ព័ត៌មានអន្តរជាតិ

អាកាសចរវៀតណាម Vietnam Airlines បើកការហោះហើរជាប្រវត្តិសាស្ត្រ ដោយហោះត្រង់ទៅដល់អាមេរិក

បរទេស៖ យោងតាមការចេញផ្សាយកាលពីថ្ងៃអាទិត្យ ម្សិលមិញ បានឲ្យដឹងថាក្រុមហ៊ុនអាកាសចរវៀតណាម Vietnam Airlines បានបើកដំណើរការហោះហើរ ជាប្រវត្តិសាស្ត្រមួយរបស់ខ្លួនដែលអាច ធ្វើដំណើរត្រង់ពីទីក្រុងហូជីមិញ ទៅដល់ទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូតែម្តង។

ក្រុមហ៊ុនអាកាសចរវៀតណាមមួយនេះ ត្រូវបានគេដឹងថាបានរងចាំថ្ងៃនេះ អស់រយៈពេលជាង២០ឆ្នាំ មកហើយដើម្បីអាចដំណើរការជើងហោះហើរ ជារៀងរាល់ថ្ងៃត្រង់ទៅដល់អាមេរិក ដែលជឿជាក់ថាជាការហោះហើរ ប្រើប្រាស់រយៈពេលប្រមាណជាជាង១២ម៉ោងនិង៥២នាទី។

ផ្ទាំងពាណិជ្ជកម្ម

គួរឲ្យដឹងដែរថា ជើងហោះហើរដំបូង ដែលធ្វើឡើងកាលពីថ្ងៃម្សិលមិញនេះ តាមរយៈយន្តហោះប្រភេទប៊ូអ៊ីង់ Boeing 787-900 Dreamliner ដែលក្នុងនោះកៅអីប្រភេទ Lie-Flt Business Class មានទៅដល់ ២៨កៅអីកៅអីប្រភេទ Premium Recliners ប្រមាណជា៣៥ កៅអី និងកៅអី Economy ប្រមានជា២១១កៅអី ផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

To Top
×