បរទេស៖ ឧបនាយករដ្ឋមន្ត្រីថៃ លោកឧត្តមសេនីយ៍ ប្រាវីត វង់ស៊ូវ៉ុន និយាយថា ទំនាក់ទំនងរបស់លោកជាមួយនាយករដ្ឋមន្រ្តីលោក ប្រាយុទ្ធ ចាន់អូចា និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក Anupong Paojinda នៅតែរឹងមាំ និងមិនអាចបំបែកបាន។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ បានឱ្យដឹងថា លោកឧត្តមសេនីយ៍ប្រាវីត...
ភ្នំពេញ៖ នៅទីបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ នារសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានអនុញ្ញាតឱ្យលោកវរសេនីយ៍ឯកពិសេស ង្វៀន ថាញ់ជីញ អនុព័ន្ធយោធានៃសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំនៅកម្ពុជា ចូលជួបពិភាក្សាការងារ ទាក់ទងនឹងការវាយតម្លៃលទ្ធផលកិច្ចសហប្រតិបត្តិការ ផ្នែកយោធាដែលសម្រេចបានកន្លងមក និងការកំណត់ទិសដៅបន្តសម្រាប់បណ្តាឆ្នាំខាងមុខ។ ថ្លែងក្នុងជំនួបនេះ លោកអនុព័ន្ធយោធាវៀតណាម បានជម្រាបជូន...
ភ្នំពេញ៖ មន្ទីរធម្មការ និងសាសនារាជធានីភ្នំពេញ ប្រកាសផ្អាកការជួបជុំផ្សេងៗ និងការប្រមូលផ្ដុំថ្វាយបង្គំជាបណ្តោះអាសន្នសិន ចាប់ពីថ្ងៃទី២៣ កញ្ញា រហូតមានការជូនដំណឹងជាថ្មី ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ៕
ភនំពេញ ៖ អាជ្ញាធររាជធានីភ្នំពេញ បានសម្រេចបិទខ្ទប់វត្តមុនីសុវណ្ណ (ហៅក្រៅវត្តចំពុះក្អែក) មានទីតាំងស្ថិតនៅភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដែលមានការឆ្លងរាលដាលជំងឺកូវីដ-១៩ សម្រាប់រយៈពេល ១៤ថ្ងៃ គិតចាប់ពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ និងកាត់ផ្ដាច់ការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ ។...
ភ្នំពេញ៖ រដ្ឋបាលខេត្តសៀមរាប បានចេញសេចក្ដី សម្រេចដោយ កំណត់ជា “តំបន់ក្រហម” នៅក្នុងភូមិសាស្ត្រសង្កាត់ស្លក្រាម និងភូមិខ្លះនៃសង្កាត់ស្វាយដង្គំ សង្កាត់គោកចក សង្កាត់ជ្រាវ សង្កាត់សាលាកំរើក សង្កាត់ស្រង៉ែ និងសង្កាត់ទឹកវិល ក្រុងសៀមរាប ខេត្តសៀមរាប ជាបណ្តោះអាសន្នរយៈពេល ១(មួយ)សប្ដាហ៍ គិតចាប់ពីវេលាម៉ោង២៣:៥៩ នាទី នាថ្ងៃទី២៣ ខែកញ្ញា រហូតដល់ថ្ងៃទី៣០...
ភ្នំពេញ ៖ ដោយសារមានការឆ្លងរីករាលដាលជំងឺកូវីដ-១៩ នៅតាមបណ្តាវត្តអារាមនានា ក្នុងរាជធានីភ្នំពេញក្នុងថ្ងៃកាន់បិណ្ឌ២ថ្ងៃមកនេះ មានការកើតឡើងជាបន្តបន្ទាប់ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ស្នើឲ្យគណៈសង្ឃនាយក ដែលជាគណៈប្រតិបត្តិនៃការគ្រប់គ្រងសង្ឃ រួមនឹងក្រសួងធម្មការនិងសាសនា ធ្វើការពិនិត្យបន្ទាន់ ដោយគិតគូរលើវិធានការទាំងឡាយដែលរៀបចំដោយក្រសួងសុខាភិបាល ។ ក្នុងសារពិសេសសម្តេចចេញមុននេះបន្តិចនាថ្ងៃ២៣ កញ្ញា នេះ បានថ្លែងថា “ប្រសិនបើយើងបន្ត អាចថា...
អនុប្រធានពិភពលោកថ្មីរបស់ក្រុមហ៊ុន Httpool ទទួលបន្ទុកសហគ្រាសធុនតូច និងធុនមធ្យម (SME) បានឱ្យដឹងថា ប្រទេសកម្ពុជានឹងជាទិសដៅដ៏សំខាន់មួយសម្រាប់បច្ចេកវិទ្យាធ្វើទីផ្សារថ្មីរបស់ក្រុមហ៊ុន។ លោក Matthieu Laporte បានធ្វើការប្រកាសបែបនេះ ខណៈដែលលោកបានចូលបម្រើការងារក្នុងក្រុមហ៊ុន Httpool ក្នុងតំណែងជាអនុប្រធានពិភពលោកទទួលបន្ទុកសហគ្រាសធុនតូច និងធុនមធ្យម។ មុនពេលចូលរួមជាមួយក្រុមហ៊ុន Httpool លោក Laporte ធ្លាប់ធ្វើការងារនៅក្រុមហ៊ុន Facebook ក្រុមហ៊ុន...
បរទេស៖ មហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៦ បានចាប់ផ្តើមនៅថ្ងៃអង្គារសប្ដាហ៍នេះ ហើយប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បានធ្វើការចូលរួមដំបូងរបស់លោក នៅក្នុងជំនួបកំពូលនោះ ដោយបង្ហាញសារស្តីពីសាមគ្គីភាព សន្តិសុខនិងដំណើរវិវត្តន៍លើបញ្ហាជាច្រើន រួមមានទាំងបញ្ហាបម្រែបម្រួលអាកាសធាតុនិងបញ្ហាជម្ងឺកូវីដ១៩ផង។ លោក ចូ បៃដិន តាមសេចក្តីរាយការណ៍ បានសង្កត់ធ្ងន់លើការធ្វើការងាររួមគ្នា ដើម្បីដោះស្រាយបញ្ហាបន្ទាន់បំផុតនៅទូទាំងពិភពលោក ទន្ទឹមនឹងការប្រយុទ្ធនឹងឧក្រិដ្ឋកម្មអ៊ីនធឺណេត ធ្វើការការពារសិទ្ធិមនុស្ស និងបញ្ចៀសមិនឲ្យមានសង្គ្រាមត្រជាក់ថ្មី ជាមួយបច្ចាមិត្តនានា...
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានសង្ឃឹមថា ការផ្សាភ្ជាប់ទំនាក់ទំនង រវាងគ្រឹះស្ថានអប់រំ កម្ពុជា-វៀតណាម នឹងលើកកម្ពស់វិស័យអប់រំនៅកម្ពុជា ឲ្យកាន់តែល្អប្រសើរ។ លោកឧត្តមសេនីយ៍ត្រី ង្វៀន ហាយសឺន ប្រធានស្ថានតំណាងក្រសួងនគរបាលអមស្ថានទូតវៀតណាម បញ្ចប់អាណត្តិការការងារនៅកម្ពុជា បានចូលជួបសម្ដែងការគួរសមជាមួយ សម្ដេចក្រឡាហោម ស ខេង...
បរទេស៖ ថ្នាក់ដឹកនាំសហភាពអឺរ៉ុប នាពេលថ្មីៗនេះ បានបង្ហាញការគាំទ្រដល់ ប្រទេសបារំាង ដោយមានការខឹងសម្បារ ជុំវិញរឿងកិច្ចព្រមព្រៀង នាវាមុជទឹករាប់ពាន់លានដុល្លារជាមួយអូស្ត្រាលី ដែលត្រូវបានលុបចោល នៅពេលទីក្រុងកង់ប៉េរ៉ាចុះហត្ថលេខា លើកិច្ចព្រមព្រៀងសន្តិសុខអាស៊ីប៉ាស៊ីហ្វិកត្រីភាគីមួយ ជាមួយសហរដ្ឋអាមេរិកនិងអង់គ្លេស។កិច្ចព្រមព្រៀងសន្តិសុខ ឈ្មោះ AUKUS នោះ រួមបញ្ចូលទាំងការលក់នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែ ទៅឲ្យប្រទេសអូស្ត្រាលី និងបានធ្វើឲ្យជាប់គាំងចំណងមិត្តភាព រវាងបណ្ដាប្រទេសលោកខាងលិច នៅមុនចាប់ផ្តើមជួបជុំគ្នាប្រចំាឆ្នាំរបស់ថ្នាក់ដឹកនាំពិភពលោក សម្រាប់មហាសន្និបាតអង្គការសហប្រជាជាតិ។ ថ្លែងក្រោយកិច្ចប្រជុំសម្ងាត់...