ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញបានធ្វើការក្រើនរំលឹកជាថ្មីម្ដងទៀត ជូនដល់ប្រជាពលរដ្ឋ ឱ្យអញ្ជើញ ទៅទទួលវ៉ាក់សាំងបង្ការ ជំងឺកូវីដ១៩ ដែលជាវ៉ាក់សាំងកាតព្វកិច្ច ឱ្យបានរហ័ស និងទាន់ពេលវេលា នៅតាមទីតាំង ទាំង១៤ខណ្ឌ និង៤២កន្លែង ជុំវិញរាជធានីភ្នំពេញ។
ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតអូស្ត្រាលី ប្រចាំព្រះរាជាណាចក្រកម្ពុជាលោក ប៉ាប្លូ កាង (H.E. Mr. PABLO KANG)បានសំដែងនូវការកោតសរសើរ ចំពោះអាជ្ញាធររាជធានីភ្នំពេញ ក៏ដូចជាប្រទេសកម្ពុជាទាំងមូល ដែលទប់ស្កាត់ នូវការរីករាលដាលជំងឺកូវីដ-១៩ បានយ៉ាងល្អប្រសើរ ពិសេសគឺការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋកម្ពុជា បានយ៉ាងល្អ ដែលធ្វើឱ្យជំងឺនេះ មិនរីករាលដាលធ្ងន់ធ្ងរ។ នេះជាការកោតសរសើររបស់ លោក ប៉ាប្លូ...
ភ្នំពេញ៖សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា សាខាភ្នំពេញ (JCI PhnomPenh ) នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២នេះ បានរៀបចំពិធីប្រគល់ពានរង្វាន់ និងមេដាយ ជូនម្ចាស់ជ័យលាភី កម្មវិធី “ចិត្តលើផ្លូវ Mind On Mile” ចំពោះរង្វាន់រួមមានៈ ទទួលបានអាវយឺតដ៏ស្រស់ស្អាត ,មេដាយ សម្រាប់អ្នកដែលជោគជ័យលើចម្ងាយដែលបានកំណត់ (ដើរឬរត់៥០គម ,សម្រាប់អ្នកដើរនិងរត់...
ភ្នំពេញ ៖ សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា សាខាទួលគោក បានរៀបចំកម្មវិធី “យោគៈ និងសមាធិ ដើម្បីបង្កើនគុណភាពជីវិត “Yoga & Meditation for Wellbeing” លើកទី២ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២ នៅ Urban Village ដោយមានអ្នកចូលរួមចំនួន១២០នាក់ ។...
បរទេស៖ លោកស្រី Marine Le Pen បានទទួលស្គាល់បរាជ័យក្នុងការបោះឆ្នោតប្រធានាធិបតីបារាំងកាលពីល្ងាចថ្ងៃអាទិត្យ ប៉ុន្តែនៅតែពណ៌នាអំពីលទ្ធផលរបស់លោកស្រីថា ជាការតំណាងឲ្យ«ជ័យជម្នះដ៏ភ្លឺចែងចាំងក្នុងខ្លួនឯង»។ នៅក្នុងជុំទីពីរ បេក្ខជនមកពីគណបក្សស្តាំនិយមជ្រុល National Rally ត្រូវបានចាញ់ដោយប្រធានាធិបតីដែលកំពុងកាន់អំណាច គឺលោក Emmanuel Macron ដែលប្រកាន់និន្នាការកណ្តាល។ យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២...
យូអិន៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres នឹងទៅបំពេញទស្សនកិច្ចនៅប្រទេសតួកគីនៅថ្ងៃចន្ទនេះ មុនពេលមានកិច្ចពិភាក្សានៅទីក្រុងមូស្គូ និងទីក្រុងគៀវ ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង ដើម្បីដោះស្រាយជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែន ខាង ក្រោម នេះ គឺ ជា ការ វិវត្តន៍ ចុង ក្រោយ បង្អស់៖ ក្រសួងការបរទេសតួកគីបាននិយាយកាលពីថ្ងៃអាទិត្យថា...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា ជម្លោះរវាង អ៊ុយក្រែន និងរុស្ស៊ី អាចជះឥទ្ធិពលអវិជ្ជមានដល់ការវិនិយោគ ការធ្វើពាណិជ្ជកម្ម និងខ្សែសង្វាក់ផលិតកម្មតំបន់ និងសកល។ ក្រោយពីប្រទេសរុស្ស៉ី បានបើកការវាយទ្រង់ទ្រាយធំលើប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២នោះ ជម្លោះរវាងប្រទេសទាំង២ នៅតែអូសបន្លាយមកដល់សព្វថ្ងៃនេះ បានធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចប្រទេសមួយចំនួនក្នុងសកលលោកផងដែរ...
ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន១២នាក់ទៀត ខណៈ ជាសះស្បើយចំនួន២៤នាក់ និងគ្មានអ្នកស្លាប់ ។ គិតត្រឹមព្រឹក ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២កម្ពុជាមានអ្នកឆ្លងសរុបចំនួន ១៣៦ ២២៨នាក់ អ្នកជាសះស្បើយចំនួន ១៣២ ៩៤៥នាក់ និងអ្នកស្លាប់ចំនួន ៣ ០៥៦នាក់៕
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា នាថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ បានអញ្ជើញ ថ្លែងសន្ទរកថា ក្នុងពិធីខួបលើកទី៥០ នៃឱសថ អាតេមីស៊ីនីន និងវេទិកាសហប្រតិបត្តិការអន្តរជាតិ ដើម្បីកសាងសហគមន៍នៃសុខភាពទូទៅ សម្រាប់មនុស្សជាតិ ៕
បច្ចុប្បន្ន បើទោះបីជាប្រទេសភាគច្រើនកំពុងស្ថិតក្រោមម្លប់ នៃសុខសន្តិភាពក្តី តែក៏មានប្រទេសមួយចំនួនកំពុងរងការញាំញីពីសង្គ្រាមឬពីកត្តាអសន្តិសុខមួយចំនួនដូចជាភេរវនិយមនិងការគំរាមកំហែងពីការវាយប្រហារតាមបណ្តាញអ៊ីនធើណិតជាដើម ។ អាស្រ័យហេតុនេះ ការដោះសា្រយបញ្ហាសន្តិសុខជាភារកិច្ចចាំបាច់បំផុត នៅចំពោះមុខរបស់បណ្តាប្រទេសនានា ។ ក្នុងន័យនេះ ពេលអញ្ជើញចូលរួមនិងថ្លែងសុន្ទរកថា ក្នុងកិច្ចប្រជុំប្រចាំឆ្នាំ ២០២២ នៃវេទិកា Boao សម្រាប់អាស៊ី លោក ស៊ី ជីនភីង ប្រធានរដ្ឋចិនបានលើកឡើងនូវគំនិតផ្តួចផ្តើមថ្មីរបស់ប្រទេសចិនស្តីពី«សន្តិសុខសកល» ដើម្បីរួមចំណែកជា«ផែនការចិន»សម្រាប់ជាយុថ្កាលំនឹងសន្តិសុខសកលក្នុងយុគសម័យថ្មី ។...