បរទេស៖ ការិយាល័យឧស្សាហកម្ម និងសន្តិសុខ (BIS) នៃក្រសួងពាណិជ្ជកម្ម របស់សហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃពុធថា សហរដ្ឋអាមេរិកបានដាក់ក្នុងបញ្ជីខ្មៅនូវអង្គភាពបរទេសចំនួន 27 រួមទាំង អង្គភាព 12 មកពីប្រទេសចិន ជុំវិញកង្វល់លើបញ្ហាសន្តិសុខជាតិ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ បានឱ្យដឹងថា “នៅក្នុងច្បាប់ចុងក្រោយនេះ BIS...
ថ្ងៃទី ២២ ខែវិច្ឆិកា កិច្ចប្រជុំកំពូលដើម្បីរំលឹកខួប៣០ឆ្នាំ នៃការបង្កើតទំនាក់ទំនងសន្ទនាចិន-អាស៊ានបានប្រារព្ធឡើង។លោក Xi Jinping ប្រធានរដ្ឋចិននិងមេដឹកនាំនៃបណ្តាប្រទេសអាស៊ានបាន រួមគ្នាប្រកាសជាផ្លូវការអំពីការបង្កើតទំនាក់ទំនងដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយចិន-អាស៊ាន។បន្ទាប់ ពីការអភិវឌ្ឍអស់រយៈពេល៣០ឆ្នាំ ទំនាក់ទំនងចិន-អាស៊ានបានបង្កើតជាគំរូកិច្ច សហប្រតិបត្តិការពិសេស មួយ។ស្របនឹងការលើកឡើងនូវគំនិតផ្តួចផ្តើម “ខ្សែក្រវាត់និងផ្លូវ ” ទំនាក់ទំនងរវាងចិននិងអាស៊ានបានឈានចូលសម័យកាលអភិវឌ្ឍដយល្បឿនលឿន។ ចិននិងកម្ពុជាដែលជាមិត្តចាស់និងគ្នាក៏កំពុងបញ្ចេញកម្លាំងរស់រវើកថ្មីនៅយុគសម័យថ្មី។ នាពេលថ្មីៗកន្លងទៅនេះ យោងតាមព័ត៌មានដែលបានចេញផ្សាយនៅលើវេបសាយក្រសួងពាណិជ្ជកម្មចិនឱ្យដឹងថា «កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន និងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា»នឹងមានសុពលភាពជាផ្លូវការចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២២តទៅ។តាមដំណឹងនេះបានឱ្យដឹងថា ក្រោយពេលអនុវត្តកិច្ចព្រមព្រៀង សមាមាត្រនៃផលិតផលពន្ធគយសូន្យក្នុងពាណិជ្ជកម្មទំនិញរវាងប្រទេសទាំងពីរបានឈានដល់ជាង៩០ភាគរយ។...
ថ្ងៃព្រហស្បតិ៍អាទិត្យនេះជាថ្ងៃអរព្រះគុណរបស់អាមេរិកក្នុងមួយឆ្នាំម្តង តាមទម្លាប់ ក្រុមគ្រួសារនិមួយៗជួបជុំគ្នាពិសាមាន់បារាំងដុត គឺជាខ្លឹមសារសំខាន់មួយ ។ ប៉ុន្តែនៅឆ្នាំ២០២១នេះ ជនជាតិអាមេរិកប្រហែលនឹងអបអរទទួល “បាយល្ងាចនៃថ្ងៃអរព្រះគុណថ្លៃបំផុតក្នុងប្រវត្តិសាស្ត្រ” ។ សូមយកមាន់បារាំងដែលជាអាហារសំខាន់ជាឧទាហរណ៍ តាមទិន្នន័យរបស់ក្រសួងកសិកម្មរបស់អាមេរិកបានឱ្យដឹងថា មាន់បារាំងក្លាស៊ីកមួយក្បាលដែលមានទម្ងន់ ពី៨ដល់១៦ផោន តម្លៃលក់ដុំគឺមួយផោន ១.៣៥ដុល្លារអាមេរិក ថ្លៃជាង២១ភាគរយបើប្រៀបធៀបនឹងឆ្នាំមុន ។ តាមការស៊ើបអង្កេតរបស់ សហព័ន្ធនាយកដ្ឋានកសិដ្ឋានរបស់អាមេរិកបានឱ្យដឹងថា នៅឆ្នាំនេះ...
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅព្រឹក ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ អមដោយ លោកអភិបាលរងខេត្ត លោកប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត និងលោកប្រធានមន្ទីរធម្មការនិងសាសនា បានចូលរួមក្នុងកិច្ចប្រជុំរវាងរដ្ឋបាលខេត្តកំពង់ចាម និងសមាគមសាសនាចក្រនៃព្រះយេស៊ូគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ តាមប្រព័ន្ធបច្ចេកវិទ្យា (Zoom) ក្នុងគោលបំណងស្ដាប់របាយការណ៍របស់សមាគម និងកិច្ខសម្របសម្រួលទិសដៅអនុវត្តបន្ត តាមតម្រូវការ និងផែនការរបស់រដ្ឋបាលខេត្តកំពង់ចាម...
ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជាបានបន្ត រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន ៣២នាក់ទៀត តាមលទ្ធផលតេស្ត PCR ខណៈជាសះស្បើយចំនួន៣០នាក់ និងស្លាប់ចំនួន៤នាក់ ដោយ៣នាក់មិនបានចាក់វ៉ាក់សាំង។ ក្នុងនោះ ករណីឆ្លងសហគមន៍ចំនួន២៥នាក់ និងអ្នកដំណើរពីបរទេសចំនួន៧នាក់។ គិតត្រឹមព្រឹក ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងសរុបចំនួន១២០ ០០៩នាក់ អ្នកជាសះស្បើយចំនួន ១១៦ ៣៨៧នាក់...
ភ្នំពេញ ៖ លោក ជាម យៀប ប្រធានគណៈកម្មការសេដ្ឋកិច្ចហិរញ្ញវត្ថុ និងសវនកម្មនៃរដ្ឋសភា បានក្លាយជាអនុប្រធានទី១រដ្ឋសភាជាផ្លូវការហើយ នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បន្ទាប់ពីរដ្ឋសភាបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត ដោយសំឡេងឯកច្ឆ័ន្ទ១០៧សំឡេង នៃចំនួនសមាជិករដ្ឋសភាទាំងមូល ។ លោក ជាម យៀប ត្រូវបានរដ្ឋសភាបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត ជំនួសលោកងួន ញ៉ិលដែលទទួលមរណភាពនេះ ធ្វើឡើងក្នុងសម័យប្រជុំលើកទី៦...
ភ្នំពេញ៖ ចៅក្រមស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី ២៤ ខែ វិច្ឆិកា ឆ្នាំ ២០២១ នេះ បានបញ្ជូន ខ្លួន បុរស ជនជាតិចិន ចំនួន៣នាក់ ទៅដាក់គុក ជាបណ្ដោះអាសន្ន ដើម្បីរងចាំ ជំនុំជម្រះ តាមនីតិវិធីច្បាប់ សង្ស័យជាប់ពាក់ព័ន្ធនឹង ការចាប់ជំរិត...
ភ្នំពេញ៖ រដ្ឋបាលខេត្តកណ្ដាល នៅរសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានសម្រេចបិទកំណាត់ផ្លូវលេខ ៧០A ពីចំណុចផ្សាររកាកោង ទៅដល់គល់ស្ពានមុខវត្តជើង ក្នុងភូមិពាម ឃុំរកាកោងទី១ ស្រុកមុខកំពូល ជាបណ្តោះអាសន្ន ដោយសារស្ថានភាពបាក់ច្រាំងទន្លេកាន់តែខ្លាំងបន្ថែមទៀត។ យោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្ត បានឱ្យដឹងថា ប្រជាពលរដ្ឋរស់នៅក្នុងភូមិពាម ឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល ដោយសារស្ថានភាពនៃការបាក់ច្រាំងទន្លេ នៅតាមបណ្ដោយផ្លូវលេខ...
កូរ៉េ៖យោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រ Allkpopបានប្រាប់ឲ្យដឹងថា ប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae In បានបង្ហោះសារលើ Twitter របស់លោកដើម្បីសរសេរសារផ្ទាល់ខ្លួនទៅកាន់ BTS ដោយអបអរសាទរពួកគេក្នុងការឈ្នះពានរង្វាន់ ‘Artist of the Year’ នៅ ‘American Music Awards’ ។ ខាងក្រោមនេះជាសាររបស់ប្រធានាធិបតីកូរ៉េខាងត្បូងលោក...
បរទេស៖ រដ្ឋបាល Cyberspace របស់ប្រទេសចិនបានប្រកាសកាលពីថ្ងៃអង្គារថា អ្នកដែលល្បីឈ្មោះនៅក្នុងប្រទេសចិនមិនអាច “សម្ញែងពីទ្រព្យសម្បត្តិ” ឬ “ភាពរីករាយហួសហេតុ” នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមបានទៀតទេ។ យោងតាមគេហទំព័រ MSN ចេញផ្សាយនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ បានឱ្យដឹងថា ភ្នាក់ងារគ្រប់គ្រងអ៊ីនធឺណិតរបស់ប្រទេសចិន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ទាំងអ្នកល្បីល្បាញ និងគណនីយ៍អ្នកគាំទ្រ ត្រូវតែ “អនុវត្តតាមសណ្តាប់ធ្នាប់សាធារណៈ និងទំនៀមទម្លាប់ល្អ...