ព័ត៌មានអន្តរជាតិ

រដ្ឋាភិបាលយោធាមីយ៉ានម៉ា ចោទប្រកាន់ប្រេសិតយូអិន ពីបទអគតិ

បរទេស៖យោធាមីយ៉ានម៉ា តាមសេចក្តីរាយការណ៍ បាននិយាយថា របាយការណ៍ស្តីពីមីយ៉ានម៉ា ចេញដោយប្រេសិតអង្គការសហប្រជាជាតិពីររូប បានប្រើប្រាស់ប្រភពមិនគួរទុកចិត្ត ធ្វើការចោទប្រកាន់ និងរំលោភលើអធិបតេយ្យភាពរបស់ប្រទេសមីយ៉ានម៉ា។

ក្រសួងការបរទេសរបស់បបយោធាមីយ៉ានម៉ា បាននិយាយថា របាយការណ៍និងការនិយាយថ្មីៗនេះ ចេញដោយប្រេសិតពិសេស លោក Christine Schraner Burgener និងអ្នករាយការណ៍ពិសេស លោក Tom Andrews នៅឆ្ងាយពីការពិត និងឆ្លុះបញ្ចំាងភាពអគតិអង្គការសហប្រជាជាតិ។

តាមសេចក្តីរាយការណ៍ ក្រសួងដដែលនេះបាននិយាយក្នុងដំណើរបដិសេធដ៏វែង កាលពីល្ងាចថ្ងៃអាទិត្យដូច្នេះថា “ប្រទេសមីយ៉ានម៉ា មិនអាចទទួលការជំរុញរបស់អង្គការសម្រាប់គោលដៅខ្លួនលើប្រទេស និងប្រើប្រាស់សិទ្ធិមនុស្សជាឧបករណ៍នយោបាយ ដើម្បីធ្វើកាជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងនោះទេ”។

គួរបញ្ជាក់ថា របបយោធាមីយ៉ានម៉ា បានបង្កើនការនិយាយការពារខ្លួនខ្លាំងឡើង ស្របពេលដែលមានសម្ពានអន្តរជាតិកើនឡើង រួមមានទាំងសម្ពាធពីសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ផងដែរ ដែលបានចោទជាយូរមកហើយ ពីភាពទន់ខ្សោយលើរដ្ឋាភិបាលយោធាមីយ៉ានម៉ា៕ប្រែសម្រួល៖ប៉ាង កុង

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top
×