ដោយអនុវត្តតាមការណែនាំ របស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ក៏ដូចជាឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាល រាជធានីភ្នំពេញ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក្រោមការដឹកនាំបញ្ជាផ្ទាល់ ពីលោក ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានត្រៀមលក្ខណៈ រួចជាស្រេច ទាំងកម្លាំង...
បរទេស៖ប្រធានាធិបតីចិន លោក ស៊ី ជីនពីង នៅថ្ងៃចន្ទនេះ បានប្តេជ្ញាថា ប្រទេសចិននឹងតែងតែរក្សាសន្តិភាពពិភពលោក និងក្រឹត្យក្រមអន្តរជាតិ ស្របពេលដែលសហរដ្ឋអាមេរិកនិងប្រទេសដទៃទៀត បង្ហាញក្តីព្រួយបារម្ភ ជុំវិញឥទ្ធិពលកើនឡើងរបស់ចិនលើពិភពលោកក៏ដោយ។ ការថ្លែងបែបនេះរបស់លោកប្រធានាធិបតីចិន គឺត្រូវបានធ្វើងឡើង ក្រោយតៃវ៉ាន់បាននិយាយក្នុងខែនេះថា ភាពតានតឹងយោធាជាមួយចិន គឺធ្លាក់ដល់ដំណាក់កាលអាក្រក់បំផុត ក្នុងរយៈពេលជាង៤០ឆ្នាំ ស្របពេលមានក្តីព្រួយបារម្ភកើនឡើងថា មហាអំណាចចិន អាចនឹងព្យាយាមប្រើប្រាស់កម្លាំងយោធា ដណ្ដើមយកកោះតៃវ៉ាន់ ដែលខ្លួនអះអាងថាជាទឹកដីខ្លួន។...
បរទេស៖យោធាមីយ៉ានម៉ា តាមសេចក្តីរាយការណ៍ បាននិយាយថា របាយការណ៍ស្តីពីមីយ៉ានម៉ា ចេញដោយប្រេសិតអង្គការសហប្រជាជាតិពីររូប បានប្រើប្រាស់ប្រភពមិនគួរទុកចិត្ត ធ្វើការចោទប្រកាន់ និងរំលោភលើអធិបតេយ្យភាពរបស់ប្រទេសមីយ៉ានម៉ា។ ក្រសួងការបរទេសរបស់បបយោធាមីយ៉ានម៉ា បាននិយាយថា របាយការណ៍និងការនិយាយថ្មីៗនេះ ចេញដោយប្រេសិតពិសេស លោក Christine Schraner Burgener និងអ្នករាយការណ៍ពិសេស លោក Tom Andrews នៅឆ្ងាយពីការពិត និងឆ្លុះបញ្ចំាងភាពអគតិអង្គការសហប្រជាជាតិ។...
បរទេស៖យោធារបស់ប្រទេសស៊ូដង់ នៅថ្ងៃព្រឹកថ្ងៃចន្ទនេះ បានឃាន់ខ្លួនលោកនាយករដ្ឋមន្ត្រី Abdalla Hamdok នៅក្នុងដំណើរធ្វើរដ្ឋប្រហារជាក់ស្តែងមួយ នេះបើយោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI។ ក្រសួងវប្បធម៌និងព័ត៌មាននៃប្រទេសស៊ូដង់ បាននិយាយក្នុងសារបង្ហោះលើបណ្ដាញសង្គមហ្វែសប៊ុកថា លោក Abdalla Hamdok ត្រូវកងកម្លាំងយោធាចម្រុះ ចាប់ឃុំខ្លួននៅក្នុងផ្ទះរបស់លោក ហើយលោកបានប្រាប់សាធារណជន នៅក្នុងសេចក្តីថ្លែងការណ៍មួយ ឲ្យធ្វើការតវ៉ានៅតាមដងផ្លូវ។ តាមសេចក្តីរាយការណ៍ ក្រសួងវប្បធម៌និងព័ត៌មានបាននិយាយប្រាប់ថា ក្រោយបដិសេធមិនពេញចិត្តចំពោះការធ្វើរដ្ឋប្រហារនោះ...
ភ្នំពេញ : ខួបលើកទី៧ នៃកិច្ចប្រជុំកំពូលលើកនេះធ្វើឡើងតាមប្រព័ន្ធអនឡាញដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១ខាងមុខ រហូតដល់ថ្ងៃទី៨ ខែមករា ឆ្នាំ២០២២ នៅក្នុងកម្មវិធី ‘PropertyGuru Week’របៀបវារៈក្នុងឆ្នាំនេះនឹងផ្តោតទៅលើសារៈសំខាន់នៃវិទ្យាសាស្រ្តទិន្នន័យ និងនវានុវត្តន៍នៅក្នុងវិស័យអចលនទ្រព្យ ក៏ដូចជាការស្តារសេដ្ឋកិច្ច និងការកសាងទីផ្សារឡើងវិញក្រោយយុគសម័យនៃវិបត្តិជម្ងឺកូវីដ-១៩ចំណាប់អារម្មណ៍ពីធនាគារពិភពលោក (World Bank) សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) បណ្តាញក្រុមអ្នកជំនាញសេដ្ឋកិច្ចជាន់ខ្ពស់ (The Economist...
រាជធានីភ្នំពេញ ថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២១ – ក្រុម Sugarpads ដែលមានគំនិតផ្តួចផ្តើមបង្កើតបន្ទះសំឡីអនាម័យជួយដល់បរិស្ថានដែលត្រូវបានផលិតចេញពីសែលុយឡូស បានឈ្នះរង្វាន់ចំនួន ៣ ០០០ដុល្លារពីក្រុមហ៊ុន Smart Axiata តាមរយៈកម្មវិធីបណ្តុះបណ្តាលសហគ្រិន SmartSpark ដែលមានគោលបំណងបង្កើតការបណ្តាក់ទុនសង្គមដ៏មានអត្ថន័យដែលនឹងរួមចំណែកដល់កម្មវិធីគោលដៅអភិវឌ្ឍន៏ប្រកបដោយនិរន្តរភាពទាំង១៧គោលដៅផងដែរ (SDGs)។ SmartSpark ដែលឥឡូវស្ថិតក្នុងជំនាន់ទី៨របស់ខ្លួន ត្រូវបានដាក់ឱ្យដំណើរការជាផ្នែកមួយនៃកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុន...
ភ្នំពេញ ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១៖ ក្រុមហ៊ុន HEINEKEN Cambodia ត្រូវបានទទួលស្គាល់ថាជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនធំៗប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកខាងផ្នែកអភិវឌ្ឍន៍អាជីព និងបរិយាបន្នតាមរយៈការទទួលបានពានរង្វាន់ Employee Experience Awards 2021 ដ៏មានកិត្យានុភាពពីក្រុមហ៊ុន Human Resources Online.net ដែលមានមូលដ្ឋាននៅសិង្ហបុរី។ ក្រុមហ៊ុន HEINEKEN Cambodia ត្រូវបានប្រកាសថាជាអ្នកឈ្នះពានរង្វានប្រាក់...
ឆ្ពោះទៅរកចង្កោមសកម្មភាពនៃកិច្ចប្រជុំកំពូល អាស៊ាន គ្រោងនឹងប្រព្រឹត្តឡើងពីថ្ងៃទី ២៦ ដល់ថ្ងៃទី ២៨ ខែ តុលា ឆ្នាំ ២០២១ ខាងមុខ សមាគមប្រជាជាតិ អាស៊ីអាគ្នេយ៍ បានរៀបចំកិច្ចប្រជុំជាច្រើនតាមប្រព័ន្ធវីដេអូសម្រាប់ពិនិត្យមើលឡើងវិញអំពីការងារត្រៀមរៀបចំ កម្មវិធីសកម្មភាព របៀបវារៈ ក៏ដូចជាសេចក្តីព្រាងពិធីសារទាំងឡាយដែលនឹងត្រូវបានដាក់ជូនក្រុមថ្នាក់ដឹកនាំកំពូលតំបន់។ ក្នុងចំណោមនោះ មានកិច្ចប្រជុំមន្រ្តីជាន់ខ្ពស់ (SOM) អាស៊ាន (ថ្ងៃទី...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៣៨ និង៣៩ និងកិច្ចប្រជុំ កំពូលពាក់ព័ន្ធ ពីថ្ងៃទី២៦ ដល់ថ្ងៃទី ២៨ ខែតុលា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ។ ការចូលរួមនេះ ធ្វើឡើងតាមការអញ្ជើញរបស់ព្រះចៅស៊ុលតង់ ហាជី ហាសសាណាល់...
ភ្នំពេញ ៖ សមាជិករដ្ឋសភាចំនួន១១១រូប នៃចំនួនសមាជិកទាំងអស់បានលើកដៃអនុម័តសេចក្តីព្រាងវិសោធនកម្មច្បាប់ រដ្ឋធម្មនុញ្ញដែលមាន៣មាត្រា ដោយកំណត់ឲ្យថ្នាក់ដឹកនាំកំពូលមានសញ្ជាតិខ្មែរតែមួយជាឯកច្ឆ័នហើយនាព្រឹកថ្ងៃ២៥ តុលានេះ ។ ការអនុម័តសេចក្តីព្រាងច្បាប់នេះ ធ្វើឡើងក្នុងសម័យប្រជុំពេញអង្គរដ្ឋសភា នីតិកាលទី៦ នៃរដ្ឋសភាក្រោមអធិបតីភាពសម្តេច ហេង សំរិន ប្រធានដោយមានការចូលរួមពីសមាជិកចំនួន១១១រូប ក្នុងក៏មានវត្តមានសម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីផងដរ ។ យោងតាមសេចក្តីថ្លែងហេតុរបស់សម្តេចតេជោ ហ៊ុន សែន...