ព័ត៌មានជាតិ

កម្ពុជាមានឆន្ទៈ មោះមុត រួមវិភាគទានជាមួយសហគមន៍អន្តរជាតិ ដើម្បីបុព្វហេតុ សន្តិភាព សន្តិសុខ និងមនុស្សធម៌នៅលើលោក (Video)

ភ្នំពេញ៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានឱ្យដឹងថា ក្នុងរយៈពេលជាង១៥ឆ្នាំ ចុងក្រោយនេះ ប្រទេសកម្ពុជា ក្រោមការដឹកនាំ របស់ប្រមុខរាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន បានបង្ហាញពីឆន្ទៈ មោះមុតរបស់កម្ពុជា សម្តែងពីសាមគ្គីភាពអន្តរជាតិ រួមវិភាគទានដល់កិច្ចប្រឹងប្រែង របស់សហគមន៍អន្តរជាតិ ដើម្បីបុព្វហេតុ សន្តិភាព សន្តិសុខ និងមនុស្សធម៌នៅលើលោក

នៅលើគេហទំព័រហ្វេសប៊ុក នៅព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២១នេះ សម្ដេច ទៀ បាញ់ បានលើកឡើងយ៉ាង ដូច្នេះថា «នៅក្នុងរយៈពេលជាង១៥ឆ្នាំ ចុងក្រោយនេះ កម្ពុជាពិតជាមានមោទនភាពណាស់ ដែលរាជរដ្ឋាភិបាល ក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានសម្រេចចិត្តដ៏សំខាន់ ចំពោះមុខប្រវត្តិសាស្ត្រជាតិ និងប្រជាពលរដ្ឋកម្ពុជាទាំងមូល ក្នុងការរួមចំណែក វិស័យរក្សាសន្តិភាព ដែលបានបង្ហាញពីឆន្ទៈ មោះមុតរបស់កម្ពុជា សម្តែងពីសាមគ្គីភាពអន្តរជាតិ រួមវិភាគទានដល់កិច្ចប្រឹងប្រែង របស់សហគមន៍អន្តរជាតិ ដើម្បីបុព្វហេតុ សន្តិភាព សន្តិសុខ និងមនុស្សធម៌នៅលើលោក»។

សម្ដេច ទៀ បាញ់ បញ្ជាក់ថា “កម្ពុជាគាំទ្រដល់សកម្មភាពសម្រាប់គំនិតផ្តួចផ្តើមរក្សាសន្តិភាពបូក របស់ឯកឧត្តម អគ្គលេខាធិការ ហើយកម្ពុជាគាំទ្ររបៀបវារៈស្តីពីស្រ្តី សន្តិភាព និងសន្តិសុខ ដែលនឹងធ្វើសមាហរណកម្ម ទស្សនៈវិស័យយេនឌ័រ ដ៏មានអត្ថន័យ ទៅក្នុងប្រតិបត្តិការរក្សាសន្តិភាពនានា”៕

To Top