលបំណង ដើម្បីសម្រេចបាននូវចំណុចនេះក្នុងអំឡុងពេលប្រធានាធិបតីបារាំងកាន់តំណែង” ។ នៅក្នុងសុន្ទរកថារបស់លោក មន្ត្រីសហភាពអឺរ៉ុបបានសង្កត់ធ្ងន់ថា...
រីយ៉ូ៖ ប្រទេសប្រេស៊ីលបានរាយការណ៍ពីការឆ្លងថ្មីនៃជំងឺកូវីដ-១៩ ចំនួន ១៩៩១៦ករណី និងការស្លាប់ដែលពាក់ព័ន្ធចំនួន១១៤នាក់ទៀតក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ដែលបង្កើនចំនួនជាតិដល់ ៣០,៤១៨,៩២០ករណី និងស្លាប់ ៦៦៣,២២៥នាក់រៀងគ្នា នេះបើយោងតាមក្រសួងសុខាភិបាល។ រដ្ឋមន្ត្រីសុខាភិបាលប្រេស៊ីល Marcelo Queiroga បានចុះហត្ថលេខាលើក្រឹត្យមួយកាលពីថ្ងៃទី២២ ខែមេសា បញ្ចប់ភាពអាសន្នផ្នែកសុខភាពសាធារណៈនៃជំងឺកូវីដ-១៩ ដែលចូលជាធរមានចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០២០ ដោយសារការសម្រាកព្យាបាលនៅមន្ទីរពេទ្យ ការស្លាប់ និងករណីជំងឺកូវីដ-១៩...