ភ្នំពេញ៖ លោក ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្តស្ទឹងត្រែង បានលើកឡើងថា នាពេលខាងមុខ ត្រីប៉ាសេអ៊ីដែលមានតម្លៃថ្លៃកប់ពពក រហូតដល់ ៤០ម៉ឺនរៀល ក្នុងមួយគីឡូក្រាម និងជាតំណាងឲ្យអត្តសញ្ញាណខេត្តផងនោះ អាចប្រឈមនឹងការបាត់បង់ ។ ក្នុងសន្និសីទសារព័ត៌មានស្ដីពី «វឌ្ឍនភាពមូលដ្ឋានឃុំ សង្កាត់ និងទិសដៅការងារបន្ដខេត្ដស្ទឹងត្រែង» នាព្រឹកថ្ងៃទី២១ មករានេះ លោក ឈាង...
ហុងកុង៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ថា ជំងឺឆ្លងរាតត្បាតកូវីដ១៩ បានបន្តឆ្លងរាលដាលនៅក្នុងប្រទេស នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ខណៈឥណ្ឌា ត្រូវបានគេរាយការណ៍មកថា មានករណីថ្មីនៃជំងឺចំនួន១៣.៨២៣នាក់ គិតត្រឹមថ្ងៃពុធ ទន្ទឹមនឹងនេះដែរ ចំនួនអ្នកស្លាប់ដោយសារវីរុសកូរ៉ូណា នៅក្នុងប្រទេសហ្វីលីពីន បានកើនឡើងលើសពី១០.០០០នាក់ ។ ក្រសួងសុខាភិបាលសហព័ន្ធ បានបង្ហាញទិន្នន័យចុងក្រោយថា សរុបអ្នកឆ្លងជំងឺ នៅក្នុងប្រទេសឥណ្ឌា បានកើនឡើងដល់១០.៥៩៥.៦៦០នាក់...
ភ្នំពេញ៖ លោក ដួង ពៅ អភិបាលរងខេត្តស្ទឹងត្រែង បានថ្លែងបញ្ជាក់ថា បច្ចុប្បន្នខេត្តស្ទឹងត្រែង នៅសល់ធនធានព្រៃឈើ ក្នុងរង្វង់ប្រហាក់ប្រហែលជាង ៥០% នៃទំហំផ្ទៃដីរបស់ខេត្តចំនួន ១២.០១៦គីឡូម៉ែត្រការេ ។ ក្នុងសន្និសីទសារព័ត៌មានស្ដីពី «វឌ្ឍនភាពមូលដ្ឋានឃុំ សង្កាត់ និងទិសដៅការងារបន្ដខេត្ដស្ទឹងត្រែង» នាព្រឹកថ្ងៃទី២១ មករានេះ លោក ដួង ពៅ...
បរទេស៖ លោក ដូណាល់ ត្រាំ បានបដិសេធមិនទទួលស្គាល់ជ័យ ជំនះរបស់លោក ចូ បៃឌិន អស់រយៈពេលជាងពីរខែហើយ ហើយបានឈប់អបអរសាទរ ចំពោះគូប្រជែងប្រជាធិបតេយ្យរបស់លោកចំពោះជ័យជំនះនេះ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ បានឱ្យដឹងថា ខណៈដែលពេលវេលារបស់លោកដូណាល់ត្រាំនៅក្នុងសេតវិមានជិតដល់ថ្ងៃពុធទី ២០ ខែមករា ប្រធានាធិបតីដែលបានចាកចេញបានប្រកាន់ខ្ជាប់នូវប្រពៃណីដែលមានជាយូរមកហើយនិងបានទុកលិខិតមួយច្បាប់ដល់អ្នកស្នងតំណែងរបស់គាត់គឺលោក ចូ...
បរទេស៖ រដ្ឋមន្រ្តីក្រសួងសុខាភិបាលប្រទេស កៀហ្ស៊ីស៊ីស្ថាន លោក Alymkadyr Beishenaliev បាននិយាយកាលពីថ្ងៃពុធ នៅក្នុងបទសម្ភាសន៍មួយជាមួយវិទ្យុជាតិ Birinchi ថា ប្រទេសកៀហ្ស៊ីស៊ីស្ថានបានស្នើសុំវ៉ាក់សាំង ការពារមេរោគកូវីដ១៩ចំនួន ៥០០ ០០០ ដូសពីប្រទេសរុស្ស៊ីប្រឆាំង នឹងមេរោគឆ្លងថ្មីនេះ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ បានឱ្យដឹងដោយផ្អែកតាមការលើកឡើងរបស់លោក...
ភ្នំពេញ៖ លោក ដួង ពៅ អភិបាលរងខេត្តស្ទឹងត្រែង បានលើកឡើងថា ព្រលានយន្តហោះថ្មី នៅក្នុងទឹកដីខេត្តស្ទឹងត្រែង អាចនឹងកើតមានឡើងនាពេលអនាគត ដោយកំណត់យកផ្ទៃដីប្រមាណ ៥០០ហិកតា សម្រាប់ការសាងសង់ ។ ក្នុងសន្និសីទសារព័ត៌មានស្ដីពី «វឌ្ឍនភាពមូលដ្ឋានឃុំ សង្កាត់ និងទិសដៅការងារបន្ដខេត្ដស្ទឹងត្រែង» នាព្រឹកថ្ងៃទី២១ មករានេះ លោកអភិបាលរងខេត្ត បានមានប្រសាសន៍ថា ក្នុងគោលដៅរយៈពេល...
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំរួមគ្នា ជាមួយមន្រ្តីជំនាញក្រសួងការពារជាតិ នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២១នេះ បានគ្រោងកែលម្អសួនច្បារ មុខក្រសួងការពារជាតិឡើងវិញ ដើម្បីលើកកម្ពស់ សោភ័ណភាពឲ្យកាន់តែស្រស់ស្អាត មានលំហូរចរាចរណ៍ ងាយស្រួលធ្វើដំណើរ ដោយមានទីធ្លាធំទូលាយសម្រាប់ប្រជាពលរដ្ឋហាត់ប្រាណផងដែរ ។ គម្រោងផែនការកែលម្អសួនច្បារ មុខក្រសួងការពារជាតិ តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៉ីនេះ ក្នុងគោលបំណង ធ្វើឲ្យសួនច្បារនេះ កាន់តែសម្រស់ស្រស់ស្អាត ហើយមានភាពបន្ស៊ីគ្នា...
ភ្នំពេញ៖ ក្រុមហ៊ុន Smart Axiata ដែលជាប្រតិបត្តិករទូរស័ព្ទចល័តឈានមុខគេ នៅកម្ពុជា បានប្រកាស កាលពីថ្ងៃអាទិត្យថាក្រុមហ៊ុននឹងរៀបចំការប្រគុំតន្រ្ដីតាមអនឡាញ ដើម្បីរៃអង្គាសថវិកាជួយដល់មន្ទីរពេទ្យកុមារគន្ធបុប្ផា និងមន្ទីរពេទ្យកុមារអង្គរដែលជាផ្នែកមួយនៃយុទ្ធនាការ «ឆ្ពោះទៅមុខរួមគ្នា» របស់ក្រុមហ៊ុន។ ការប្រគុំតន្រ្តីសប្បុរសធម៌ស្នាមញញឹម នឹងមានការចូលរួមសម្ដែងពីសិល្បករកម្ពុជាកំពូលៗ ខណៈពេលមានការរៃអង្គាសថវិកា សម្រាប់មន្ទីរពេទ្យតាមរយៈការលក់សំភារៈទំនិញ និងការបរិច្ចាក ដោយមានការចូលរួមបរិច្ចាកថវិកា បន្ថែមពីក្រុមហ៊ុន Smart ឲ្យគ្រប់ ១០...
វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិក បានឲ្យដឹងថា ខ្លួនបានប្តេជ្ញាចិត្តថា ការបង្រ្កាបរបស់រដ្ឋាភិបាលចិន ទៅលើជនជាតិភាគតិចអ៊ុយហ្គ័ររបស់ខ្លួន គឺ“ អំពើប្រល័យពូជសាសន៍” នៅក្នុងចលនាមួយ ដែលទំនងជានឹងធ្វើឲ្យតានតឹងបន្ថែមទៀត នូវទំនាក់ទំនងទ្វេភាគី ដូចដែលលោក Joe Biden អ្នកប្រជាធិបតេយ្យគ្រោងនឹងចូលកាន់តំណែង។ រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក លោក Mike Pompeo បានលើកឡើងថា ចាប់តាំងពីយ៉ាងហោចណាស់ខែមីនា ឆ្នាំ២០១៧...
តេអេរ៉ង់៖ ក្រសួងការបរទេសអ៊ីរ៉ង់ បានប្រកាសនៅថ្ងៃអង្គារម្សិលមិញនេះថា ប្រទេសអ៊ីរ៉ង់ បានដាក់ទណ្ឌកម្ម លើមន្ត្រីជាន់ខ្ពស់សហរដ្ឋអាមេរិកមួយចំនួន ដែលមានតួនាទី ក្នុងសកម្មភាពភេរវកម្មប្រឆាំងនឹងអ៊ីរ៉ង់ និងរំលោភសិទ្ធិមនុស្សរបស់អ៊ីរ៉ង់។ អ្នកនាំពាក្យក្រសួងលោក Saeed Khatibzadeh បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលដកស្រង់ ដោយគេហទំព័ររបស់ក្រសួងថា“ បញ្ជីទណ្ឌកម្មរួមមានប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ រដ្ឋមន្រ្តីការបរទេសលោក Mike Pompeo...