ព័ត៌មានអន្តរជាតិ

លោក បៃដិន ចុះហត្ថលេខាលើសេចក្តីព្រាង ការពារជាតិជាង ៧០០ ពាន់លានដុល្លារ

បរទេស៖ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នៅថ្ងៃចន្ទសប្ដាហ៍នេះ បានចុះហត្ថលេខាឲ្យក្លាយជាច្បាប់ នូវសេចក្តីព្រាងច្បាប់ការពារជាតិមានទំហំទឹកប្រាក់៧៧០ពាន់លានដុល្លារ ដែលលោកធ្លាប់បានរិះគន់សម្រាប់ការមានរួមបញ្ចូលបទបញ្ញត្តិ មានប្រសិទ្ធភាពធ្វើឲ្យវាមិនអាចទៅរួចសម្រាប់លោក ដើម្បីបិទនូវមន្ទីរឃុំឃាំងអាមេរិក នៅឈូងសមុទ្រ Guantánamo Bay ប្រទេសគុយបា។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោក បៃដិន បានមានប្រសាសន៍ថា ស្របពេលដែលលោកអនុម័តវិធានការទាំងស្រុងនោះ លោកមានការមិនសប្បាយចិត្ត ចំពោះការដាក់កំហិតផ្លូវច្បាប់ជាច្រើន ដោយរួមបញ្ចូលទាំងប្រការដែលមានបំណងរារាំងដល់កិច្ចប្រឹងប្រែងបិទមន្ទីរឃុំឃាំ ដែលអតីតប្រធានាធិបតី បារ៉ាក់ អូបាម៉ា ប្តេជ្ញាបិទ។

ផ្ទាំងពាណិជ្ជកម្ម

តាមសេចក្តីរាយការណ៍ ច្បាប់ថ្មីនោះ ផ្តល់សិទ្ធិឲ្យបង្កើនការចំណាយ២,៧ភាគរយដល់បុគ្គលិកយោធា និងក្រុមការងារស៊ីវិលនៅក្រសួងការពារជាតិ ព្រមទាំងប្រាក់២៧ពាន់លានដុល្លារសម្រាប់នាវាចម្បាំងទ័ពជើងទឹកថ្មី និងប្រាក់៧៥,៣ពាន់លានដុល្លារ ដើម្បីលំនៅស្ថានចូលនិវត្តន៍របស់កងកម្លាំងប្រដាប់អាវុធ៕
ប្រែសម្រួល៖ប៉ាង កុង

To Top