ព័ត៌មានជាតិ

សម្តេចតេជោ នឹងដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រី អនុម័តសេចក្តីព្រាងច្បាប់វិសោធនកម្មច្បាប់ សហគ្រាសពាណិជ្ជកម្ម និងច្បាប់មួយចំនួន

ភ្នំពេញ ៖ បើគ្មានប្រែប្រួលទេ គណៈរដ្ឋមន្ត្រី នឹងបើកកិច្ចប្រជុំពេញអង្គរបស់ខ្លួន ដើម្បីពិភាក្សា និងអនុម័តសេចក្តីព្រាងវិសោធនកម្មច្បាប់ ស្តីពី សហគ្រាសពាណិជ្ជកម្ម និងច្បាប់មួយចំនួនទៀត ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជានាថ្ងៃ១៦ ធ្នូ ខាងមុខ ។

លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលបានសរសេរលើបណ្តាញសង្គមនៅថ្ងៃ៣ ធ្នូថា បើកកិច្ចប្រជុំក្រោមអធិបតីភាពសម្តេចតេជោ ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈដូចខាងក្រោម៖

ផ្ទាំងពាណិជ្ជកម្ម

១- សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្ម ច្បាប់ស្តីពីសហគ្រាសពាណិជ្ជកម្ម។
២-សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីវិធានពាណិជ្ជកម្ម និងបញ្ជីពាណិជ្ជកម្ម។
៣-សេចក្តីព្រាងរបាយការណ៍វាយតម្លៃពាក់កណ្ដាលអាណត្តិ នៃការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ២០១៥-២០២៥(IDP)។

និង៤-បញ្ហាផ្សេងៗ សំណើសុំការយល់ព្រមពីគណៈរដ្ឋមន្រ្តី ដើម្បីសុំការអនុម័តពីស្ថាប័ននីតិប្បញ្ញត្តិលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ (CKFTA)៕

To Top
×