ព័ត៌មានអន្តរជាតិ

Update: បារាំង រឹបអូសនាវារបស់ប្រធានក្រុមហ៊ុនប្រេងរុស្ស៊ី និងជាអ្នកដែលស្និតជាមួយលោក ពូទីន

បរទេស៖ រដ្ឋាភិបាលបារាំង នៅថ្ងៃព្រហស្បត្តិ៍ បាននិយាយថា ខ្លួនបានរឹបអូសយកនាវាទំនើបមួយគ្រឿង ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនមួយ ដែលមានទំនាក់ទំនងជាមួយលោក Igor Sechin នាយកប្រតិបត្តិនៃក្រុមហ៊ុនថាមពលយក្ស Rosneft របស់រុស្ស៊ី និងជាអ្នកជិតស្និទ្ធិរបស់លោកប្រធានាធិបតី Vladimir Putin ។

យោងតាមសារព័ត៌មាន France24 ចេញផ្សាយនៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២ បានឱ្យដឹងថា ក្រសួងហិរញ្ញវត្ថុបារាំងបាននិយាយថា នាវា Amore Vero ត្រូវបានរឹបអូសនៅឯកន្លែងផលិតកប៉ាល់នៅ La Ciotat ជិតទីក្រុង Marseille ។

សេចក្តីថ្លែងការណ៍មួយបាននិយាយថា “គយបារាំងបានអនុវត្តការរឹបអូសនាវា Amore Vero នៅ La Ciotat ជាផ្នែកនៃការអនុវត្តទណ្ឌកម្មរបស់សហភាពអឺរ៉ុបប្រឆាំងនឹងរុស្ស៊ី”។ នាវា​នេះ​ត្រូវ​បាន​គ្រប់​គ្រង​ដោយ​ក្រុមហ៊ុន​មួយ “ដែលលោក Sechin ជា​ម្ចាស់​ភាគហ៊ុន​សំខាន់”៕ប្រែសម្រួលៈ ណៃ តុលា

To Top