បរទេស៖ រដ្ឋមន្ត្រីការបរទេសរបស់ប្រទេសកាតា លោក Sheikh Mohammed bin Abdulrahman Al-Thani បាននិយាយប្រាប់សារព័ត៌មាន ថា ប្រទេសកាតា នាពេលថ្មីៗនេះ បានជំរុញបណ្ដាប្រទេសអារ៉ាប់ នៅតំបន់ឈូងសមុទ្រ ឲ្យធ្វើការពិភាក្សាគ្នាជាមួយប្រទេសអ៊ីរ៉ង់ និងថា វាជាពេលវេលាសមស្រប សម្រាប់ទីក្រុងដូហា ធ្វើការសម្របសម្រួលការចរចាគ្នា។ យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Us...
ភ្នំពេញ៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានជំរុញឲ្យក្រុមគ្រូពេទ្យ នៅតាមមណ្ឌលសុខភាពទាំងអស់ បញ្ជូនមន្ត្រីរបស់ខ្លួន ចូលរួមហ្វឹកហ្វឺនយកសំណាក និងព្យាបាលជំងឺកូវីដ-១៩ ដើម្បីត្រៀមបង្ការទុកជាមុន ប្រសិនបើមានករណីកូវីដ១៩ ផ្ទុះក្នុងសហគមន៍ ។ នេះបើយោងតាមរដ្ឋបាលខេត្តព្រះសីហនុ ។ ក្នុងឱកាសអញ្ជើញសំណេះសំណាល ជាមួយមន្ត្រីសុខាភិបាល មកពីមណ្ឌលសុខភាព និងប៉ុស្តិ៍សុខភាព នៅក្នុងខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី២០មករានេះ...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃអង្គារនេះ បានឲ្យដឹងថា សហភាពអ៊ឺរ៉ុបឬ EU នឹងចាប់ផ្តើមធ្វើការចែកចាយកញ្ចប់ថវិកាជំនួយ ដែលជាផ្នែកមួយ នៃកញ្ចប់ជំនួយយក្សរបស់ខ្លួន ដែលមានទំហំប្រមាណជា ៩០៦ពាន់លានដុល្លារ។ គោលបំណងសំខាន់ នៃកញ្ចប់ថវិកាដ៏ច្រើននេះ ត្រូវបានគេដឹងថាប្រើប្រាស់ សម្រាប់កិច្ចការងារងើបឡើងវិញ នៃសេដ្ឋកិច្ចនៅក្នុងប្លុកអ៊ឺរ៉ុបទាំងមូល ដែលកំពុងរងការវាយប្រហារយ៉ាងខ្លាំង ដោយសារកូវីដ១៩។ យោងតាមការបញ្ជាក់របស់លោក Paolo Gentiloni ស្នងការសហភាពអ៊ឺរ៉ុប...
វ៉ាស៊ីនតោន៖ លោក ចូ បៃដិន គ្រោងនឹងចូលកាន់តំណែង ជាប្រធានាធិបតីអាមេរិកបន្ទាប់ នៅសប្តាហ៍នេះ នៅក្នុងពិធីដែលមិនធ្លាប់មាន ដែលនឹងបង្ហាញពីគ្រោះថ្នាក់ ពីជំងឺរាតត្បាតដ៏អាក្រក់បំផុត និងការបែកបាក់ផ្នែកនយោបាយ ដែលប្រឈមមុខនឹងសហរដ្ឋអាមេរិក។ ប្រធានាធិបតីជាប់ឆ្នោតអាមេរិក ខាងប្រជាធិបតេយ្យ លោក បៃដិន នឹងស្បថចូលកាន់តំណែងជាប្រធានាធិបតីទី ៤៦ របស់សហរដ្ឋអាមេរិក នៅថ្ងៃពុធស្អែកនេះហើយ។ តាមទំនៀមទម្លាប់ពិធីសម្ពោធ នឹងត្រូវធ្វើឡើងនៅវេលាថ្ងៃត្រង់...
ស្ថិតក្នុងដំណាក់កាលទី១នេះ លោកអ្នកអាចអញ្ជើញ ធ្វើការកក់ប្រាក់ ជ្រើសរើសទីតាំងឥឡូវនេះ និងធ្វើជាម្ចាស់ផ្ទះដ៏ស្រស់ស្អាត ដើម្បីទទួលបានការបញ្ចុះតម្លៃរហូតដល់ 23,000ដុល្លារភ្លាមៗ ពីគម្រោង ម៉ារីហូម ។ គម្រោង ម៉ារីហូម មានទីតាំង អមសងខាង ដោយទន្លេមេគង្គ និងទន្លេបាសាក់ ព្រែកឯង និងជាតំបន់លំនៅដ្ឋាន បែបធម្មជាតិ សម្បូរទៅដោយ ដើមឈើបៃតងស្រស់ និងខ្យល់អាកាស...
ម៉ានីល៖ ប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte បានកត់សម្គាល់ពីសុវត្ថិភាពនៃការអភិវឌ្ឍវ៉ាក់សាំង ដោយក្រុមហ៊ុនជីវគីមីចិន ដោយការពារការសម្រេចចិត្តរបស់រដ្ឋាភិបាលលោកក្នុងការទិញវ៉ាក់សាំងចិន។ លោក Duterte បានឲ្យដឹងនៅក្នុងសុន្ទរកថា មួយតាមកញ្ចក់ទូរទស្សន៍កាលពីយប់ថ្ងៃច័ន្ទថាវ៉ាក់សាំងរបស់ប្រទេសចិន រួមទាំងវ៉ាក់សាំងពីស៊ីណូវាក់ និងស៊ីណូហ្វាម ត្រូវបានគេប្រើប្រាស់នៅក្នុងប្រទេសឥណ្ឌូនេស៊ី តួកគី អេហ្ស៊ីប អារ៉ាប់រួម ប្រេស៊ីល ហើយរហូតមកដល់ពេលនេះមិនទាន់មានរបាយការណ៍អំពីការស្លាប់នៅឡើយទេ។ លោក Duterte បានថ្លែងក្នុងឱកាសតែមួយកាលពីសប្តាហ៍មុនថា...
ភ្នំពេញ៖ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរនាថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ សព្វព្រះរាជហឫទ័យប្រោសព្រះរាជទានព្រះរាជអំណោយប្រចាំឆ្នាំដ៏ឧត្តុង្គឧត្តមជាព្រះរាជទ្រព្យផ្ទាល់ចំនួន ៥មុឺនដុល្លារ ជូនដល់មន្ទីរពេទ្យព្រះកុសមៈ ។ មន្ទីរពេទ្យនេះបង្កើតឡើងក្រោមស្នាព្រះហស្ត សម្តេចព្រះមហាក្សត្រីយានី សុីសុវត្ថិ មុនីវង្ស កុសមៈ នារីរតន៍ សេរីវឌ្ឍនា ដើម្បីជាកិច្ចគាំទ្រដល់សកម្មភាពរបស់ មន្ទីរពេទ្យក្នុងការព្យាបាលពិនិត្យ និងព្យបាលជំងឺជូនដល់ប្រជានុរាស្រ្តកម្ពុជា៕
បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃចន្ទនេះ បានឲ្យដឹងថាប្រទេសប្រេស៊ីលបានប្រកាសដាក់ឲ្យប្រើប្រាស់វ៉ាក់សាំងរបស់ ប្រទេសចិន CoronaVac ហើយដើម្បីកិច្ចការងារជា បន្ទាន់និងព្រមទាំងវ៉ាក់សាំង AstraZeneca របស់សកលវិទ្យាល័យ Oxford ផងដែរ។ សេចក្តីប្រកាសជាផ្លូវការដែលត្រូវបាន ធ្វើឡើងដោយរដ្ឋាភិបាល នៃប្រទេសប្រេស៊ីលហើយបញ្ជាក់ទៀតថាតាមផែនការវ៉ាក់សាំង របស់ CoronaVac ប្រមាណជា៦លានដូសនឹងចាប់ផ្តើម ដំណើរការភ្លាម។ គួរឲ្យដឹងដែរគិតត្រឹមថ្ងៃសៅរ៍ចុងសប្តាហ៍ កន្លងមកប្រទេសប្រេស៊ីល បានក្លាយជាប្រទេសដែលមានចំនួនអ្នកបាត់បង់ជីវិតច្រើនបំផុតទី៣ លើលោកដល់ទៅ២០៩...
ភ្នំពេញ៖ក្នុងរយៈពេលថ្មីៗនេះ នាយកដ្ឋានប្រឆាំង បទល្មើសបច្ចេកវិទ្យា បានសង្កេតឃើញមានការកើនឡើងនូវការទទួលបានសារទាក់ទង នឹងការឈ្នះរង្វាន់តាមបណ្ដាញទំនាក់ទំនងសង្គមដូចជា Telegram និងហ្វេសប៊ុក។ ជាឧទាហរណ៍ មានអ្នកប្រើប្រាស់មួយចំនួនទទួលបានសារដែលមានខ្លឹមសារថា “ខ្ញុំទើបតែបានឈ្នះរង្វាន់ដោយឥតគិតថ្លៃមួយដោយគ្រាន់តែឆ្លើយសំណួរមួយចំនួន! អ្នកគប្បីធ្វើវាឥឡូវនេះ គឺមុនពេលដែលកម្មវិធីផ្ដល់រង្វាន់បានបញ្ចប់ទៅ!”។ បើតាមការស្រាវជ្រាវរបស់នាយកដ្ឋាន សារទាំងអស់នេះគឺជាសារបោកបញ្ឆោត ហើយវាគឺជាល្បិចរបស់ពួកក្រុមជនខិលខូចដើម្បីលួចប្រមូលយកទិន្នន័យរបស់អ្នកប្រើប្រាស់។ នៅពេលខ្លះទៀតនោះពួកគេនឹងទាមទារឱ្យលោកអ្នកធ្វើការបង់ប្រាក់បន្តិចបន្តួចដើម្បីឱ្យលោកអ្នកមានការជឿជាក់ប៉ុន្តែនេះជាល្បិចដើម្បីបោកបញ្ឆោតយកប្រាក់កាសឬដើម្បីលួចយកលេខប័ណ្ណឥណទានរបស់លោកអ្នកទៀតផង។ ការបោកបញ្ឆោតដោយអះអាងថា ឈ្នះរង្វាន់មានដូចជាកុំព្យូទ័រនិងទូរសព្ទដៃតាមរយៈកម្មវិធី Telegram ដែលមានឈ្មោះថា Classiscam បានរីករាលដាលយ៉ាងខ្លាំងនៅក្នុងសហរដ្ឋអាមេរិក...
បរទេស៖ប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ចូ បៃដិន នឹងរង់ចាំសេចក្តីណែនាំពីមន្ត្រីទីប្រឹក្សាការសម្ងាត់របស់លោក ស្តីពីថាតើត្រូវចែករំលែកព័ត៌មានសម្ងាត់ជាមួយលោកប្រធានាធិបតី ដូណាល់ ត្រាំ ក្រោយលោកប្រធានាធិបតីសាធារណរដ្ឋរូបនោះ ចាកចេញពីតំណែង។ លោក Ron Klain ជាជំនួយការជាន់ខ្ពស់របស់លោក ចូ បៃដិន បានថ្លែងយ៉ាងដូច្នោះ ក្រោយអតីតអនុប្រធានស៊ើបការណ៍សម្ងាត់ជាតិ លោក Sue Gordon បានសរសេរវែកញែកប្រឆាំងការចែករំលែកព័ត៌មានបែបនោះ...