ព័ត៌មានអន្តរជាតិ

ម៉ាឡេស៊ី រកឃើញអ្នកឆ្លងវីរុស បង្កជំងឺកូរ៉ូណាថ្មី ជាង២.៦០០នាក់

កូឡាឡាំពួរ ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយ នៅថ្ងៃទី១១ ខែមករា ឆ្នំា២០២២ថា ប្រទេសម៉ាឡេស៊ី បានរាយការណ៍ពីការឆ្លងជំងឺកូវីដ-១៩ចំនួន២.៦៤១នាក់ទៀត គិតត្រឹមពាក់កណ្តាលអធ្រាត្រថ្ងៃចន្ទ ដែលនាំឱ្យចំនួនសរុប ទូទាំងប្រទេសកើនដល់២.៧៨៨.៨៦០នាក់ នេះបើយោងតាមក្រសួង សុខាភិបាលបានឲ្យដឹងដូច្នេះ ។

ទិន្នន័យដែលបានចេញផ្សាយ នៅលើគេហទំព័ររបស់ក្រសួងបានបង្ហាញថា នៅក្នុងចំណោមករណីសរុប ចំនួន៣៣៨ករណីថ្មី ត្រូវបាននាំចូលដោយ២.៣០៣នាក់ គឺជាការឆ្លងក្នុងស្រុក ។
លើសពីនេះ អ្នកស្លាប់១៨នាក់ទៀត ត្រូវបានរាយការណ៍ ដែលនាំឱ្យចំនួន អ្នកស្លាប់កើនដល់៣១.៦៩៦នាក់ ។

ផ្ទាំងពាណិជ្ជកម្ម

អ្នកជំងឺប្រហែល២.៨០៨នាក់ ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ បន្ទាប់ពីបានជាសះស្បើយ ដែលនាំឱ្យចំនួនអ្នកជាសះស្បើយ និងចាកចេញពីមន្ទីរពេទ្យ សរុបកើនដល់ទៅ២.៧១៧.៤២២នាក់។

មានករណីសកម្មចំនួន៣៩.៧៤២នាក់ ដោយមាន២៥៣នាក់ ស្ថិតក្នុងការថែទាំដែលត្រូវការជំនួយខ្លាំង និង១០៦នាក់ ត្រូវការជំនួយការដកដង្ហើម ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top
×