ព័ត៌មានអន្តរជាតិ

Update: អ្នកកាសែត Fox News ម្នាក់រងរបួសក្បែរទៅនឹង រដ្ឋធានីក្រុងគៀវ

បរទេស៖អ្នកឆ្លើយឆ្លងរបស់កាសែត Fox News ម្នាក់ដែលមានឈ្មោះថា លោក Benjamin Hall កាលពីថ្ងៃចន្ទត្រូវបានគេរាយការណ៍ថាបានទទួលរងរបួសនៅក្នុងពេល ដែលកំពុងធ្វើ ការងារនៅខាងក្រៅរដ្ឋធានីក្រុងគៀវ ប៉ុន្តែបច្ចុប្បន្នលោកត្រូវបានគេបញ្ជូន ទៅកាន់មន្ទីរពេទ្យហើយ។

សេចក្តីប្រកាសមួយដោយ Fox News បានបញ្ជាក់បែបនេះថា នៅព្រឹកថ្ងៃចន្ទនេះអ្នកឆ្លើយឆ្លងម្នាក់ របស់យើងគឺលោក Benjamin Hall បានទទួលរងរបួស ក្នុងពេលកំពុងតែប្រមូលព័ត៌មាន នៅខាងក្រៅរដ្ឋធានីក្រុងគៀវប៉ុន្តែមកដល់ពេលនេះ យើងមិនទាន់បានទទួលព័ត៌មានលំអិត ឲ្យច្បាស់ពីហេតុការន៍នៅឡើ យទេខណៈដែលលោក Hall កំពុងទទួលបានការថែរក្សា យ៉ាងជិតដិតពីសំណាក់ក្រុម
គ្រូពេទ្យនៅឡើយ។

មន្ត្រីជាន់ខ្ពស់របស់អ៊ុយក្រែនក៏បានប្រកាសអំពីហេតុការណ៍នេះនៅលើបណ្តាញសង្គមព្រមជាមួយនឹងរូបរបស់លោក Hall ផងដែរហើយអះអាងថាបុរសជនជាតិអាមេរិករូបនេះគឺត្រូវបានបញ្ជូនទៅដល់មន្ទីរពេ្យ រួចទៅហើយប៉ុន្តែមិនទាន់ អាចបញ្ជាក់បានទេថាគាត់រងរបួសដោយសារតែកងកម្លាំងរបស់រុស្សីឬយ៉ាងណា៕

ប្រែសម្រួល៖ស៊ុនលី

To Top