ភ្នំពេញ ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាពេលថ្មីៗនេះ បានចេញសេចក្ដីប្រកាស ស្ដីពី លើកទឹកចិត្តចំពោះការកែតម្រូវលិខិតប្រកាសពន្ធដោយស្ម័គ្រចិត្ត។សូមបញ្ជាក់ថាប្រកាសនេះមានគោលបំណងណែនាំអនុវត្តការលើកទឹកចិត្តចំពោះការកែតម្រូវលិខិតប្រកាសពន្ធដោយស្ម័គ្រចិត្ត ចំពោះអ្នកជាប់ពន្ធ ឬភ្នាក់ងារកាត់ទុក ដែលស្នើសុំធ្វើការកែតម្រូវលិខិតប្រកាសពន្ធ ដូចមាន ចែងក្នុងមាត្រា ១១៧ នៃច្បាប់ ស្ដីពី សារពើពន្ធ៕
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានថ្លែងថា មិត្តជប៉ុន មិនត្រឹមតែជួយរក្សាសុខសន្តិភាពដល់កម្ពុជាប៉ុណ្ណោះទេ និងបានជួយជំរុញការអភិវឌ្ឍកម្ពុជាថែមទៀតផង។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុក របស់សម្ដេចតេជោ ហ៊ុន សែន ។ ក្នុងជំនួបពិភាក្សាការងារជាមួយ សម្ដេចតេជោ ហ៊ុន សែន នាថ្ងៃទី១៥ ខែមីនា...
បន្ទាប់ពីរៀនសូត្រនិងទទួលបានការបង្ហាត់បង្ហាញរយៈពេល ៨ខែ ក្រុមឈ្នះចំនួន៦ ទទួលបានប្រាក់រង្វាន់ ២០.០០០ដុល្លារសិង្ហបុរីក្នុងមួយក្រុម ដើម្បីជួយពួកគេឱ្យចាប់ផ្តើម ឬពង្រីកអាជីវកម្មសង្គមរបស់ពួកគេ។ ប្រទេសសិង្ហបុរី ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២៖ សហគ្រាសសង្គមចំនួន៦ ទទួលបានទឹកប្រាក់រហូតដល់ ២ម៉ឺនដុល្លារសិង្ហបុរីសម្រាប់សហគ្រាសនីមួយៗ ដើម្បីជួយពួកគេក្នុងការកសាងអាជីវកម្មរបស់ខ្លួន។ ការទទួលបានទឹកប្រាក់នេះបានកើតមានឡើងបន្ទាប់ពីក្រុមចំនួន១២ ដែលរួមមានអ្នកធ្វើឱ្យមានការផ្លាស់ប្តូរ (Changemakers) ចំនួន២៤នាក់ បានប្រមូលផ្តុំគ្នាតាមអនឡាញដើម្បីបញ្ចប់ជុំចុងក្រោយនៃកម្មវិធីសហគ្រិនសង្គមវ័យក្មេងពិភពលោកឆ្នាំ២០២១ (YSE Global...
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានបញ្ជាក់ថា ដោយការសហការចូលរួមពីកម្លាំងអនុវត្តច្បាប់នានា អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងការគាំទ្រការចូលរួមពីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន តាមរយៈការអនុវត្តគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាពក្នុងការបង្ការទប់ស្កាត់បង្ក្រាបបទល្មើសនានា ធ្វើឲ្យបទល្មើសព្រហ្មទណ្ឌមានការថយចុះ ឆ្នាំ២០២១ ។ លោកអភិបាលខេត្តបានបញ្ជាក់ដូច្នេះនៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ ក្នុងពិធីប្រកាសបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងទិសដៅការងារ ឆ្នាំ២០២២ របស់រដ្ឋបាលខេត្តកំពង់ចាម...
ភ្នំពេញ ៖ សំណើសុំសម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃពីសំណាក់ ខាងតំណាងគណបក្សភ្លើងទៀន ត្រូវបានសម្តេចផ្ទេរឲ្យ លោក សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃជួបជំនួសវិញ។ លោកនាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនាថ្ងៃ១៥ ខែមីនា ឆ្នាំ២០២២ថា មូលហេតុដែលសម្តេច...
ភ្នំពេញ ៖ លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្មកម្ពុជា និងលោក Gan Kim Yong រដ្ឋមន្ត្រីពាណិជ្ជកម្ម និងឧស្សាហកម្មសិង្ហបុរី បានប្តេជ្ញាចិត្តបន្តកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាង កម្ពុជា-សិង្ហបុរី បន្ថែមទៀត ដើម្បីសម្រេចបាននូវសមិទ្ធផលអាទិភាពសេដ្ឋកិច្ចឆ្នាំ២០២២។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុករបស់ ក្រសួងពាណិជ្ជកម្ម។ ក្នុងជំនួបពិភាក្សាការងារទ្វេភាគីជាមួយលោក Gan Kim Yong...
ប៉េកាំង៖ លោក Yang Jiechi សមាជិកនៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន (CPC) បានពន្យល់យ៉ាងលម្អិត អំពីជំហររបស់ប្រទេសចិន លើស្ថានភាពនៅអ៊ុយក្រែន ក្នុងអំឡុងកិច្ចប្រជុំរបស់លោកជាមួយទីប្រឹក្សាសន្តិសុខជាតិអាមេរិក Jake Sullivan នៅទីក្រុងរ៉ូម។ លោក Yang ដែលជាប្រធានការិយាល័យកិច្ចការបរទេសនៃគណៈកម្មាធិការមជ្ឈិម CPC បានលើកឡើងថា ភាគីចិន មិនចង់ឃើញស្ថានភាពនៅអ៊ុយក្រែន ឈានដល់ចំណុចនេះទេ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។...
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន បានជំរុញឱ្យសហរដ្ឋអាមេរិកធ្វើសកម្មភាព ប្រកបដោយការទទួលខុសត្រូវ និងផ្តល់ការបំភ្លឺឱ្យបានហ្មត់ចត់ទាក់ទងនឹង សកម្មភាពយោធាជីវសាស្ត្ររបស់ខ្លួន។ អ្នកនាំពាក្យចិនលោក ចាវ លីជៀន បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃថា សហរដ្ឋអាមេរិក ក៏គួរតែឈប់ឈរតែម្នាក់ឯងក្នុងការរារាំងការបង្កើតរបបផ្ទៀងផ្ទាត់ អនុសញ្ញាអាវុធជីវសាស្ត្រ។ លោកបានលើកឡើងថា “នេះនឹងជួយស្តារទំនុកចិត្តរបស់សហគមន៍អន្តរជាតិ ក្នុងការបំពេញកាតព្វកិច្ចអន្តរជាតិរបស់សហរដ្ឋអាមេរិក និងពង្រឹងជីវសុវត្ថិភាពពិភពលោក” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក ចាវ បានបន្ដថា “សកម្មភាពយោធាជីវសាស្រ្តនៅអ៊ុយក្រែន...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT.com បានឲ្យដឹងថាប្រទេសឥណ្ឌាបានជំទាស់ ទៅនឹងទណ្ឌកម្មព្រមទាំងបម្រាមទាំងឡាយទៅលើប្រទេសរុស្សី តាមរយៈការបញ្ជាទិញប្រេងឆៅរបស់ប្រទេសរុស្សី ប្រមាណជា៣លានបារ៉ែលខណៈដែលទណ្ឌកម្មជាបន្តបន្ទាប់ កំពុងដាក់សំពាធទៅលើរដ្ឋាភិបាលក្រុងមូស្គូក្តី។ ប្រទេសឥណ្ឌាដែលជាអ្នកទិញប្រេងឆៅធំបំផុតទី៣ របស់ពិភពលោកបានសម្រេចធ្វើការបញ្ជាទិញ ប្រេងឆៅពីក្រុមហ៊ុនរុស្សី Vitol ដល់ទៅ៣លានបារ៉ែល នឹងស្នើសុំឲ្យមានការដឹកជញ្ជូនមកឲ្យខ្លួននៅត្រឹម បំណាច់ខែឧសភាខាងមុខនេះ។ ទោះបីជាយ៉ាងណាក្តីឥណ្ឌា ក៏បានប្រកាសដែរថាខ្លួនបានបញ្ជាទិញប្រេងឆៅប្រមាណជា ២លានបារ៉ែលពីក្រុមហ៊ុនរបស់រដ្ឋាភិបាលទីក្រុងអាប៊ូដាប៊ីដែលមានឈ្មោះថា Murban និងប្រេងឆៅប្រមាណជា១លានបារ៉ែលទៀតពីក្រុមហ៊ុននេហ្ស៊ីរីយ៉ា Akpo និង Forcados...
បរទេស៖អ្នកឆ្លើយឆ្លងរបស់កាសែត Fox News ម្នាក់ដែលមានឈ្មោះថា លោក Benjamin Hall កាលពីថ្ងៃចន្ទត្រូវបានគេរាយការណ៍ថាបានទទួលរងរបួសនៅក្នុងពេល ដែលកំពុងធ្វើ ការងារនៅខាងក្រៅរដ្ឋធានីក្រុងគៀវ ប៉ុន្តែបច្ចុប្បន្នលោកត្រូវបានគេបញ្ជូន ទៅកាន់មន្ទីរពេទ្យហើយ។ សេចក្តីប្រកាសមួយដោយ Fox News បានបញ្ជាក់បែបនេះថា នៅព្រឹកថ្ងៃចន្ទនេះអ្នកឆ្លើយឆ្លងម្នាក់ របស់យើងគឺលោក Benjamin Hall បានទទួលរងរបួស ក្នុងពេលកំពុងតែប្រមូលព័ត៌មាន...