បរទេស៖ ឧត្តមសេនីយ Bipin Rawat បានស្លាប់នៅក្នុងការហេតុការណ៍ធ្លាក់ ឧទ្ធម្ភាគចក្រនៅភាគខាងត្បូងនៃប្រទេស ឥណ្ឌា និងបានឆក់យកជីវិតមនុស្ស ១២ នាក់ផ្សេងទៀត ប៉ុន្តែបានបន្សល់ទុកអ្នកនៅរស់រានមានជីវិតម្នាក់។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅយប់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១ បានឱ្យដឹងថា លោក Rawat ប្រពន្ធ និងអ្នកផ្សេងទៀតនៅលើឧទ្ធម្ភាគចក្រ Mi-17V5...
UNITED NATIONS៖ លោក Farhan Haq អ្នកនាំពាក្យរងរបស់លោក Antonio Guterres បាននិយាយថា អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres ត្រូវធ្វើចត្តាឡីស័ក បន្ទាប់ពីបានទាក់ទងជាមួយអ្នកដែលបានធ្វើតេស្តវិជ្ជមានសម្រាប់ COVID-19។ យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១ បានឱ្យដឹងថា...
តេហរ៉ង់៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១ថា នៅមុនកិច្ចប្រជុំកំពូលដើម្បីលទ្ធិប្រជាធិបតេយ្យ ដែលស្នើឡើងដោយសហរដ្ឋអាមេរិក ប្រព័ន្ធផ្សព្វផ្សាយរបស់អ៊ីរ៉ង់ និងអ្នកវិភាគបានចោទសួរពីសមត្ថភាពរបស់សហរដ្ឋអាមេរិកក្នុង “ការព្យាយាមដឹកនាំលទ្ធិប្រជាធិបតេយ្យ” ខណៈដែលសកម្មភាពរបស់សហរដ្ឋអាមេរិក ជាច្រើនគឺផ្ទុយទៅនឹងនេះ ។ សព្វថ្ងៃនេះ ទោះបីជាសហរដ្ឋអាមេរិក បានអះអាងដើម្បីបង្ហាញពី “លទ្ធិប្រជាធិបតេយ្យខ្ពស់នៅក្នុងពិភពលោកក៏ដោយ ប៉ុន្តែមាន “ការយល់ដឹងកាន់តែច្រើនអំពីការពិត” នៅក្នុងប្រទេសក្នុងចំណោមប្រជាជននៃពិភពលោក និងសូម្បីតែនៅក្នុងសហរដ្ឋអាមេរិក ក៏ដោយ...
ភ្នំពេញ: លោកស៊ិន សុវណ្ណរ័ត្ន ជាប្រធានចៅក្រមប្រឹក្សាជំនុំជម្រះ នៃ សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី ០៧ ខែ ធ្នូ ឆ្នាំ ២០២១ បានប្រកាសសាលក្រម ផ្តន្ទាទោស ជនជាប់ចោទ ជនជាតិនីហ្សេរីយ៉ាចំនួន២ នាក់ ដោយសម្រេច ដាក់គុក ពួកគេ ក្នុងម្នាក់ៗ កំណត់...
ភ្នំពេញ៖ ដោយមានវត្តមាន អស់រយៈពេលជិត មួយសតវត្សរ៍ នៅក្នុងប្រទេសជាដៃគូ ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) ប្រារព្ធខួប៨០ឆ្នាំរបស់ខ្លួន ដែលជាឱកាសសម្រាប់គូសបញ្ជាក់សារជាថ្មីពីការប្តេជ្ញាចិត្ត ចំពោះអ្នកបំពេញការងាររួមគ្នា ជាមួយទីភ្នាក់ងារ AFD នៅតាមមូលដ្ឋាន ហើយមានជោគវាសនាផ្សារភ្ជាប់គ្នា ជាងពេលណាៗទាំងអស់។ ដើម្បីរម្លឹកខួបនេះ ទីភ្នាក់ងារ AFD នៅកម្ពុជា និងស្ថានទូតបារាំងប្រចាំកម្ពុជា ក៏បានរៀបចំពិធីជួបជុំមួយ ដែលជាឱកាសផងដែរសម្រាប់សម្ពោធពិព័រណ៍...
បច្ចុប្បន្នភាព សង្គ្រាមត្រជាក់រវាងប្រទេសរុស្ស៊ី និងសហរដ្ឋអាមេរិក ឡើងកម្តៅកាន់តែខ្លាំង ក្នុងរយៈពេលជាងកន្លះទសវត្សរ៍ចុងក្រោយនេះ ដោយភាគីទាំងពីរបានបោះសង្គ្រាមពាក្យសម្តីដាក់គ្នាកាន់តែខ្លាំងលើសំណុំរឿង របស់ប្រទេសអ៊ុយក្រែន ដែលមានព្រំដែនជាប់ជាមួយរុស្ស៊ី ។ កាលពីថ្ងៃអង្គារ ទី៧ ខែធ្នូនេះ ប្រធានាធិបតីរបស់ សហរដ្ឋអាមេរិក លោក ចូ បៃដិន បានជួបជាមួយប្រធានាធិបតីរបស់ប្រទេសរុស្ស៊ី លោក វ្វ្ល៉ាឌីមៀរ ពូទីន តាមវីដេអូរយៈពេលជាង២ម៉ោង...
ភ្នំពេញ ៖ លោក វេង សាខុន រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានស្វាគមន៍ក្រុមហ៊ុនអាមេរិក ចំពោះគោលបំណងវិនិយោគដាំឈើអាកាស្យា និងប្រេងខ្យល់ នៅប្រទេសកម្ពុជា រួចហើយបង្កើតរោងចក្រកែច្នៃជាផលិតផល សម្រាប់បម្រើឲ្យផលិតកម្មផ្សេងៗ ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងអន្តរជាតិ។ ក្នុងជំនួបពិភាក្សាការងារជាមួយ លោក វេង សាខុន នាថ្ងៃទី៨ ខែធ្នូ...
ញ៉ូដេលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១ថា ឧទ្ធម្ភាគចក្រ១គ្រឿង ដែលដឹកនាំដោយនាយអគ្គសេនាធិការការពារជាតិឥណ្ឌា (CDS) លោក Bipin Rawat និងមន្ត្រីផ្សេងទៀត បានធ្លាក់នៅថ្ងៃពុធនេះ នៅរដ្ឋ Tamil Nadu ភាគខាងត្បូងនៃប្រទេស ។ ឧទ្ធម្ភាគចក្របានធ្លាក់នៅតំបន់ Coonoor នៃស្រុក Nilgiris...
ប៉ារីស៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១ថា បារាំង បានរាយការណ៍កាលពីថ្ងៃអង្គារ ថា មានករណីថ្មីនៃអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន៥៩.០១៩ នាក់ គិតក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះ ដែលជាកំណត់ត្រាប្រ ចំាថ្ងៃខ្ពស់ដែលបានរាប់ចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០២០ ។ ទីភ្នាក់ងារសុខភាពសាធារណៈរបស់ប្រទេសបារាំង បានឲ្យដឹងថា ស្ថាប័នរដ្ឋាភិបាលបានរាយការណ៍ដល់ក្រសួងសុខាភិបាលបារាំង ថា អ្នកជំងឺកូវីដ-១៩ចំនួន១៦៨នាក់ បានស្លាប់...