ភ្នំពេញ៖ អាជី អាម៉ី និងក្រុមសម្ដែងរឿងទុំទាវ ២០២១ទាំងអស់ ដែលធ្វើឱ្យប៉ះពាល់ដល់សាសនា វប្បធម៌ និងប្រពៃណីនោះ បានធ្វើកិច្ចសន្យាចំនួន៨ចំណុចចំពោះមុខក្រសួងវប្បធម៌និងវិចិត្រសិល្បៈដើម្បីបញ្ចប់រឿង។ ក្រោយផ្ទុះការរិះគន់រឿងទុំទាវ២០២១ ពេញបណ្ដាញសង្គម កាលពីរសៀលថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២១កន្លងទៅ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចេញលិខិតបន្ទាន់មួយដើម្បីកោះហៅម្ចាស់ Page Hokima និងអ្នកសំដែងរឿង ទុំទាវ២០២១ ទាំងអស់ឱ្យចូលទៅកាន់ទីស្ដីការក្រសួងវប្បធម៌...
ភ្នំពេញ ៖ លោក ហ៊ុន ម៉ានីកូនប្រុសពៅ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាក្នុងចំណោមបងប្អូនប្រុស៣នាក់ គឺលោកមិនទាន់អាចទទួលបាន ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩បាននៅឡើយទេ ។ ដើម្បីចាក់វ៉ាក់សាំងបានលុះត្រារងចាំរយៈពេល២សប្តាហ៍ទៀត ។ ការមិនទាន់អាចទទួលវ៉ាក់សាំងនេះដោយសារលោកកំពុងមានជំងឺផ្តាយសាយធំ។ នេះបើតាមហ្វេសប៊ុកលោក ហ៊ុន ម៉ានី ។ ក្រុមគ្រូពេទ្យបានបញ្ជាក់ប្រាប់លោក ហ៊ុន ម៉ានីថា...
សៅប៉ូឡូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២១ថា កាលពីថ្ងៃចន្ទ ប្រទេសប្រេស៊ីល ត្រូវបានគេរាយការណ៍មកថា មានអ្នកស្លាប់បន្ថែមទៀតចំនួន៦៣៦នាក់ដោយសារជំងឺកូវីដ១៩ ដែលនាំឲ្យចំនួនអ្នកស្លាប់បានកើនឡើងដល់២៣២.១៧០នាក់ ។ ក្រសួងសុខាភិបាលរបស់ប្រទេសប្រេស៊ីល បានឲ្យដឹងថា ការធ្វើតេស្តបានរកឃើញថា មានករណីថ្មីនៃជំងឺកូវីដ១៩ប្រចាំថ្ងៃចំនួន២៣.៤៣៩នាក់ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺបានកើនឡើងដល់៩.៥៤៨.០៧៩នាក់ ។ នៅភាគខាងជើងនៃរដ្ឋ អាម៉ាហ្ស៊ូន ជារដ្ឋមួយក្នុងចំណោមរដ្ឋដែលឆ្លងជំងឺរាតត្បាតខ្លាំងក្លារបស់ប្រទេសប្រេស៊ីល ដែលមានអ្នកស្លាប់ច្រើនបំផុត តែក្នុងរយៈពេលមួយថ្ងៃគត់...
បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃអង្គារនេះ បានឲ្យដឹងថាវ៉ាក់សាំងកូវីដរបស់ ក្រុមហ៊ុន Sinopharm ប្រទេសចិនគឺត្រូវបានធ្វើតេស្ត មានប្រសិទ្ធភាពទៅលើក្រុម មនុស្សដែលមានវ័យចំណាស់ ហើយមកដល់ពេលនេះអជ្ញាធរ នៃប្រទេសម៉ារ៉ុកគឺកំពុងតែបន្តធ្វើការប្រើប្រាស់វា ដើម្បីអាចចាក់ទៅលើពលរដ្ឋរបស់ខ្លួន ទាំងដែលមានអាយុលើស៦០ឆ្នាំក្តី។ យោងតាមការប្រកាសរបស់ក្រសួងសុខាភិបាល របស់ប្រទេសម៉ារ៉ុកបានអះអាងថាទិន្នន័យ ដែលខ្លួនបានទទួលគឺមិនមានផលប៉ះពាល់ណាឡើយ ចំពោះមនុស្សចាស់ដែលមានវ័យលើស៦០ឆ្នាំ។ ការធ្វើតេស្ត ដែលបានធ្វើទៅលើមនុស្សចាស់ មានវ័យលើសពី៦០ឆ្នាំចំនួន១០ ០០០នាក់បានរកឃើញថាមានតែ៨នាក់ ប៉ុណ្ណោះដែលទទួលរងប្រតិបត្តិកម្មបន្តិចបន្តួច បន្ទាប់ពីបានទទួលការចាក់វ៉ាក់សាំង...
រ៉ង់ហ្គូន៖ កងកម្លាំងប៉ូលិស បានប្រើកម្លាំងបង្រ្កាបទៅលើហ្វូងបាតុកររាប់រយនាក់នៅក្នុងតំបន់ Thapyegone ទីក្រុងណៃពិដោរ នៅក្នុងការបង្រ្ករាបនោះដែរក៏ឃើញមានការប្រើប្រាស់អាវុធជាតិផ្ទុះ រហូតដល់ត្រូវសិស្សនិសិត្សម្នាក់ចំក្បាល ប្រឈមនឹងគ្រោះថ្នាក់ធ្ងន់ធ្ងរដល់អាយុជីវិត ហើយបានស្លាប់ពេលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ នេះជាលើកទី១ ហើយនៅក្នុងបាតុកម្មជាសេរីប្រឆាំងនឹងមេដឹកនាំយោធា ក្រោយពីមានការធ្វើរដ្ឋប្រហារកាលពីថ្ងៃទី០១ ខែកុម្ភៈ កន្លងទៅ ដោយមានការចាប់ខ្លួនទីប្រឹក្សារដ្ឋលោក ស្រី អ៊ុងសាន ស៊ូជី និងប្រធានាធិបតី ដោយចោទប្រកាន់រដ្ឋាភិបាលជាប់ឆ្នោតរបស់លោកស្រីថា មានលួចបន្លំសន្លឹកឆ្នោត។ វេជ្ជបណ្ឌិតដែលជាអ្នកធ្វើការវះកាន់ជនរងគ្រោះបានលើកឡើងថា...
ភ្នំពេញ ៖ អភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន និងភរិយា បានចាក់វ៉ាក់សាំង ការពារជំងឺកូវីដ១៩លើកទី១រួចហើយ នៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១៕
ភ្នំពេញ៖ លោក Wang Dexin ប្រធានការិយាល័យនយោបាយស្ថានទូត សាធារណៈរដ្ឋ ប្រជាមានិតចិន ប្រចាំកម្ពុជា បានជួបពិភាក្សានិងផ្លាស់ប្តូរកិច្ចសហប្រតិបត្តិការ ជាមួយលោក បណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិតសភាកម្ពុជា។ តាមបណ្តាញសង្គមហ្វេសប៊ុក លោកបណ្ឌិតសភាចារ្យ សុខ ទូច បានលើកឡើងថា “ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២១...
ឡុងដ៏៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២១ថា តួលេខផ្លូវការបានប្រកាសកាលពីថ្ងៃចន្ទថា ពលរដ្ឋនៅចក្រភពអង់គ្លេស ចំនួន១៤.១០៤នាក់ផ្សេងទៀតបានធ្វើតេស្តលទ្ធផលវិជ្ជមាននៃជំងឺកូវីដ១៩ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺសរុបដោយសារវីរុសកូរ៉ូណា នៅក្នុងប្រទេសកើនឡើងដល់៣.៩៥៩.៧៨៤នាក់ ។ ប្រទេសអង់គ្លេស ក៏បានរាយការណ៍ថា មានអ្នកស្លាប់បន្ថែមទៀតចំនួន៣៣៣នាក់ដោយសារវីរុសកូរ៉ូណា ។ ចំនួនអ្នកស្លាប់សរុបដោយសារវីរុសកូរ៉ូណា នៅចក្រភពអង់គ្លេស នាពេលបច្ចុប្បន្ននេះ មានចំនួន១១២.៧៩៨នាក់ ។ តួលេខទាំងនេះ បូករួមទាំងពលរដ្ឋដែលបានស្លាប់ក្នុងអំឡុងពេល២៨ថ្ងៃនៃការធ្វើតេស្តរកឃើញថា...
បរទេស៖ប្រទេសចិន តាមសេចក្តីរាយការណ៍ អាចនឹងធ្វើការពន្យាពេល ចាក់ថ្នាំវ៉ាក់សាំងកូវីដ១៩ ស្របពេលមានដំណើរ ចេញថ្នាំវ៉ាក់សាំងយឺតយ៉ាវ សូម្បីក្រោយពេលមានការអនុម័តលើថ្នាំវ៉ាក់សំាង កូរ៉ូណាទីពីរក៏ដោយ។ ទីភ្នាក់ងារសារព័ត៌មាន Bloomberg បានរាយការណ៍ថា គោលដៅរបស់រដ្ឋាភិបាលចិន ក្នុងដំណើរចាក់ថ្នាំវ៉ាក់សាំងកូវីដ១៩ដល់ប្រជាជន៥០លាននាក់ នៅត្រឹមថ្ងៃចូលឆ្នាំថ្មី នាថ្ងៃសុក្រខាងមុខនេះ នឹងត្រូវបានពន្យាពេលទៅចុងខែមីនា ស្របពេលមានការចេញថ្នាំយឺត ក្រោយសហរដ្ឋអាមេរិកនិងអឺរ៉ុប។ កាលពីថ្ងៃទី០៣ ខែកុម្ភៈ ប្រទេសចិន បានផ្តល់ថ្នាំវ៉ាក់សំាងចំនួន៣១លានដូស...
ភ្នំពេញ ៖ លោក ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តីកម្ពុជាបានថ្លែងថា លោកបានចាក់វ៉ាក់កូវីដ១៩រួចរាល់ហើយនៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១នេះ ។ ក្រោយចាក់វ៉ាក់សាំងកន្លះម៉ោងក្រោយមកលោកបានផ្តល់បទសំភាសន៍ទៅកាន់ក្រុមអ្នកសារព័ត៌មានថា លោកគ្មានអ្វីកើតឡើងនោះទេ ។ លោកថា ព្រោះជាធម្មតាចាក់ហើយគ្រូពេទ្យតម្រូវឲ្យត្រូវទុកកន្លះម៉ោងដើម្បីតាមដានស្ថានភាពថា មានបញ្ហាអ្វីកើតឡើង ។ តែលោកបានថ្លែងថា សម្រាប់លោកគ្មានប្រតិកម្មអ្វីកើតឡើងឡើយ ពោលគឺធម្មតា...