បរទេស៖ទីបំផុតបណ្តាប៉ូលីសអន្តរជាតិអាំងទែរប៉ូល Interpol កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះបានប្រកាសសម្រេចបដិសេធតាមសំណើរ នៃបណ្តាប្រទេសនៅអឺរ៉ុបមួយចំនួន ក្នុងការបញ្ចប់ភាពជាសមាជិករបស់ រុស្សីឡើយជុំវិញបញ្ហានៅប្រទេសអ៊ុយក្រែន ទោះបីជាកន្លងមកមានការទាមទារដោយប្រទេសកាណា ដាប៉ូឡូញ និងអង់គ្លេស ជាដើមក្តី។ ប៉ុន្តែម៉ោងប៉ុណ្នោះបន្ទាប់ពីនាយករដ្ឋមន្ត្រីកាណាដាលោក Justin Trudeau បានប្រកាសថាបានចូលរួមក្នុងការស្នើសុំឲ្យអាំងទែរប៉ូលដើម្បីលប់រុស្សីចេញពីបញ្ជីសមាជិកហើយ ដោយបានបញ្ជាក់ថា៖កិច្ចសហប្រតិបត្តិការលើការអនុវត្តច្បាប់អន្តរជាតិ អាស្រ័យទៅលើការប្តេជ្ញាចិត្តរួមចំពោះសេចក្តីប្រកាស ជាសកលស្តីពីសិទ្ធិមនុស្ស និងការគោរពគ្នាទៅវិញទៅមក រវាងសមាជិករបស់ Interpol ។ គួរឲ្យដឹងដែរថា...
បរទេស៖ ប្រធានាធិបតីនៃប្រទេសបារាំងលោក Emmanuel Macron កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះបានធ្វើការអះអាងថានឹងធ្វើការចូលរួម ប្រកួតប្រជែងសាជាថ្មីសម្រាប់តំណែងប្រធានាធិបតី ដែលធ្វើឡើងនៅក្នុងខែមេសាខាងមុខនេះហើយប្រសិន បើគាត់អាចជាប់តំណែងនេះ មែននោះគាត់នឹង ក្លាយជាប្រធានាធិបតីបារាំង ដំបូងគេក្នុងរយៈពេល២ ទសវត្សនេះដែលអាចកាត់តំណែង២ អាណិត្តជាប់គ្នា។ ថ្លែងទៅកាន់សាធារណៈជនតាមរយៈ លិខិតជាផ្លូវការមួយលោក Macron បាននិយាយថា៖ ពួកយើងនៅមិនទាន់បានទទួលលទ្ធផលតាមអ្វីដែលយើងបាន ដាក់ផែនការដើម្បីធ្វើវាឲ្យបាននៅឡើយទេ។ មានជម្រើសច្រើនតាមរយៈ បទពិសោធកន្លងមកដែលខ្ញុំបានទទួលហើយខ្ញុំ ជឿជាក់ថាខ្ញុំនឹងអាចធ្វើការកែប្រែវានិង...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT.com កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញបានឲ្យដឹងថាកិច្ចប្រជុំជុំទី២រវាងអ៊ុយក្រែននិងរុស្សីបានឈានទៅដល់ការព្រមព្រៀងគ្នាមួយក្នុងការបង្កើតជាផ្លូវសុវត្ថិភាពមួយចេញពីតំបន់ប្រយុទ្ធសម្រាប់ពលរដ្ឋស៊ីវិលទាំងឡាយដែលស្ថិតនៅក្នុងប្រទេសអ៊ុយក្រែន។ មន្ត្រីជាន់ខ្ពស់របស់អ៊ុយក្រែនលោក Mikhail Podolyak បានបញ្ជាក់ថា៖ភាគីទាំងសងខាងបានឈានទៅដល់ការយល់ព្រមគ្នាបង្កើតបានជាច្រករបៀងសម្រាប់ជំនួយ មនុស្សធម៍និងព្រមជាមួយបទ ឈប់បាញ់ជាបណ្តោះអាសន្ន។រុស្សីនិង អ៊ុយក្រែនឆាប់ៗនេះ ក៏នឹងធ្វើការបង្កើតបណ្តាញទំនាក់ទំនង គ្នាមួយដើម្បីរៀបចំច្រកសុវត្ថិភាពនេះឲ្យដំណើរការបានរលូន។ ថ្លែងនៅមុនក្រុមគណៈប្រតិភូរបស់រុស្សី ខាងអ៊ុយក្រែន បានធ្វើការអះអាងអំពីការវិវត្ត ដោយបញ្ជាក់ភាគីទាំងសងខាងបានឈាន ទៅដល់ការយល់ព្រមគ្នាដ៏សំខាន់មួយដែលអាចជួយដោះស្រាយ បាត់បង់ជីវិតនៃក្រុមពលរដ្ឋស៊ីវិល។ គួរឲ្យដឹងដែរថាភាគីអ៊ុយក្រែននិងរុស្សី ក៏បានធ្វើការព្រមព្រៀងគ្នាដើម្បីបន្តការជួប ជុំគ្នាម្តងទៀតផងដែរនាពេលខាងមុខប៉ុន្តែមិនទាន់...
បរទេស៖ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុជប៉ុន លោក Shunichi Suzuki បានប្រកាសនៅថ្ងៃព្រហស្បតិ៍ថា រដ្ឋាភិបាលទីក្រុងតូក្យូនឹងបង្កកទ្រព្យសកម្ម របស់ធនាគាររុស្ស៊ីចំនួន៤ បន្ថែមទៀតចាប់ពីថ្ងៃទី២ ខែមេសា ដោយបង្កើនដល់ចំនួនគ្រឹះស្ថានហិរញ្ញវត្ថុសរុបចំនួន៧ ដែលត្រូវបានដាក់ទណ្ឌកម្ម។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣ មីនា ឆ្នាំ២០២២ បានឱ្យដឹងថា ខុទ្ទកាល័យនាយករដ្ឋមន្ត្រីជប៉ុន បានទទួលយកការសម្រេចចិត្តបង្កកទ្រព្យសម្បត្តិរបស់ធនាគារ VTB, Sovcombank,...
បរទេស៖ អ្នកការទូតកំពូលរបស់រុស្ស៊ីបានព្រមានថា ជម្លោះដ៏សំខាន់បន្ទាប់រវាងមហាអំណាចពិភពលោក នឹងពាក់ព័ន្ធនឹងអាវុធបរមាណូ ហើយនឹងក្លាយជាមហន្តរាយសម្រាប់មនុស្សជាតិ, ការព្រមាននេះ ចំពេលមានការប្រឈមមុខដាក់គ្នាកាន់តែខ្លាំងជាមួយលោក ខាងលិចជុំវិញការវាយប្រហារយោធា របស់ទីក្រុងម៉ូស្គូលើអ៊ុយក្រែន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២ បានឱ្យដឹងថា ទីភ្នាក់ងារសារព័ត៌ មានរដ្ឋរុស្ស៊ី TASS បានរាយការណ៍កាលពីថ្ងៃពុធថា លោក Sergey Lavrov...
បរទេស៖ វិមានក្រឹមឡាំងបាននិយាយថា ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានប្រាប់មេដឹកនាំបារាំងលោក Emmanuel Macron កាលពីថ្ងៃព្រហស្បតិ៍ថា រុស្ស៊ីនឹងសម្រេចបាននូវគោលដៅនៃអន្តរាគមន៍យោធារបស់ខ្លួននៅអ៊ុយក្រែន ទោះមានអ្វីកើតឡើងក៏ដោយ ។ យោងតាមសារព័ត៌មាន Reuters ចេញផ្សាយនៅយប់ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២ បានឱ្យដឹងថា នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយបន្ទាប់ពីប្រធានាធិបតីបារាំង និងរុស្ស៊ីបាននិយាយតាមទូរស័ព្ទ វិមានក្រឹមឡាំងបានបញ្ជាក់យ៉ាងច្បាស់នូវគោលដៅរបស់ខ្លួនរួមមានការគ្មានយោធា និងអព្យាក្រឹតភាពរបស់អ៊ុយក្រែន...
បរទេស៖ រដ្ឋាភិបាលបារាំង នៅថ្ងៃព្រហស្បត្តិ៍ បាននិយាយថា ខ្លួនបានរឹបអូសយកនាវាទំនើបមួយគ្រឿង ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនមួយ ដែលមានទំនាក់ទំនងជាមួយលោក Igor Sechin នាយកប្រតិបត្តិនៃក្រុមហ៊ុនថាមពលយក្ស Rosneft របស់រុស្ស៊ី និងជាអ្នកជិតស្និទ្ធិរបស់លោកប្រធានាធិបតី Vladimir Putin ។ យោងតាមសារព័ត៌មាន France24 ចេញផ្សាយនៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២ បានឱ្យដឹងថា...
គៀវ៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២ថា អភិបាលក្រុងបានថ្លែងថា កងកម្លាំងរុស្ស៊ី បានដណ្តើមកាន់កាប់ទីក្រុងកំពង់ផែសំខាន់មួយនៅភាគខាងត្បូងអ៊ុយក្រែន។ ក្រុង Kherson គឺជាទីក្រុងសំខាន់ដំបូងគេដែលត្រូវបានរុស្ស៊ី ដណ្តើមយក បន្ទាប់ពីមានការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លា ចាប់តាំងពីរុស្ស៊ីបានលុកលុយកាលពីមួយសប្តាហ៍មកដល់ពេលនេះ ។ លោក Igor Kolykhaev អភិបាលក្រុងខាងលើបានថ្លែងថា យោធារបស់រុស្ស៊ី បានបង្ខំចិត្តចូលទៅក្នុងអគារក្រុមប្រឹក្សាក្រុង...
ម៉ូស្គូ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២ថា លោក Sergei Lavrov រដ្ឋមន្ត្រីការបរទេសរុស្ស៊ី បានថ្លែងនៅថ្ងៃព្រហស្បតិ៍ថា លោកជឿថា មេដឹកនាំបរទេសមួយចំនួន កំពុងរៀបចំធ្វើសង្គ្រាមប្រឆាំងនឹងរុស្ស៊ី ហើយថា ទីក្រុងម៉ូស្គូនឹងបន្តប្រតិបត្តិការយោធារបស់ខ្លួនក្នុងប្រទេសអ៊ុយក្រែនរហូតដល់ “ទីបញ្ចប់” ។ លោក Lavrov...
ផ្ទះលក់ស្ថិតនៅតំបន់ទួលទំពូង២ មានចំណូលស្រាប់ តម្លៃ 1m2 = 3800$ទំហំសរុប 343 m2ទំហំដី 14,5m x 23,5m https://goo.gl/maps/F6Ytz8mZ8WxVZyg9A សម្រាប់លោកអ្នក កំពុងស្វែងរក ទ្រព្យសម្បតិ្ត ដែលមានសក្តានុពល និងកំពុងមានចំណូលស្រាប់ ក៏ដូចជាប្រកបអាជីវកម្មផ្សេងៗ ឬសង់អគារខ្ពស់ អាចពិចារណាបាន ស្ថិតនៅផ្ទះលេខ 57A...