បរទេស៖ ប្រធានាធិបតីតៃវ៉ាន់ លោកស្រី ត្សៃ អ៊ីងវិន នៅថ្ងៃចន្ទនេះ បាននិយាយប្រាប់សមាជិកសភា មកពីប្រទេសលីទុយអានី ប្រទេសឡាតវី និងប្រទេសអេស្តូនី ដែលកំពុងធ្វើទស្សនកិច្ចតៃវ៉ាន់ថា សហភាពអឺរ៉ុបនិងតៃវ៉ាន់ ត្រូវតែធ្វើការងាររួមគ្នាដើម្បីការពារទប់ទល់នឹងភាពផ្ដាច់ការ និងការក្លែងបន្លំព័ត៌មាន។ យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Today World នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ បានឲ្យដឹងថា...
បរទេស៖ប្រទេសអង់គ្លេសនិងប្រទេសអ៊ីស្រាអែល នឹងធ្វើការងាររួមគ្នាទាំងយប់ទាំងថ្ងៃ ក្នុងដំណើរទប់ស្កាត់ប្រទេសអ៊ីរ៉ង់ មិនឲ្យក្លាយជាមហាអំណាចនុយក្លេអ៊ែ នេះបើយោងតាមសម្តីរបស់រដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំងពីរ បានសរសេរនៅក្នុងអត្ថបទរួមគ្នាមួយ។ នៅក្នុងទីភ្នាក់ងារសារព័ត៌មាន Telegraph កាលពីថ្ងៃអាទិត្យ រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោកស្រី Liz Truss និងរដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល លោក Yair Lapid បានសរសេរយ៉ាងដូច្នេះថា “ពេលវេលាកំពុងតែថយតិច ដែលបង្កើនការចាំបាច់សម្រាប់សហប្រតិបត្តិការដ៏ជិតស្និទ្ធ ជាមួយដៃគូនិងមិត្តរបស់យើង ក្នុងការរារាំងមហិច្ឆតារបស់ទីក្រុងតេអេរ៉ង់”។...
បរទេស៖ ក្នុងរយៈពេលពីរខែកន្លងមកនេះ កោះតៃវ៉ាន់បានដាក់ពង្រាយទ័ពអាកាសរបស់ខ្លួនក្នុងឱកាសជាច្រើន ដើម្បីបង្ខំឱ្យយន្តហោះចិនផ្លាស់ប្តូរទិសដៅនៅពេលដែលយន្តហោះរបស់ចិនទាំងនោះ បានចូលទៅជិតដែនអាកាសរបស់ខ្លួន។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ បានឱ្យដឹងថា ក្រសួងការពារជាតិកោះតៃវ៉ាន់បានប្រកាសថា យន្តហោះរបស់ខ្លួន បានហោះ បណ្តេញយន្តហោះយោធាចិនចំនួន ២៧ គ្រឿងបានចូលទៅក្នុងតំបន់កំណត់អត្តសញ្ញាណការពារ ដែនអាកាសរបស់ខ្លួន។ យន្តហោះដែលដាក់ពង្រាយ “បានព្រមាន” ទៅដល់យន្តហោះរបស់ចិនឱ្យផ្លាស់ប្តូរទិសដៅរបស់ពួកគេ។ កោះនេះក៏បានដំណើរការប្រព័ន្ធការពារដែនអាកាសដើម្បីតាមដានចលនារបស់យន្តហោះចិនផងដែរ។...
ភ្នំពេញ ៖ លោក ឈៀង វណ្ណមុនិណ្ឌ អគ្គនាយកនៃសហគ្រិនខ្មែរ (KE) បានថ្លែងថា រាជរដ្ឋាភិបាល មានគោលនយោបាយជាច្រើន ដើម្បីបង្កើតមូលនិធិបន្ថែមទៀត នៅក្នុងប្រព័ន្ធហិរញ្ញវត្ថុ និងបន្ធូរបន្ថយលក្ខខណ្ឌកាតព្វកិច្ចសម្រាប់ស្ថាប័នហិរញ្ញវត្ថុ។ ក្នុងពិធីចុះអនុស្សរណៈ នៃការយោគយល់ (MOU) ដើម្បីលើកកម្ពស់លទ្ធភាពទទួលបានហិរញ្ញវត្ថុសម្រាប់សហគ្រិន និងសហគ្រាសធុនតូច និងមធ្យមនៅក្នុងប្រព័ន្ធអេកូឡូស៊ីក្នុងប្រទេសកម្ពុជា នាពេលថ្មីៗនេះ លោក ឈៀង...
ភ្នំពេញ ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសកម្ពុជា នឹងអញ្ជើញធ្វើជាសហប្រធានជាមួយ លោក តែវដូរ៉ូ ឡក់ស៊ីន ជេអរ រដ្ឋមន្រ្តីការបរទេសហ្វីលីពីន ដឹកនាំកិច្ចប្រជុំគណៈកម្មការចម្រុះ ស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ហ្វីលីពីន លើកទី៣ (3rd JCBC) នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ។...
ភ្នំពេញ៖ ភ្លាមៗបន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា បានបើកដំណើរការសេដ្ឋកិច្ចឡើងវិញ ក្រុមសហគ្រិនសន្តិភាព មួយក្រុមកាលពីថ្ងៃទី២៧ខែវិច្ឆិកាឆ្នាំ២០២១ បានរួមគ្នាប្រកាសសម្ភោធ គម្រោងដីឡូតិ៍លំនៅឋានធម្មជាតិ «ថម មី វីសា» ដែលមានទីតាំងស្ថិតនៅភូមិទំពួង ឃុំមានជ័យ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ។ លោក ដេត វណ្ណៈ សហស្ថាបនិកសហគ្រិនសន្តិភាព និងជាសមាជិកក្រុមប្រឹក្សាភិបាលរបស់ P.E Investment បានលើកឡើងថា...
ភ្នំពេញ៖ បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានទទួលផ្លែមៀនតាង៉ែន សរុបចំនួន៥២០គីឡូក្រាម ដែលជាអំណោយដ៏ថ្លៃថ្លារបស់លោកជំទាវ តៅ តឿន ភរិយា សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ តាមរយៈក្រុមការងារកងពលតូចដឹកជញ្ជូនលេខ៩៩ ដើម្បីចែកជូនដល់ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១។ ជំនួសមុខឲ្យកម្លាំង កងរាជអាវុធហត្ថរាជធានីភ្នំពេញក្រោមឱវាទទាំងអស់ លោកឧត្តមសេនីយ៍ឯក...
ភ្នំពេញ៖ នា ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាត់តំណាងទទួល ត្រីខកំប៉ុង ម៉ាក Mackerel ចំនួន ១៣១កេស ពី លោកឧកញ៉ា សែ...
ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា បន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន២៥នាក់ទៀត តាមលទ្ធផ លតេស្ត PCR ខណៈជាសះស្បើយចំនួន២២នាក់ និងស្លាប់ចំនួន៤នាក់ ដោយ២នាក់មិនបានចាក់វ៉ាក់សាំង ។ ក្នុងនោះ ករណីឆ្លងសហគមន៍ចំនួន១៩នាក់ និងអ្នកដំណើរពីបរទេសចំនួន៦នាក់។ គិតត្រឹមព្រឹក ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងសរុបចំនួន១២០ ១១២នាក់ អ្នកជាសះស្បើយចំនួន១១៦ ៤៨៨នាក់...
ភ្នំពេញ ៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញចូលរួមបើកសម្ពោធជាផ្លូវការគម្រោងទី៣ “មេគង្គ ស៊ីធី” របស់បុរីមេគង្គលែន នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ នៅលើទីតាំងប្រកបដោយសក្តានុពលស្ថិត ក្នុងខណ្ឌជ្រោយចង្វារ កៀកនឹងទន្លេមេគង្គ។ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងថា...