ភ្នំពេញ ៖ លោកស្រី Sunniya Durrani-Jamal ប្រធានស្ថានតំណាងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រចាំកម្ពុជា បានឲ្យដឹងថា ការបន្តជួយវិស័យធនធានទឹក ដើម្បីរួមចំណែកទ្រទ្រង់ដល់ការអភិវឌ្ឍ និងកំណើនសេដ្ឋកិច្ចកម្ពុជា នៅតែជារបៀបវារៈសំខាន់ និងជាអាទិភាពរបស់ ADB។ ក្នុងជំនួបពិភាក្សាការងារជាមួយ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម នាថ្ងៃទី១២...
ភ្នំពេញ ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា បានព្រះរាជក្រឹត្យតែងតាំងមន្ត្រីការទូតជាន់ខ្ពស់ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិចំនួន៣រូប ។ ក្នុងនោះ រួមមាន ៖ លោក ហ៊ុន សាវឿន ជាអនុរដ្ឋលេខាធិកា , លោក ងួន...
យេរ៉ូសាឡឹម៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ថា អាជ្ញាធរបុរាណវត្ថុអ៊ីស្រាអ៊ែល ហៅកាត់ (IAA) បានឲ្យដឹងនៅថ្ងៃចន្ទទី ១១ ខែតុលានេះថា ក្រុមបុរាណវិទូអ៊ីស្រាអ៊ែល បានលាតត្រដាង ពីរោងចក្រផលិតស្រាដ៏ធំដែលមានអាយុកាល១.៥០០ឆ្នាំ ។ អគារឧស្សាហកម្មដ៏ធំ និងមានការរចនាល្អពីសម័យ Byzantine ត្រូវបានគេជីកក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះនៅក្នុងទីក្រុង Yavne ភាគកណ្តាលប្រទេសអ៊ីស្រាអ៊ែល ។...
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានប្រាប់អភិបាលរាជធានី-ខេត្តនៅទូទាំងប្រទេសថា ត្រូវរៀនដកស្រង់បទពិសោធន៍ និងចំណេះដឹងដោះស្រាយបញ្ហាទំនាស់នានាពីលោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ ដើម្បីយកមកដោះស្រាយជូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋានរបស់ខ្លួន ។ លោក ម៉ៅ ធនិន ដែលជាអភិបាលខេត្តពោធិ៍សាត់ ត្រូវបានប្រជាពលរដ្ឋនៅទូទាំងខេត្ត ក៏ដូចពលរដ្ឋ...
បរទេស៖កិច្ចពិភាក្សាគ្នា រវាងមេបញ្ជាការយោធាឥណ្ឌានិងចិន ដើម្បីដោះស្រាយភាពជាប់គាំង នៅតាមបណ្ដោយព្រំដែនជួរភ្នំហិមាល័យ បានរងភាពបរាជ័យ ហើយភាគីទាំងពីរ បានធ្វើការថ្កោលទោសដាក់គ្នាទៅវិញទៅមក នៅថ្ងៃចន្តនេះ សម្រាប់ការបរាជ័យមិនមានការវិវត្តទៅមុខ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងការពារជាតិឥណ្ឌា បាននិយាយថា កាលពីថ្ងៃអាទិត្យ មេបញ្ជាការមកពីប្រទេសទាំងពីរ បានជួបគ្នាសម្រាប់លើកទី១៣ ដោយមន្ត្រីឥណ្ឌាធ្វើការសង្កត់ធ្ងន់ថា ការប្រឈមមុខដាក់គ្នា បានបង្កឡើងដោយការប៉ុនប៉ងជាឯកតោភាគីរបស់ចិន ដើម្បីផ្លាស់ប្តូរស្ថានភាពបច្ចុប្បន្ន។ ក្រសួងការពារជាតិឥណ្ឌាបាននិយាយដូច្នេះថា “នៅក្នុងអំឡុងជំនួបពិភាក្សាគ្នានោះ ភាគីឥណ្ឌាបានបង្កើតការលើកឡើងដ៏មានអំណោយផលល្អ...
យូអិន៖ បេសកកម្មគាំទ្ររបស់អង្គការសហប្រជាជាតិនៅលីប៊ី (UNSMIL) បានជំរុញឱ្យគ្រប់ភាគីនៅលីប៊ី ងាកទៅរកការសន្ទនា និងជៀសវាងស្ថានការណ៍កាន់តែធ្ងន់ធ្ងរឡើង នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ UNSMIL បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា បេសកកម្មនេះអំពាវនាវឱ្យគ្រប់ភាគីទាំងអស់នៅក្នុងប្រទេសលីប៊ី ចូលរួមក្នុងការសន្ទនាដោយផ្ទាល់ និងក្នុងន័យស្ថាបនា ដើម្បីដោះស្រាយរាល់កង្វល់ ដែលកើតឡើង និងបន្តប្រកាន់ខ្ជាប់នូវផែនទីបង្ហាញផ្លូវរបស់លីប៊ី (LPDF) ។ សេចក្តីថ្លែងការណ៍បានឲ្យដឹងផងដែរថា គ្រប់ភាគីទាំងអស់ត្រូវចៀសវាងពីសកម្មភាពណាមួយ ដែលអាចគំរាមកំហែងដល់ឯកភាពជាតិ និងស្ថាប័នរបស់ខ្លួន និងសុខុមាលភាពរបស់ប្រជាជនលីប៊ី...
ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឲ្យដឹងថា ករណីកូវីដ-១៩ ជាបញ្ហាប្រឈម ក្នុងការចុះឈ្មោះបោះឆ្នោត ប៉ុន្តែ គ.ជ.ប មានវិធានការ ការពាររួចហើយ។ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធ តាមប្រព័ន្ធវីដេអូអនឡាញ ក្រោមអធិបតីភាព លោក មាន សទិ សមាជិក គ.ជ.ប នាថ្ងៃទី១១ ខែតុលា...
ភ្នំពេញ ៖ ក្រុមមន្រ្តីជាន់ខ្ពស់របស់ប្រទេសកម្ពុជា-ជប៉ុន នៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១នេះ បានចុះហត្ថលេខារួមគ្នា ដើម្បីផ្តល់ឥណទានសម្បទាន និងហិរញ្ញប្បទានឥតសំណងជាង៧២លានដុល្លារមកដល់កម្ពុជា ដើម្បីអនុវត្តន៍ លើគម្រោងសំខាន់ៗមួយចំនួន ។ ក្នុងនោះ រដ្ឋាភិបាលជប៉ុន បានប្រកាសផ្ដល់ឥណទានសម្បទាន ៦.៣៣៦ លានយ៉េន (ប្រមាណ ៥៨,២១លានដុល្លារ) និងហិរញ្ញប្បទានឥតសំណង ៧,៦៨៦លានយ៉េន (ប្រមាណ...
បរទេស៖ យោងតាមការបញ្ជាក់ដោយតាលីបង់កាលពីថ្ងៃអាទិត្យ ម្សិលមិញនេះបានជឿជាក់ថាអាមេរិក នឹងបន្តផ្តល់ជំនួយមនុស្សធម៍ ទៅដល់ពលរដ្ឋ អាហ្គានីស្ថាន ដែលក្រីក្រខ្លាំងក្នុងពេលដែលប្រទេស កំពុងជួបបញ្ហាហិរញ្ញវត្ថុធ្ងន់ធ្ងរ បែបនេះ។ ទោះបីជាយ៉ាងណាក្តីក្រុងតាលីបង់ បានបញ្ជាក់ទៀតដែរថាដោយឡែក ចំពោះបញ្ហានយោបាយវិញទោះបីជា បានពិភាក្សាគ្នារួចរាល់ហើយ ក្តីប៉ុន្តែរដ្ឋាភិបាល ក្រុងវ៉ាស៊ិនតោន គឺនឹង នៅតែមិនព្រមទទួលស្គាល់រដ្ឋាភិបាលថ្មីដែល ដឹកនាំដោយក្រុមតាលីបង់នោះឡើយ។ សេចក្តីប្រកាសនេះត្រូវបានគេដឹងថា បានធ្វើឡើងនៅក្រោយនៃកិច្ចប្រជុំ ដោយផ្ទាល់មួយរវាងភាគីទាំងពីរអាមេរិក និងតាលីបង់គិតចាប់តាំងតែ...
បរទេស៖ ប្រទេសវេណេស៊ុយអេឡាកាលពីថ្ងៃអាទិត្យ ម្សិលមិញនេះទើបតែបានប្រកាសថា ខ្លួនបានទទួលវ៉ាក់សាំងជំនួយ ប្រមាណជា២លានដូសពី កម្មវិធីរបស់ COVAX ជាផ្នែកមួយនៃផែនការធ្វើឲ្យ បានការចាក់វ៉ាក់សាំងសរុប៧០ភាគរយនៃ ពលរដ្ឋសរុប របស់ខ្លួន។ រដ្ឋមន្ត្រីក្រសួងសុខាភិបាលនៃប្រទេសវេណេស៊ុយអេឡា លោក Carlos Alvarado បានធ្វើសេចក្តីថ្លែងការណ៍ស្វាគមន៍ យ៉ាងខ្លាំងចំពោះការមក ដល់នៃវ៉ាក់សាំងសរុប ដែលមានចំនួន២ ៥៩៤ ០០០ដូសនៅឯអាកាសយានដ្ឋាន Maiquetia...