កូឡាឡាំពួរ ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយ នៅថ្ងៃទី១១ ខែមករា ឆ្នំា២០២២ថា ប្រទេសម៉ាឡេស៊ី បានរាយការណ៍ពីការឆ្លងជំងឺកូវីដ-១៩ចំនួន២.៦៤១នាក់ទៀត គិតត្រឹមពាក់កណ្តាលអធ្រាត្រថ្ងៃចន្ទ ដែលនាំឱ្យចំនួនសរុប ទូទាំងប្រទេសកើនដល់២.៧៨៨.៨៦០នាក់ នេះបើយោងតាមក្រសួង សុខាភិបាលបានឲ្យដឹងដូច្នេះ ។ ទិន្នន័យដែលបានចេញផ្សាយ នៅលើគេហទំព័ររបស់ក្រសួងបានបង្ហាញថា នៅក្នុងចំណោមករណីសរុប ចំនួន៣៣៨ករណីថ្មី ត្រូវបាននាំចូលដោយ២.៣០៣នាក់ គឺជាការឆ្លងក្នុងស្រុក ។លើសពីនេះ...
ប៉េកាំង ៖ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បានឲ្យដឹងថា ប្រទេសចិន បានជំរុញប្រទេសលីទុយអានី កុំឱ្យដើរតួជាកូនអុកសម្រាប់កងកម្លាំងប្រឆាំងចិន និងបានជំរុញឱ្យសហរដ្ឋអាមេរិក ឈប់លេង “សន្លឹកបៀតៃវ៉ាន់” នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក Wang បានធ្វើការកត់សម្គាល់នេះនៅក្នុងសន្និសីទ សារព័ត៌មានប្រចាំថ្ងៃ នៅពេលដែលត្រូវបានស្នើសុំឱ្យធ្វើអត្ថាធិប្បាយ លើការកត់សម្គាល់របស់តំណាងពាណិជ្ជកម្ម សហរដ្ឋអាមេរិកលោកស្រី...
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានជំរុញឲ្យអាជ្ញាធរមូលដ្ឋាន ចាប់ផ្ដើមពង្រឹងការត្រួតពិនិត្យ លើច្បាប់សាងសង់សំណង់ផ្សេងៗ ក្នុងមូលដ្ឋានរបស់ខ្លួន ចៀសវាងការសាងសង់ខុស បទដ្ឋានបច្ចេកទេស និងប៉ះពាល់លើដីរបស់រដ្ឋ ។ ការលើកឡើង របស់លោកអភិបាលខេត្ត បានធ្វើឡើងក្នុងកិច្ចប្រជុំ សាមញ្ញលើកទី ៣២ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត នៅព្រឹកថ្ងៃទី...
ហ្សឺណែវ ៖ ជុំថ្មី នៃកិច្ចចរចាសន្តិសុខរវាងសហរដ្ឋអាមេរិក និងរុស្ស៊ី បានបញ្ចប់កាលពីល្ងាចថ្ងៃចន្ទ នៅទីក្រុងហ្សឺណែវ ដោយមិនបានផ្តល់លទ្ធផល ទម្លាយផ្លូវការទូតណាមួយឡើយ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។ ខណៈភាគីអាមេរិកបានហៅកិច្ច ចរចាចុងក្រោយរវាងមហាអំណាច ពិភពលោកធំៗទាំងពីរថា “ការទូតរបស់យើងក្នុងការស្វែង រកការបន្ធូរបន្ថយភាពតានតឹង ជាមួយរុស្ស៊ី” ភាគីរុស្ស៊ីបានហៅកិច្ចចរចា រវាងអាមេរិក និងរុស្ស៊ីថា ជាការចរចាធានាសុវត្ថិភាព...
ម៉ិកស៊ីកូ ស៊ីធី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី១១ ខែមករា ឆ្នំា២០២២ថា លោក Andres Manuel Lopez Obrador ប្រធានាធិបតីម៉ិកស៊ិក កាលពីថ្ងៃចន្ទ បានឲ្យដឹងថា លោកបានធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩ជាលើកទីពីរ ។លោក Lopez Obrador អាយុ៦៨ឆ្នាំបានបង្ហោះសារថា គាត់មាន “រោគសញ្ញាស្រាល” ហើយនឹងបន្តធ្វើការ...
ភ្នំពេញ ៖ អគ្គនាយកដ្ឋាន អត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ បានដាក់ឲ្យដំណើរការសេវាផ្ដល់ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងលិខិតឆ្លងដែន បន្ថែមនៅថ្ងៃសៅរ៍ និងអាទិត្យ នៅទីស្នាក់ការផ្ដល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងលិខិតឆ្លងដែនធម្មតា ប្រចាំនៅផ្សារអ៊ីអនម៉ល (AEON Mall) សែនសុខ ចាប់ពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២ នេះតទៅ។ ការបន្ថែមថ្ងៃនេះ ដើម្បីឆ្លើយតបទៅនឹងសំណូមពរ...
បរទេស ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន នៅថ្ងៃចន្ទនេះ បានមានប្រសាសន៍ថា ភាពចលាចលនៅក្នុងប្រទេសកាហ្សាក់ស្ថាន ត្រូវបានកេងប្រយោជន៍ដោយកម្លាំងបង្កការវិនាសទាំងខាងក្នុងនិងខាងក្រៅ និងថា សម្ពន្ធមិត្តយោធា CSTOដឹកនាំដោយរុស្ស៊ី នឹងមិនអនុញ្ញាត ឲ្យកម្លាំងដទៃបង្កអស្ថិរភាពនោះទេ ។ តាមសេចក្តីរាយការណ៍ លោកប្រធានាធិបតីរុស្ស៊ីរូបនេះ បានថ្លែងប្រាប់ថា ការបញ្ជូនកងទ័ពសម្ពន្ធមិត្តយោធា CSTO ទៅនោះ...
បរទេស ៖ ក្រោយមានការតវ៉ា ដោយហិង្សាក្នុងប្រទេសកាហ្សាក់ស្ថាន រដ្ឋមន្ត្រី ការបរទេសចិន បាននិយាយនៅថ្ងៃចន្ទនេះថា ប្រទេសចិន មានបំណងចង់បង្កើន សហប្រតិបត្តិការលើការ អនុវត្តច្បាប់និងសន្តិសុខ ជាមួយប្រទេសកាហ្សាក់ស្ថាន និងជួយប្រឆាំង នឹងការជ្រៀតជ្រែក ពីកម្លាំងខាងក្រៅ ។ ក្រសួងការបរទេសចិន តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ថា លោក វ៉ាង យី...
ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា បន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន៣៤នាក់ទៀតដែលជាករណីអូមីក្រុងទាំងអស់ ក្នុងនោះករណីឆ្លងសហគមន៍ចំនួន១០នាក់ និងអ្នកដំណើរពីបរទេស ចំនួន២៤នាក់ ។ ជាមួយគ្នានេះ ក្រសួងក៏បានប្រកាសពីអ្នកជាសះស្បើយចំនួន១១នាក់ទៀត និងគ្មានអ្នកស្លាប់ថ្មីទេ ។ គិតត្រឹមព្រឹក ថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ កម្ពុជាមានអ្នកឆ្លងសរុបចំនួន ១២០ ៦៧០នាក់ អ្នកជាសះស្បើយចំនួន ១១៧ ០៣៤នាក់...
ភ្នំពេញ ៖ សហរដ្ឋអាមេរិក បានបង្ហាញក្តីក្រៀមក្រំជាខ្លាំង ចំពោះមន្រ្តីជំនាញ៣រូប ដែលបម្រើនៅអង្គការដោះមីនកម្ពុជា បានទទួលមរណភាព ដោយសារការដោះមីនមិនទាន់ផ្ទុះ នៅខេត្តព្រះវិហារ កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ ។ ក្រៅពីស្លាប់ទាំង៣នាក់នោះ ក៏មានអ្នករបួសធ្ងន់ម្នាក់ ថែមទៀតផងដែរ ។ យោងតាមស្ថានទូតអាមេរិក ប្រចាំកម្ពុជានាថ្ងៃ១១ មករា នេះបានឲ្យដឹងថា “សហរដ្ឋអាមេរិក...