Covid-19

វៀតណាម រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ជាង១៥.០០០នាក់

ហាណូយ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២២ថា ប្រទេសវៀតណាមបានរាយការណ៍ពីករណីឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន១៥.៦៨៤ករណីនៅថ្ងៃអាទិត្យនេះ ក្នុងនោះមាន១៥.៦៤៣ករណីឆ្លងក្នុងស្រុក និង ៤១ករណីជាអ្នកនាំចូលពីខាងក្រោយ ។


រដ្ឋធានីហាណូយរបស់វៀតណាមនៅតែជាតំបន់ដែលមានចំនួនអ្នកឆ្លងខ្ពស់បំផុតគិតត្រឹមថ្ងៃអាទិត្យនេះដោយមានចំនួន ២.៩៨២ករណី បន្ទាប់មកទីក្រុង Da Nang មាន៨៨៨ករណី និងខេត្ត Khanh Hoa កណ្តាលមាន៦៨០ករណី ។


ការឆ្លងបាននាំឱ្យចំនួនសរុបរបស់ប្រទេសនេះឡើងដល់២.០២៣.៥៥៤៦នាក់ ជាមួយនឹងការស្លាប់៣៥.៦០៩នាក់ ។ រហូតមកដល់ពេលនេះ នៅទូទាំងប្រទេសអ្នកជំងឺកូវីដ-១៩ ចំនួន១.៧២៧.២៩០នាក់ បានជាសះស្បើយទាំងស្រុង ។

យោងតាមក្រសួងបានឱ្យដឹងថា វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រមាណ១៦៨លានដូស រួមទាំងការចាក់វ៉ាក់សាំងលើកទី២ ចំនួន៧២,៣លាន និងកម្រិត និងការចាក់លើកទី៣ចំនួន១៧,១លានកម្រិត ត្រូវបានចាក់ ។

រហូតមកដល់ពេលនេះ ប្រទេសវៀតណាម បានឆ្លងកាត់រលកនៃមេរោគឆ្លងទី៤នៃការកើនឡើងដែលមានទំហំស្មុគស្មាញ និងការឆ្លងមេរោគ ។ ក្រសួងបានឲ្យដឹងថា គិតត្រឹមថ្ងៃអាទិត្យនេះ ប្រទេសនេះបានចុះបញ្ជីករណីឆ្លងកូវីដ-១៩ ក្នុងស្រុកជាង២លានករណីចាប់តាំងពីការចាប់ផ្តើមនៃរលកបច្ចុប្បន្នកាលពីចុងខែមេសាឆ្នាំមុន ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top