ភ្នំពេញ៖ សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌនៃ អធិការដ្ឋាននគរបាលស្រុកបាទី កាលពីថ្ងៃទី ២ខែ ធ្នូ ឆ្នាំ ២០២១ បានចាប់ឃាត់ខ្លួន បុរសសង្ស័យម្នាក់ និងនៅថ្ងៃសុក្រនេះ បានបញ្ជូនខ្លួន ទៅកាន់សាលា ដំបូងខេត្តតាកែវ ដើម្បីចាត់ការតាមច្បាប់ ជាប់ពាក់ព័ន្ធនឹងអំពើ ឃាតកម្ម ដោយវាយសម្លាប់ឪពុកបង្តើតខ្លួនឯង នឹងបំពង់ទីបដែកចំក្បាល បណ្តាលឲ្យបែក និង ផុងលលាដ៍ក្បាលស្លាប់...
ភ្នំពេញ ៖ បើគ្មានប្រែប្រួលទេ គណៈរដ្ឋមន្ត្រី នឹងបើកកិច្ចប្រជុំពេញអង្គរបស់ខ្លួន ដើម្បីពិភាក្សា និងអនុម័តសេចក្តីព្រាងវិសោធនកម្មច្បាប់ ស្តីពី សហគ្រាសពាណិជ្ជកម្ម និងច្បាប់មួយចំនួនទៀត ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជានាថ្ងៃ១៦ ធ្នូ ខាងមុខ ។ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលបានសរសេរលើបណ្តាញសង្គមនៅថ្ងៃ៣ ធ្នូថា...
បរទេស៖ រដ្ឋមន្ត្រីការបរទេសរបស់ប្រទេសអ៊ុយក្រែន លោក Dmytro Kuleba បានជួបគ្នាជាមួយមន្ត្រីការទូតជាន់ខ្ពស់របស់សហភាពអឺរ៉ុប លោក Josep Borrell នៅថ្ងៃព្រហស្បតិ៍នេះ ដើម្បីពន្លឿនការងារលើការដាក់កំហឹតសេដ្ឋកិច្ចជាក់លាក់ ដែលអាចនឹងធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចរុស្ស៊ី ប្រសិនបើទីក្រុងមូស្គធ្វើការឈ្លានពានថ្មីណាមួយ។ ប្រទេសអ៊ុយក្រែននិងសម្ពន្ធមិត្តយោធាណាតូ នាពេលថ្មីៗនេះ បានបង្ហាញនូវក្តីព្រួយបារម្ភស្តីពីសកម្មភាពទ័ពរុស្ស៊ី នៅជិតព្រំដែនអ៊ុយក្រែនក្នុងឆ្នាំនេះ បង្កឲ្យមានការភ័យព្រួយថា ជម្លោះដែលកំពុងឆេះក្តៅនៅក្នុងប្រទេសអ៊ុយក្រែនភាគខាងកើត អាចនឹងផ្ទុះជាសង្គ្រាមដោយចំហ រវាងប្រទេសជិតខាងទាំងពីរ។ នៅក្នុងសារធ្វីតធ័រមួយ...
ភ្នំពេញ ៖ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ សូមប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការប្រកាសគាំទ្រ ឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តី នាពេលអនាគត។ ឯកឧត្តម...
រ៉ង់ហ្គូន៖ អតីតមេដឹកនាំមីយ៉ាន់ម៉ាលោកស្រី អ៊ុងសាន ស៊ូជី ត្រូវបានចោទប្រកាន់ពីបទ ពុករលួយថ្មី មួយ អាជ្ញាធរបានឲ្យដឹងតាមរយៈប្រព័ន្ធផ្សព្វផ្សាយរដ្ឋ ខណៈដែលតុលាការនៅថ្ងៃដដែលពុធម្សិលមិញនេះ បានពន្យារពេលសាលក្រមដំបូងក្នុងការកាត់ក្តីរបស់លោកស្រី។ លោកស្រីត្រូវបានចោទប្រកាន់រួចហើយលើការចោទប្រកាន់ព្រហ្មទណ្ឌជាង ១០ករណគ រួមទាំងការចោទប្រកាន់ថា បានបំពានច្បាប់សម្ងាត់ផ្លូវការសម័យអាណានិគម មេដឹកនាំដែលត្រូវបានឃុំខ្លួនរូបនេះ អាចនឹងត្រូវកាត់ទោសឱ្យជាប់គុកលើសពី ១០០ឆ្នាំ ប្រសិនបើត្រូវបានកាត់ទោសលើគ្រប់ករណីទាំងអស់។ យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ លោកស្រី ស៊ូជី ត្រូវបានចោទប្រកាន់ពីបទរំលោភច្បាប់ប្រឆាំងអំពើពុករលួយ...
តូក្យូ៖ ក្រុមហ៊ុន Shikoku Electric Power Co. នឹងចាប់ផ្តើមឡើងវិញនៅរសៀលថ្ងៃព្រហស្បតិ៍នេះ នូវរ៉េអាក់ទ័រនុយក្លេអ៊ែរនៅខេត្ត Ehime ភាគខាងលិចប្រទេសជប៉ុន ដែលបានបិទចាប់តាំងពីខែធ្នូ ឆ្នាំ២០១៩ សម្រាប់ការត្រួតពិនិត្យជាប្រចាំ ហើយបន្ទាប់មកស្ថិតនៅក្រោមដីការបស់តុលាការជាបន្តបន្ទាប់។ ឧបករណ៍ប្រើប្រាស់នឹងចាប់ផ្តើមម៉ាស៊ីនរ៉េអាក់ទ័រលេខ ៣ ឡើងវិញនៅរោងចក្រថាមពលនុយក្លេអ៊ែរ Ikata ដោយដកចេញនូវបញ្ហានៃអត្រាកំហុសឥន្ធនៈនុយក្លេអ៊ែរ ដែលកើតឡើងនាពេលកន្លងមក នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។ គួរបញ្ជាក់ថា...
ភ្នំពេញ ៖ សកម្មភាពការងារសាងសង់នៃការដ្ឋានស្ថាបនាផ្លូវខេត្តលេខ១៤៨ ប្រវែង ១៨,៦៧៥គីឡូម៉ែត្រ ចាប់ពីរង្វង់មូលស្ទឹងហាវដល់កំពង់ផែស្វយ័តក្រុងព្រះសីហនុ គិតត្រឹមសប្តាហ៍ទី៤ ខែវិច្ឆិកា ឆ្នាំ២០២១ សម្រេចបាន ៤០,៨៩% លឿនជាងផែនការប្រមាណ១,៥៥%។ នាថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំក្រុមការងារបច្ចេកទេសពាក់ព័ន្ធរបស់ក្រសួង ចុះពិនិត្យគុណភាព...
ព្រុចសែល៖ ប្រធានគណៈកម្មការអឺរ៉ុបលោកស្រី Ursula von der Leyen បានលើកឡើងថា បណ្តាប្រទេសសហភាពអឺរ៉ុប គួរតែចាប់ផ្តើមការពិភាក្សាថា តើត្រូវការការចាក់វ៉ាក់សាំងជាចាំបាច់ក្នុងការប្រយុទ្ធប្រឆាំង នឹងការកើនឡើងនៃករណីឆ្លងជំងឺកូវីដ-១៩ ជាពិសេសចាប់តាំងពីមួយភាគបី នៃចំនួនប្រជាជនសហភាពអឺរ៉ុបមិនទាន់បានចាក់វ៉ាក់សាំងនៅឡើយ។ ដោយទទួលស្គាល់ថា ការសម្រេចចិត្តបែបនេះគឺជា “សមត្ថកិច្ចរដ្ឋជាសមាជិកសុទ្ធសាត” លោកស្រីបានកត់សម្គាល់ថា ប្រជាជនប្រហែល១៥០ លាននាក់ នៅសហភាពអឺរ៉ុបមិន បានទទួលយកការរិះគន់នោះទេ។ លោកស្រីបានឲ្យដឹងក្នុងអំឡុងសន្និសីទសារព័ត៌មានថា...
បរទេស៖ យោងតាមការចេញផ្សាយកាលពីថ្ងៃអាទិត្យ ម្សិលមិញ បានឲ្យដឹងថាក្រុមហ៊ុនអាកាសចរវៀតណាម Vietnam Airlines បានបើកដំណើរការហោះហើរ ជាប្រវត្តិសាស្ត្រមួយរបស់ខ្លួនដែលអាច ធ្វើដំណើរត្រង់ពីទីក្រុងហូជីមិញ ទៅដល់ទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូតែម្តង។ ក្រុមហ៊ុនអាកាសចរវៀតណាមមួយនេះ ត្រូវបានគេដឹងថាបានរងចាំថ្ងៃនេះ អស់រយៈពេលជាង២០ឆ្នាំ មកហើយដើម្បីអាចដំណើរការជើងហោះហើរ ជារៀងរាល់ថ្ងៃត្រង់ទៅដល់អាមេរិក ដែលជឿជាក់ថាជាការហោះហើរ ប្រើប្រាស់រយៈពេលប្រមាណជាជាង១២ម៉ោងនិង៥២នាទី។ គួរឲ្យដឹងដែរថា ជើងហោះហើរដំបូង ដែលធ្វើឡើងកាលពីថ្ងៃម្សិលមិញនេះ តាមរយៈយន្តហោះប្រភេទប៊ូអ៊ីង់ Boeing...
ភ្នំពេញ ៖ ព្រះសពសម្តេចក្រុមព្រះ នរោត្តម រណឬទ្ធិ ព្រះប្រធានឧត្ដមប្រឹក្សាព្រះមហាក្សត្រ នឹងដង្ហែរមក ដល់រាជធានីភ្នំពេញ វេលាម៉ោង១១ថ្ងៃត្រង់ នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២១ ។ នេះបើតាមហ្វេសប៊ុក ព្រះនរបតី ស្រីលោកធម្មិករាជ បរមបពិត្រ។ បន្ទាប់ពីការយាងមកដល់ហើយ ព្រះសពនឹងតម្កល់ធ្វេីបុណ្យថ្វាយតាមព្រះរាជបវេណី តាមគន្លងព្រះពុទ្ធសាសនា នៅក្នុងព្រះដំណាក់សម្តេច នាវិថីសម្តេចប៉ាន...