សៀងហៃ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ថា បុគ្គលិករបស់ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិដ៏ធំបំផុតនៅក្រុងសៀងហៃ កំពុងប្រឈមនឹងការធ្វើតេស្តជាទ្រង់ទ្រាយធំ បន្ទាប់ពីមានករណីផ្ទុះជំងឺកូវីដ១៩នៅក្នុងទីក្រុង ដែលមានទំនាក់ទំនងទៅនឹងអ្នកដឹកឥវ៉ាន់មួយចំនួន ជាមួយគ្នានេះដែរ ក៏មានគម្រោងការដើម្បីចាក់វ៉ាក់សាំងដល់ក្រុមបុគ្គលិក ។ ការរស់នៅក្នុងប្រទេសចិន ជាកន្លែងដែលមានវត្តមានមេរោគផ្ទុះឡើងដំបូងគេកាលពីចុងឆ្នាំមុន ហើយបានប្រែក្លាយមកសភាពដើមវិញ បន្ទាប់ពីបានរឹតត្បិតទៅលើការធ្វើតេស្ត និងការបិទប្រទេសជាដើម ប៉ុន្តែ នៅមានករណីផ្ទុះជំងឺក្នុងស្រុកបន្តិចបន្តួចក្នុងប៉ុន្មានខែចុងក្រោយនេះ...
បរទេស៖ ជាដំណឹងដ៏រីករាយ មួយទៀតនៅពេលដែល ការសាកល្បងដធំមួយបានបង្ហាញវ៉ាក់សាំងការពារ វិរុសកូវីដ១៩ ដែលត្រូវបានផលិត ឡើងដោយ សាកលវិទ្យាល័យ Oxford គឺមានប្រសិទ្ធភាពខ្ពស់គួរឲ្យទុកចិត្តមួយផងដែរ។ តាមការចេញផ្សាយរបស់ទូរទស្សន៍ BBC បានឲ្យដឹងថាទិន្នន័យបណ្តោះអាសន្នបានបង្ហាញថាការការពារមានប្រសិទ្ធភាពដល់ ៧០ ភាគរយ ប៉ុន្តែអ្នកស្រាវជ្រាវនិយាយថាតួលេខនេះអាចខពស់ដល់ ៩០ ភាគរយដោយការប្រើកម្រិតថ្នាំខ្លាំងជាងនេះ។ គួរឲ្យដឹងដែឬថាលទ្ធផល នឹងត្រូវបានគេមើលឃើញថា ជាដំណឹងដ៏គួរឲ្យសប្បយចិត្តបំផុតសម្រាប់ពិភពលោក ទោះបីជាវាបានកើតឡើងបន្ទាប់ពីវ៉ាក់សាំង...
ភ្នំពេញ ៖ លោក គួច ចំរើន អភិបាលព្រះសីហនុ បានធ្វើការណែនាំដល់ក្រុមការងារ និងមន្ត្រីជំនាញ ឆ្លាក់អក្សរលើថ្មម៉ាប ដាក់តាមសួនច្បារ តំបន់ឆ្នេរថា “ហាមបោះចោលសំរាម” ប្រសិនបើមានករណីរំលោភ បំពាន នឹងត្រូវពិន័យអន្តរកាលចាប់ពី ២០.០០០ រៀល ទៅ ៤០០.០០០រៀល ។ នេះបើតាមការចុះផ្សាយក្នុងផេកប្រជាជននៅខេត្តព្រះសីហនុ។ ការលើកឡើងរបស់លោកអភិបាលខេត្តធ្វើឡើងក្នុងឱកាសអញ្ជើញចុះពិនិត្យហេដ្ឋារចនាសម្ព័ន្ធក្នុងក្រុង...
កំពង់ចាម ៖ លោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងអាជ្ញាធរខេត្តកំពង់ចាម ដឹកនាំដោយ លោក អ៊ុន ចាន់ដា នារសៀលថ្ងៃទី២៣ ខែវិច្ឆិកាឆ្នាំ ២០២០ នេះ បានអញ្ជើញចុះពិនិត្យ ការស្ដារឡើងវិញនូវដំណាំស្រូវ របស់ប្រជាពលរដ្ឋ ក្នុងស្រុកជើងព្រៃ និងស្រុកព្រៃឈរ ក្រោយពីបានទទួលស្រូវពូជ...
ភ្នំពេញ៖ ក្រុមមន្ត្រី អតីតគណបក្សសង្រ្គោះជាតិ ដែលជាដៃជើង របស់លោក សម រង្ស៊ី ចំនួន១២នាក់ ដែលកំពុងរស់នៅនិរទេសនាក្រៅប្រទេស បានដាក់សំណើរ ទៅកាន់ស្ថានទូតខ្មែរ ប្រចាំនៅសហរដ្ឋអាមេរិក ដើម្បីសុំមកក្រសួងមហាផ្ទៃកម្ពុជា ផ្តល់សុពលភាពលិខិតឆ្លងដែន ដល់ថ្នាក់ដឹកនាំរបស់ខ្លួនចំនួន ១២រូបឡើងវិញ។ សំណើរបស់ ក្រុម ប្រឆាំង ត្រូវ បាន យកទៅដាក់នៅស្ថានទូតកម្ពុជាប្រចាំរដ្ឋធានីវ៉ាស៊ីនតោន...
ភ្នំពេញ៖ ដោយមានការចង្អុលបង្ហាញ ពីលោកម៉ឹង ពន្លក ប្រធានសមាគមចលនាយុវជនកម្ពុជា ក្រុម១៥៧ នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២០ លោកស្រី ចាន់ ផល្លីន ប្រធានសមាគមចលនាយុវជនកម្ពុជា ក្រុម១៥៧ សាខាកំពង់ឆ្នាំង បានដឹកនាំក្រុមការងារ ចុះចែកអំណោយ និងថវិកាមួយចំនួន ជូនដល់លំនៅដ្ឋានប្រជាពលរដ្ឋ ជួបការលំបាក ចំនួន១០គ្រួសារមកពី៧ភូមិ ក្នុងឃុំតាជេស...
ប្រទេសថៃ៖ គណៈរដ្ឋមន្រ្តីរបស់ប្រទេសថៃ បានអនុម័តការពន្យារពេល នៃច្បាប់ដាក់ប្រទេស ក្នុងភាពមានអាសន្នរយៈពេល ៤៥ ថ្ងៃជាលើកទី ៨ ដល់ពាក់កណ្តាលខែមករា ឆ្នាំ២០២១។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ បានឱ្យដឹងថា ការអនុម័តនេះគឺជាផ្លូវការ បន្ទាប់ពីកិច្ចប្រជុំ របស់មជ្ឈមណ្ឌល សម្រាប់គ្រប់គ្រងស្ថានភាពជំងឺកូវីដ១៩ ក្រោមអធិបតីភាព...
ភ្នំពេញ៖ កាលពីដើមខែតុលា ក្រុមហ៊ុនព្រូដិនសលកម្ពុជាបានដាក់ចេញនូវការប្រកួតប្រជែង “រត់ ឬ ដើរ ដើម្បីកុមារ” នៅលើកម្មវិធីទូរស័ព្ទដៃ Pulse ដោយព្រូដិនសល ដែលទើបបានដាក់ចេញឲ្យប្រើប្រាស់ថ្មីៗនេះ។ ការប្រកួតប្រជែងនេះត្រូវបានបែងចែកជា ៤ ដំណាក់កាល ដែលមានគោលដៅរួមតែមួយគឺ ការបង្កើតបណ្ណាល័យមួយសម្រាប់សាលារៀននៅក្នុងតំបន់ដែលខ្វះខាតធនធាន និងគ្រឿងបរិក្ខារផ្សេងៗ។ ការប្រកួតប្រជែងនេះផងដែរត្រូវបានបើកឲ្យសាធារណៈជនទាំងអស់ចូលរួមដោយគ្រាន់តែប្រើប្រាស់កម្មវិធី Pulse ដើម្បីវាស់នូវចម្ងាយដែលពួកគាត់បានដើរ ឬ រត់...
ភ្នំពេញ៖ ក្រុមការងារការិយាល័យបញ្ជូនសារ ដឹកនាំដោយលោកអនុសេនីយ៍ឯក ទិត្យ សាវ៉ាត់ឌី នារសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០បានចុះសួរសុខទុក្ខ លោកអនុសេនីយ៍ត្រី ប៉ាត សុជាតិ សមាជិកការិយាល័យបញ្ជូនសារ ដែលមានជម្ញឺគ្រុនឈីក កំពុងសម្រាកព្យាបាលនៅគេហដ្ឋាន។ ក្នុងឱកាសនោះក្រុមការងារ បាននាំយកថវិកាចំនួន ៩៤០,០០០រៀល ក្នុងនោះថវិកា លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស...
ភ្នំពេញ៖ ក្រុមហ៊ុន Smart Axiata សូមលើកទឹកចិត្តពលរដ្ឋកម្ពុជា គ្រប់ស្រទាប់ វណ្ណៈឲ្យចូលរួមជួយគ្នាក្នុងយុទ្ធនាការថ្មីមួយរបស់ខ្លួន ដែលមានឈ្មោះថា »ឆ្ពោះទៅមុខរួមគ្នា« ក្នុងគោលបំណងលើកស្ទួយសាមគ្គីភាព របស់ពលរដ្ឋកម្ពុជាទាំងអស់ទូទាំងប្រទេស។ ដោយមានប្រជាជនកម្ពុជាជាច្រើនកំពុងប្រឈមនឹង បញ្ហាលំបាកពីជំងឺរាតត្បាតកូវីដ១៩ និងផលប៉ះពាល់នាពេលថ្មីៗនេះពីគ្រោះទឹកជំនន់ដ៏សាហាវ ក្រុមហ៊ុន Smart Axiata បានដឹកនាំការលើកស្ទួយការលើកទឹកចិត្តគ្នាទៅវិញទៅមករបស់ពលរដ្ឋកម្ពុជា ដែលជាមធ្យោបាយមួយ ក្នុងការដោះស្រាយបញ្ហាប្រឈមនានា។ ខ្សែវីដេអូដ៏គួរឲ្យរំជួលចិត្តមួយ ដែលនិយាយអំពីផ្កាឈូកដុះក្នុងភក់កខ្វក់...