ព័ត៌មានជាតិ

លោក កៅ ថាច ដឹកនាំកិច្ចប្រជុំ ក្រុមការងារចលនាយុវជន ស្រុកខ្សាច់កណ្តាល តាម ZOOM

ភ្នំពេញ៖លោក កៅ ថាច ប្រធាន​ក្រុមការងារ ចលនាយុវជន របស់​ក្រុមការងារថ្នាក់​កណ្តាល ចុះ​ជួយស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល នៅរសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ បាន​អញ្ជើញចូលរួម​ដឹកនាំ កិច្ចប្រជុំក្រុមការងារ ចលនាយុវជន របស់ការងារថ្នាក់កណ្តាល ចុះជួយស្រុកខ្សាច់កណ្តាល តាមរយៈកម្មវិធីប្រជុំ ZOOM ដើម្បីធ្វើការពិភាក្សាលើ៖

១. ពិនិត្យរបាយការណ៍បូកសរុបលទ្ធ ផលការងារដែលសម្រេចបាន របស់ក្រុមការងារចលនាយុវជនគណៈពង្រឹងមូលដ្ឋានស្រុកខ្សាច់កណ្តាល និងលើកទិសដៅផែនការអនុវត្តបន្ត
២.ពិនិត្យ ពិភាក្សា លើផែនការសកម្មភាព ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០២២ អាណត្ដិ ទី៥។

ក្នុង​ឱកាសនោះ​ក៏មាន​រួមប្រជុំផងដែរមាន លោក ជា អនុប្រធាន ប្រធានទទួលបន្ទុកតាមឃុំទាំង ១៨ លោក ប៊ុន ផេង អភិបាល​នៃ​គណៈ​អភិបាល​ស្រុក និង​ជា​ប្រធានគណបក្សស្រុក រួមជាមួយសហការី ប្រមាន ៦០ រូប៕

To Top