ព័ត៌មានជាតិ

ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់ ក្រូចឆ្មារ៖តភ្ជាប់ទំនាក់ទំនងមិត្តភាពរវាងចិននិងកម្ពុជា តភ្ជាប់ដួងចិត្តរបស់ប្រជាជននៃប្រទេសទាំងពីរ

ថ្ងៃទី ២២ ខែវិច្ឆិកា កិច្ចប្រជុំកំពូលដើម្បីរំលឹកខួប៣០ឆ្នាំ នៃការបង្កើតទំនាក់ទំនងសន្ទនាចិន-អាស៊ានបានប្រារព្ធឡើង។លោក Xi Jinping ប្រធានរដ្ឋចិននិងមេដឹកនាំនៃបណ្តាប្រទេសអាស៊ានបាន រួមគ្នាប្រកាសជាផ្លូវការអំពីការបង្កើតទំនាក់ទំនងដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយចិន-អាស៊ាន។បន្ទាប់ ពី​ការអភិវឌ្ឍអស់រយៈពេល​៣០​ឆ្នាំ ទំនាក់ទំនង​ចិន​-​អាស៊ាន​បាន​បង្កើតជា​គំរូ​កិច្ច សហប្រតិបត្តិការ​ពិសេស ​មួយ។ស្របនឹងការលើកឡើងនូវគំនិតផ្តួចផ្តើម “ខ្សែក្រវាត់និងផ្លូវ ” ទំនាក់ទំនងរវាងចិននិងអាស៊ានបានឈានចូលសម័យកាល​អភិវឌ្ឍដយល្បឿនលឿន។

ចិន​និង​កម្ពុជា​ដែលជា​មិត្ត​ចាស់និងគ្នា​ក៏​កំពុង​បញ្ចេញ​កម្លាំងរស់រវើក​ថ្មី​នៅយុគសម័យថ្មី​។

    នាពេលថ្មីៗកន្លងទៅនេះ   យោងតាមព័ត៌មានដែលបានចេញផ្សាយនៅលើវេបសាយក្រសួងពាណិជ្ជកម្មចិនឱ្យដឹងថា  «កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន និងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា»នឹងមានសុពលភាពជាផ្លូវការចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២២តទៅ។តាមដំណឹងនេះបានឱ្យដឹងថា  ក្រោយពេលអនុវត្តកិច្ចព្រមព្រៀង  សមាមាត្រនៃផលិតផលពន្ធគយសូន្យក្នុងពាណិជ្ជកម្មទំនិញរវាងប្រទេសទាំងពីរបានឈានដល់ជាង៩០ភាគរយ។

ថ្ងៃទី២៣ ខែវិច្ឆិកា សម្តេចតេជោ ហ៊ុន សែន​ នាយករដ្ឋមន្រ្តីកម្ពុជានិងលោកWang Wentianឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់ ក្រូចឆ្មារ។

សម្តេចតេជោហ៊ុនសែនបានថ្លែងថា ​សព្វថ្ងៃនេះ​​  ទំនាក់ទំនងនយោបាយរវាងកម្ពុជា-ចិនកំពុងដំណើរការក្នុងកម្រិតខ្ពស់  កិច្ចសហប្រតិបត្តិការខាងសេដ្ឋកិច្ចនិងពាណិជ្ជកម្មដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមកមានភាពកាន់តែស៊ីជម្រៅ ហើយមិត្តភាពប្រពៃណីរវាងប្រទេសទាំងពីរក៏ត្រូវបានពង្រឹងជាបន្តបន្ទាប់។ស្ពាន​នេះ​ជាសមិទ្ធផល​មួយ​នៃ​កិច្ចសហប្រតិបត្តិការ​រវាង​កម្ពុជា​និង​ចិន ​ក្រោម​ក្របខ័ណ្ឌ​«​ខ្សែក្រវាត់​និង​ផ្លូវ​»​​ ប្រទេស​ចិន​គឺជា​អ្នក​រួមចំណែក​ដ៏​សំខាន់​ក្នុង​ការ​អភិវឌ្ឍ​ផ្លូវថ្នល់និង​ស្ពាន​នៅ​កម្ពុជា។

លោក Wang Wentian បានថ្លែងថា ប្រទេសចិនមានសុភាសិតមួយម៉ាត់ថា“ប្រសិនបើ ចង់ឆ្លងទន្លេ ត្រូវសង់ស្ពានជាមុនសិន”។ស្ពាននីមួយៗមិនត្រឹមតែតភ្ជាប់គ្រប់តំបន់នៃប្រទេសកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងតភ្ជាប់ យ៉ាងជិតស្និទ្ធនូវដួងចិត្តរបស់ប្រជាជននៃប្រទេសចិននិងកម្ពុជាផងដែរ ហើយក្លាយជាស្ពានមិត្តភាពចិននិងកម្ពុជាយ៉ាងពិតប្រាកដ។

ស្របនឹងខណៈពេលដែលកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចិន-កម្ពុជានិងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់(RCEP)នឹងចូលជាធរមាននៅដើមឆ្នាំ២០២២ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងចិននិងកម្ពុជានឹងភាពកាន់តែទូលំទូលាយ៕

To Top