ភ្នំពេញ៖នាព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ នៅវិមានព្រឹទ្ធសភា សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោកមៃខើល តាន់ កេង ស៊ីង (Michael Tan Keng Siong) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសិង្ហបុរី ចូលជួបសម្តែងការគួរសម និងជម្រាបលា ឱកាសដែលលោកត្រូវបានបញ្ចប់អាណត្តិបេសកកម្មការទូត នៅព្រះរាជាណាចក្រកម្ពុជា។
បរទេស៖រដ្ឋមន្ត្រីសេដ្ឋកិច្ចអាល្លឺម៉ង់ លោក Peter Altmaier បាននិយាយនៅថ្ងៃអង្គារនេះថា ចំនួនការឆ្លងជម្ងឺកូវីដ១៩ថ្មី នៅក្នុងប្រទេសអាល្លឺម៉ង់ ទំនងជានឹងឡើងដល់ចំនួន២០.០០០ករណីក្នុងមួយថ្ងៃ នៅត្រឹមចុងសប្ដាហ៍នេះ ស្របពេលដែលអាជ្ញាធរត្រៀបការទប់ស្កាត់ថ្មីជាស្រេច ដើម្បីបំបែករលករាតត្បាតឆ្លងជាលើកទីពីរនេះ។ យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ បានឲ្យដឹងថា លោក Altmaier បានមានប្រសាសន៍ដូច្នេះថា...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងអំណរគុណចំពោះ លោក ង្វៀន សួនហ្វ៊ុក នាយករដ្ឋមន្ដ្រីវៀតណាម ដែលបានបង្ហាញនូវក្ដីបារម្ភ និងសមានចិត្តដល់រាជរដ្ឋាភិបាល និង ប្រជាជនកម្ពុជា ខណៈដែលមានការបាត់បង់ជីវិត និងការខូចខាតទ្រព្យសម្បត្តិដ៏ធ្ងន់ធ្ងរ ដោយសារទឹកជំ នន់បណ្ដាលមកពីភ្លៀងធ្លាក់ខ្លាំង ជាបន្ដបន្ទាប់នៅកម្ពុជា។ យោងតាមសារលិខិតរបស់ សម្ដេចតេជោ...
ភ្នំពេញ៖ កងអនុសេនាធំ រាជអាវុធហត្ថលេខ៨៦១ ចំនួន៧៣នាក់ ក្នុងនោះមាននារី១២នាក់ នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០នេះ បានវិលត្រឡប់មកមាតុភូមិកម្ពុជាវិញ ក្រោយបញ្ចប់បេសកកម្មមនុស្សធម៌ រក្សាសន្តិភាពក្រោមឆត្រ អង្គការសហប្រជាជាតិ នៅសាធារណរដ្ឋស៊ូដងខាងត្បូង ដោយជោគជ័យ និងបាននាំកិត្យានុភាព ជូនជាតិកម្ពុជា។ យោងតាមអគ្គនាយកដ្ឋានយោធសេវា បានឱ្យដឹងថា ក្រោយត្រឡប់មកដល់ព្រលាន យន្តហោះភ្លាមកងរាជអាវុធហត្ថ ទាំង៧៣នាក់ ត្រូវមន្ត្រីក្រសួងសុខាភិ...
អាហ្វហ្គានីស្ថាន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ថា ស្លាប់និងរបួសជាង៣០នាក់ ក្រោយហេតុការណ៍បំផ្ទុះគ្រាប់បែកនៅអាហ្វហ្គានីស្ថាន ។ សមាជិករបស់កងកម្លាំងសន្តិសុខអាហ្វហ្គានីស្ថាន ត្រូវបានគេមើលឃើញនៅទីតាំងបំផ្ទុះគ្រាប់បែកនៅកន្លែងចតរថយន្តមួយគ្រឿងនៅក្រុង Khost ប្រទេសអាហ្វហ្គានីស្ថាន នៅថ្ងៃទី២៧ ខែតុលានេះ ។ មនុស្សចំនួន០៦នាក់ ក្នុងនោះរាប់ទាំងក្រុមវាយប្រហារត្រូវបានសម្លាប់ និង២៥នាក់បានស្លាប់ ដោយរាប់បញ្ចូលទំាងជនស៊ីវិលចំនួន០៩នាក់ដែលរងរបួស ។ ក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែកនេះដែរ បានកើតឡើងនៅជិតមូលដ្ឋានប៉ូលិស...
បរទេស៖ប្រទេសចិន នាពេលថ្មីៗនេះ តាមសេចក្តីរាយការណ៍ បានបង្ហាញនូវការជំទាស់ដ៏ខ្លាំងក្លា ចំពោះអ្វីដែលខ្លួនហៅថា ជាការសម្លុតកំហែងរបស់អាមេរិកចំពោះប្រទេសស្រីលង្កា បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនបាននិយាយថា ប្រទេសនៅកោះមហាសមុទ្រឥណ្ឌានេះ ត្រូវតែបង្កើតការជ្រើសរើសដ៏លំបាក ប៉ុន្តែចាំបាច់ ពាក់ព័ន្ធចំណងមិត្តភាពជាមួយប្រទេសចិន។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ស្ថានទូតចិនបាននិយាយដូច្នេះថា “យើងជំទាស់យ៉ាងដាច់ខាត ចំពោះសហដ្ឋអាមេរិក ដែលឆ្លៀតឱកាសយកដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសខ្លួន ដើម្បីសាបព្រួសនិងជ្រៀតជ្រែក ក្នុងចំណងមិត្តភាពចិន-ស្រីលង្កា និងដើម្បីបង្ខិតបង្ខំនិងសម្លុតប្រទេសស្រីលង្កា”។ គួរបញ្ជាក់ថា ការថ្លែងបែបនេះរបស់ស្ថានទូតចិននៅទីក្រុងកូឡុំបូនេះ គឺត្រូវបានធ្វើឡើង...
បរទេស៖ ប្រជាជននៅតំបនភាគកណ្តាលប្រទេសវៀតណាម បាននិងកំពុងជំរុញឱ្យស្នាក់នៅក្នុងផ្ទះ និងមានការជម្លៀសប្រជាជន មួយថ្ងៃមុនការមកដល់នៃការបាក់ដី ដែលរំពឹងថា បណ្តាមមកពីឥទ្ធិពលនៃព្យុះ ម៉ូឡាវ, វិធានការការពារខ្លួនពីព្យុះខ្លាំងបំផុត ដែលប៉ះពាល់ដល់ប្រទេសវៀតណាម ក្នុងឆ្នាំនេះ។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងថា ប្រទេសវៀតណាមគ្រោងនឹងជម្លៀសប្រជាជនជាង ១,២ លាននាក់នៅតាមតំបន់ឆ្នេរនិងទន្លេមុនពេលព្យុះបោកបក់។ ប្រជាជនប្រហែល...
ភ្នំពេញ៖ បើទោះបីជាស្ថានភាពជំនន់ទឹកភ្លៀងក្នុងខណ្ឌដង្កោ បានស្រកចុះខ្លះក៏ដោយ តែ អាវុធហត្ថរាជធានីភ្នំពេញ នៅតែបន្តត្រៀមជួយសង្គ្រោះ និងបម្រើពលរដ្ឋ នៅតាមតំបន់លិចទឹកគ្រប់គោលដៅដដែល ព្រមជាមួយគ្នានោះ នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០នេះ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បានចូលរួមជួយលើកដាក់លីសែងនិង រៀបចំអំណោយរបស់សប្បុរសជន ០២ក្រុម ដើម្បីចែកជូនប្រជាពលរដ្ឋ ២គោលដៅ សរុបស្មើនឹង ៧៦០គ្រួសារ ក្នុងនោះរួមមាន៖ 1-...
បរទេស៖ មេដឹកនាំបាតុករឈ្មោះ Arnon Nampha ត្រូវបានចាប់ខ្លួនជាថ្មីម្តងទៀត បន្ទាប់ពីទើបតែត្រូវបានដោះលែង ពីពន្ធនាគារឈៀងម៉ៃ ដោយនៅក្រៅឃុំ ហើយត្រូវបានគេនាំទៅខេត្ត Pathum Thani ហើយបន្ទាប់មក ទៅកាន់ប៉ុស្តិ៍ប៉ូលិស Chana Songkhram ក្នុងទីក្រុងបាងកក នៅថ្ងៃអង្គារ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៧ ខែតុលា...
បរទេស៖ ក្រុមសកម្មជនគាំទ្រ របបរាជានិយម បានបង្ហាញខ្លួន នៅមុខស្ថានទូតសហរដ្ឋអាមេរិក នៅទីក្រុងបាងកក នៅថ្ងៃអង្គារនេះ ដោយស្នើសុំឱ្យ រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនបញ្ឈប់ “ សង្គ្រាមកូនកាត់” នៅក្នុងប្រទេសថៃ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងថា ក្រុមនេះដឹកនាំដោយតារាចម្រៀង Haruethai “Ooh”...