លោក សយ សុភាព ក្រើនរំលឹក អ្នកចង់អន្តរាគមន៏ លើបញ្ហាកាប់បំផ្លាញព្រៃលិចទឹក ឆាប់ដកដៃជាបន្ទាន់ (Video)https://dap-news.com/national/2021/12/22/208104/ សម្ដេចតេជោ ឯកភាពឱ្យសាងសង់ស្ពាន មួយកន្លែងទៀត ឆ្លងកាត់ទន្លេបាសាក់ ចាក់អង្រែក្រោម (Video)https://dap-news.com/national/2021/12/22/208050/ លោក គិន ភា ៖ អាមេរិកប្រើប្រាស់កិច្ចប្រជុំកំពូល ដើម្បីលទ្ធិប្រជាធិបតេយ្យ ប៉ុនប៉ងបំបែកពិភពលោក ទៅជាប្លុកជាថ្មីម្តងទៀត...
ភ្នំពេញ៖ លោក ជួប សារីស៍ អគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថានបានលើកឡើងថា សំណល់ថង់ប្លាស្ទីកបានបង្កផលប៉ះពាល់ដល់សង្គម បរិស្ថានជាច្រើន ជាពិសេសប៉ះពាល់ដល់សុខភាពមនុស្សយ៉ាងធ្ងន់ធ្ងរថែមទៀតផង ។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុក ក្រសួងបរិស្ថាន។ ក្នុងឱកាសចុះផ្សព្វផ្សាយអំពីការបំពុល និងការគ្រប់គ្រងប្លាស្ទីក នៅទីប្រជុំជនដល់និសិត្សនៃសកលវិទ្យាល័យភូមិន្ទកសិកម្ម លោក ជួប សារីស៍ បានថ្លែងថា ការចូលរួមគាំទ្រពីអ្នកពាក់ព័ន្ធទាំងអស់គឺជាការឆ្លុះបញ្ចាំងអំពីឆន្ទៈរួមគ្នា ដើម្បីកិច្ចគាំពារបរិស្ថាន និងបង្ហាញពីរការយកចិត្ដទុកដាក់...
ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹងថា បច្ចុប្បន្នការចរចាបើកទីផ្សារផ្លែមៀនប៉ៃលិនទៅកាន់ប្រទេសចិន បានឈានដល់ដំណាក់ការវាយតម្លៃហានិភ័យដោយចុះពិនិត្យផ្ទាល់នៅចម្ការ និងរោងចក្រវេចខ្ចប់សម្លាប់សមាសធាតុចង្រៃនាដើមខែ០១ ឆ្នាំ២០២២ ខាងមុខនេះហើយ។ តាមរយៈសេចក្ដីប្រកាសរបស់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ដើម្បីមានលទ្ធភាពចរចាបើកទីផ្សារឱ្យបានលឿនឈានដល់ការអនុញ្ញាតនាំចូលទៅប្រទេសចិន ចាំបាច់ត្រូវបំពេញលក្ខខណ្ខតម្រូវភូតគាមអនាម័យស្ដង់ដាគុណភាព និងសុវត្ថិភាពឱ្យបានពេញលេញ ដែលទាមទាឱ្យម្ចាស់ចម្ការអនុវត្ដបច្ចេកទេសដាំដុះតាមគោលការណ៍នៃការអនុវត្ដកសិកម្មល្អ និងត្រូវមានការវិនិយោគសាងសង់រោងចក្រវេចខ្ចប់សម្លាប់សមាសភាពចង្រៃតាមស្ដង់ដាកំណត់ឱ្យបានគ្រប់គ្រាន់។ ជាការឆ្លើយតប អគ្គរដ្ឋបាលគយនៃប្រទេសចិនបានយល់ព្រមអនុវត្ដដំណើរការវាយតម្លៃវិភាគហានិភ័យលើមៀនប៉ៃលិនតាមរយៈពីចម្ងាយតាមប្រព័ន្ធវីដេអូ តាមការស្នើសុំរបស់ក្រសួងកសិកម្មនៃប្រទេសកម្ពុជា...
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នាថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ នៅបណ្ឌិត្យសភានគរបាលកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ លោក តូ ឡឹម រដ្ឋមន្ដ្រីក្រសួងនគរបាលវៀតណាម ព្រមទាំងទទួលនូវសម្ភារមួយចំនួយជាជំនួយឧបត្ថម្ភរបស់ក្រសួងនគរបាលវៀតណាម ផ្តល់ជូនក្រសួងមហាផ្ទៃកម្ពុជា។ ជាមួយគ្នានេះដែរ សម្ដេច ស ខេង...
គៀវ៖ ទីភ្នាក់ងារសារព័ត៌មាន Interfax-Ukraine បានរាយការណ៍ថា ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានលើកឡើងថា ទីក្រុងគៀវ បានត្រៀមខ្លួនរួចរាល់ហើយក្នុងការអនុវត្តកិច្ចព្រមព្រៀងទីក្រុងមីនស៍ ដែលត្រូវបានរចនាឡើងដើម្បីបញ្ចប់ជម្លោះនៅក្នុងតំបន់ដុនបាស ភាគខាងកើតរបស់ប្រទេសអ៊ុយក្រែន។ លោក Zelensky បានឲ្យដឹងក្នុងអំឡុងកិច្ចប្រជុំជាមួយអ្នកការទូតអ៊ុយក្រែននៅតំបន់ Ivano-Frankivsk ភាគខាងលិចប្រទេសឲ្យដឹងថា “យើងថែមទាំងបានសរសេរ ១០ ជំហានអំពីរបៀបធ្វើវាឱ្យបានលឿន។ វាជាឯកសារស្មុគ្រស្មាញ។...
សេអ៊ូល៖ កូរ៉េខាងត្បូងបានរាយការណ៍ថា មានករណីឆ្លងជំងឺកូវីដ-១៩ ចំនួន ៧,៤៥៦ ករណីទៀត គិតត្រឹមពាក់កណ្តាលអធ្រាត្រថ្ងៃអង្គារ ធៀបនឹង ២៤ ម៉ោងមុន ដែលបង្កើនចំនួនអ្នកឆ្លងសរុបដល់ ៥៨៣,០៦៥ករណី ។ ករណីឆ្លងជំងឺប្រចាំថ្ងៃបានកើនឡើងពី ៥២០២ករណី នៅថ្ងៃមុន ដែលកើនឡើងលើសពី ៧០០០ករណីក្នុងរយៈពេល ៣ថ្ងៃ ដោយសារការធ្វើតេស្តមេរោគកាន់តែខ្ពស់នៅថ្ងៃធ្វើការ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ការកើតឡើងវិញនាពេលថ្មីៗនេះ...
រ៉ាម៉ាឡា៖ ប្រធានាធិបតីប៉ាឡេស្ទីនលោក Mahmoud Abbas បានអំពាវនាវឱ្យអ៊ីស្រាអែលអនុវត្តកិច្ចព្រមព្រៀងដែលខ្លួនបានចុះហត្ថលេខាជាមួយប៉ាឡេស្ទីន និងបន្តដំណើរការសន្តិភាពមជ្ឈិមបូព៌ា ដែលត្រូវបានជាប់គាំងអស់រយៈពេល ៧ឆ្នាំកន្លងមក។ ទីភ្នាក់ងារព័ត៌មានផ្លូវការរបស់ប៉ាឡេស្ទីន WAFA បានរាយការណ៍ថា លោក Abbas បានធ្វើការកត់សម្គាល់នេះក្នុងអំឡុងពេលកិច្ចប្រជុំជាមួយឧបការីស្តីទីនៃការិយាល័យកិច្ចការភាគខាងកើតនៃក្រសួងការបរទេសសហរដ្ឋអាមេរិក លោក Yael Lempert នៅទីក្រុងរ៉ាម៉ាឡា។ កាសែត WAFA បានចុះផ្សាយថា លោក...
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នាថ្ងៃទី ២២ ខែធ្នូ ឆ្នាំ២០២១នេះ បានទទួលអំណោយជាសម្ភារៈសិក្សាមួយចំនួន ពីមជ្ឃមណ្ឌលស្ម័គ្រចិត្តកូរ៉េ ទីក្រុងណាមយ៉ាងជូ នៃសាធារណរដ្ឋកូរ៉េ ។ សូមបញ្ជាក់ថា អំណោយដែលជាការផ្តល់ជូនពីមជ្ឃមណ្ឌលស្ម័គ្រចិត្តកូរ៉េ ទីក្រុងណាមយ៉ាងជូ នៃសាធារណរដ្ឋកូរ៉េ មានដូចជា សៀវភៅសរសេរ ខ្មៅដៃ...
ភ្នំពេញ៖ ក្រុមហ៊ុន ប៊ី.អាយ.ស៊ី. ម៉ាឃីតឯ.ក ដែលជាក្រុមហ៊ុនឈ្មួញជើងសាឧបករណ៍និស្សន្ទ និងជាក្រុមហ៊ុនទទួលបានអាជ្ញាបណ្ណពីនិយ័តករមូលបត្រកម្ពុជា (ន.ម.ក) តាំងពីឆ្នាំ២០១៨ កាលពីរសៀលថ្ងៃទី ២១ ខែ ធ្នូ ឆ្នាំ២០២១ បានរៀបចំកម្មវិធីប្រកួតត្រេត Squid Game វគ្គផ្តាច់ព័្រត្រ ក្នុងនោះបានរកឃើញអ្នកឈ្នះចុងក្រោយចំនួន ៣ រូប ដោយអ្នកឈ្នះលេខ១ ទទួលបាន...
“សម្ព័ន្ធ Five Eyes”ដែលបានបង្កើតឡើងដោយសហរដ្ឋអាមេរិក អង់គ្លេស កាណាដា អូស្ត្រាលីនិងនូវែលហ្សេឡង់បានចេញផ្សាយអ្វីដែលហៅថា សេចក្តីថ្លែងការណ៍រួមថ្នាក់រដ្ឋមន្ត្រីការបរទេសនៅថ្ងៃទី ២០ ខែធ្នូ ដោយបាននិយាយថាអ៊ីចេះថាអ៊ីចុះចំពោះការបោះឆ្នោតក្រុមប្រឹក្សានីតិប្បញ្ញត្តិនីតិកាលទី ៧ នៃតំបន់រដ្ឋបាលពិសេសហុងកុងរបស់ប្រទេសចិនដែលទើបបិទបញ្ចប់ដោយរលូនកាលពីថ្មីៗកន្លងទៅនេះ ហើយបានមួលបង្កាច់ថា ការបោះឆ្នោតលើកនេះបាន”កាត់កម្សោយនូវសិទ្ធិនិងផលប្រយោជន៍ សេរីភាពនិងស្វ័យភាពរបស់ហុងកុង ក៏ដូចជាលើកឡើងម្តងទៀតនូវ《សេចក្តីថ្លែងការណ៍រួមរវាងចិននិងអង់គ្លេស》ផងដែរ ។ ការបោះឆ្នោតលើកនេះគឺជាការបោះឆ្នោតក្រុមប្រឹក្សានីតិប្បញ្ញត្តិលើកដំបូងបន្ទាប់ពីប្រព័ន្ធបោះឆ្នោតនៃតំបន់រដ្ឋបាលពិសេសហុងកុងបានមានសុក្រឹត្យភាពរួចហើយ ។ បើមើលពីក្បួនច្បាប់បោះឆ្នោតអាចឃើញថា បានធ្វើឱ្យអាសនៈមានការកើនឡើងផង ហើយក៏បានកែសម្រួលជាថ្មីឡើងវិញនូវវិធីបែងចែកអាសនៈផងដែរ ក្នុងគោលបំណងគាំពារយ៉ាងប្រាកដប្រជានូវផលប្រយោជន៍ទាំងមូលរបស់សង្គមហុងកុងនិងផលប្រយោជន៍របស់គ្រប់មជ្ឈដ្ឋានស្រទាប់ ។ បើមើលពីដំណើរការបោះឆ្នោតអាចឃើញថា ការបោះឆ្នោតលើកនេះបានបង្ហាញឱ្យឃើញយ៉ាងពេញលេញនូវលក្ខណៈតំណាងជាទូទៅ ភាពបរិយាប័ន្នខាងនយោបាយ ការចូលរួមប្រឹក្សាកិច្ចការនយោបាយប្រកបដោយតុល្យភាពនិងការប្រកួតប្រជែងដោយយុត្តិធម៌ ។ អ្វីដែលគួរឱ្យអស់សំណើចនោះ គឺ សេចក្តីថ្លែងការណ៍នេះបែរជាបានទាមទារម្តងទៀតឱ្យប្រទេសចិនគោរពតាម《សេចក្តីថ្លែងការណ៍រួមរវាងចិននិងអង់គ្លេស》។ ទាក់ទឹននឹងរឿងនេះ សៀវភៅសស្តីពី《ការអភិវឌ្ឍប្រជាធិបតេយ្យនៃហុងកុងក្រោមគោលនយោបាយ”ប្រទេសមួយប្រព័ន្ធគ្រប់គ្រង់ពីរ”》ដែលបានចេញផ្សាយដោយការិយាល័យព័ត៌មាននៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិននៅថ្ងៃទី ២០ ខែធ្នូ បានលើកឡើងយ៉ាងច្បាស់ថា 《សេចក្តីថ្លែងការណ៍រួមរវាងចិននិងអង់គ្លេស》មានគោលបំណងដោះស្រាយបញ្ហាដែលអង់គ្លេសបានប្រគល់ហុងកុងឱ្យប្រទេសចិនវិញ តែមិនមែនដោះស្រាយបញ្ហាអំពីការអនុវត្តប្រព័ន្ធនយោបាយយ៉ាងណា ក្នុងនោះបូករួមទាំងប្រព័ន្ធបោះឆ្នោតបន្ទាប់ពីហុងកុងបានវិលត្រឡប់ចូលមាតុប្រទេសចិនវិញនោះទេ ។ មិនត្រឹមតែប៉ុណ្ណឹង អង់គ្លេសគ្មានអធិបតេយ្យភាព សិទ្ធិគ្រប់គ្រងនិងសិទ្ធិត្រួតពិនិត្យទៅលើតំបន់ហុងកុងដែលបានវិលត្រឡប់ចូលមាតុប្រទេសចិនវិញឡើយ ហើយក៏គ្មានសិទ្ធិធ្វើការជ្រៀតជ្រែកកិច្ចការហុងកុងទោះតាមទម្រង់ណាមួយផងដែរ ។ អង់គ្លេសបានប្រើបញ្ហា”ប្រជាធិបតេយ្យ”ធ្វើជាលេសប៉ុនប៉ងជ្រៀតជ្រែកម្តងហើយម្តងទៀតទៅលើកិច្ចការហុងកុង គឺជាការមួលបង្កាច់ដោយចេតនាចំពោះគោលនយោបាយ”ប្រទេសមួយប្រព័ន្ធគ្រប់គ្រង់ពីរ” ហើយក៏ជាការរំខាននិងការបផ្លិចបំផ្លាញយ៉ាងកម្រោលចំពោះការអភិវឌ្ឍប្រជាធិបតេយ្យនៃតំបន់ហុងកុងផងដែរ ។ តាមពិតទៅ បើនិយាយអំពីប្រជាធិបតេយ្យនិងសិទ្ធិមនុស្ស បណ្តាប្រទេស”សម្ព័ន្ធ Five Eyes ”គ្មានលក្ខណៈសម្បត្តិអ្វីធ្វើជា”គ្រូបង្រៀនប្រដៅ”ទាល់តែសោះ ។ អ្វីដែលពួកគេគួរតែធ្វើបំផុតគឺ ឆ្លុះកញ្ចក់ដើម្បីពិចារណាពីកំហុសរបស់ខ្លួន ពោលគឺ ភាពបរាជ័យក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងក្នុងប្រទេសខ្លួន បញ្ហាជ្រុលនិយមខាងនយោបាយនិងការរើសអើងពូជសាសន៍ជាដើម ។ ការពិតជាក់ស្តែងដ៏ច្រើនរាប់មិនអស់បានបញ្ជាក់ថា ប្រទេសលោកខាងលិចមួយចំនួនតូចដែលតែងតែឃោសនាបំប៉ោងពី”ការគោរពសិទ្ធិមនុស្សនិងសេរីភាពរបស់ក្រុងហុងកុង” ទើបជាឧបសគ្គនិងជាអ្នកបំផ្លាញធំបំផុតក្នុងការអភិវឌ្ឍប្រជាធិបតេយ្យនៃតំបន់ហុងកុង ។ ហុងកុងជាទឹកដីរបស់ប្រទេសចិន ហើយប្រព័ន្ធបោះឆ្នោតនៃហុងកុងជាកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន ។ រដ្ឋាភិបាលមជ្ឈិមចិននឹងបន្តគាំទ្រហុងកុងឱ្យដើរតាមផ្លូវអភិវឌ្ឍន៍ប្រជាធិបតេយ្យដែលសមស្របនឹងសភាពការណ៍ជាក់ស្តែងរបស់ខ្លួន ។ សូមដាស់តឿនសហរដ្ឋអាមេរិកនិងប្រទេសលោកខាងលិចមួយចំនួនតូចកុំលូតបាតដៃខ្មៅទៅកាន់ហុងកុងទៀត !